ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xavi ចេញ​មុខ​វាយបក​លើ​ពាក្យ​រិះគន់​របស់ Maradona មក​លើ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Xavi Hernandez ដែល​អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង​កា​ពី​ទែន​ក្រុម Lionel Messi ចេញ​មុខ​ប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​វីរបុរស​ក្រុម​អា​ហ្ស​ង់​ទី​ន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Xavi Hernandez ដែល​អតីត​មិត្ត​រួម​ក្រុម​ជាមួយនឹង​កា​ពី​ទែន​ក្រុម Lionel Messi ចេញ​មុខ​ប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​វីរបុរស​ក្រុម​អា​ហ្ស​ង់​ទី​ន Diego Maradona ។

កាលពី​ពេល​ថ្មី​ៗ​នេះ Maradona បាន​រិះគន់ Messi ថា​មិន​សមជា​អ្នកដឹកនាំ​គេ ដោយសារ​តែ​តែង​ចូល​បន្ទប់​ទឹកជា​ច្រើន​ដង​មុន​ពេល​ការ​ប្រកួត​នីមួយ​ៗ ហើយ​ចូល​ចិត្ត​លេង​ហ្គេ​ម​វីវក់​ទៀត​ផង ។ តែ Xavi មិន​យល់​បែប​នេះ​ទេ ។

សម្តី​របស់ Xavi ត្រូវ​បាន​ដកស្រង់​ដោយ​ព័ត៌មាន Mundo Deportivo ថា ៖«​ខ្ញុំ​មិន​យល់​ស្រប​ជាមួយនឹង Maradona ទេ ។ Messi គឺជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ បើ​ទោះបីជា​គេ​មិនសូវ​មាត់ច្រើន​នៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​ក៏​ដោយ ។ គេ​ចង់បាន​គ្រាប់​បាល់​ចូល​ទី ហើយ​គេ​តែងតែ​បញ្ចេញ​នូវ​រាល់​អ្វី​ដែល​គេ​មាន ដោយ​មិន​លាក់​សោះឡើយ ។ ខ្ញុំ​បាន​លេង​បាល់​ជាមួយ​គេ​កាលពី​នៅ Barcelona ហើយ​គេ​ពិតជា​ល្អ​មែន ។ គេ​គាំទ្រ​ក្រុម​ទាំង​មួល ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា គេ​មាន​ភាព​ជា​អ្នកដឹកនាំ​ដ៏​ប្រសើរ ។ ដោយសារ​តែ​បែប​នេះ​ទើប​ខ្ញុំ​ជំទាស់​ជាមួយនឹង​ការ​លើក​ឡើង​របស់ Maradona» ។

Xavi ក៏​បាន​ប្រាប់​ថា រូបគេ​មិន​ចូល​ចិត្ត​សោះឡើយ ចំពោះ​កីឡាករ​ជើង​ចាស់​ណា​ដែល​ពូកែ​ទើស​អ្នក​ជំនាន់​ថ្មី ។ ថ្វីបើ​ពួក​គេ​ធ្លាប់​ឆ្លងកាត់​មែន តែ​មិន​គួរ​ធ្វើ​បែប​នេះ​ទេ ព្រោះ​ពួក​គេ​គួរ​យល់​អារម្មណ៍​របស់​អ្នក​ថ្មី​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ