ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញតម្រូវការ​ចាំបាច់​ក្នុង​ការ​កសាង​ជម្រក​ស្នាក់​នៅ​របស់​កងទ័ព

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្នុង​រយៈពេល​២​ថ្ងៃ ជាប់​គ្នា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ ឧត្ដមសេនីយ៍ឯក ហ៊ុន…

ខេត្តកំពង់ធំ ៖ ក្នុង​រយៈពេល​២​ថ្ងៃ ជាប់​គ្នា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក អគ្គលេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ត្រូ​បាន​ផ្ដល់​ជូន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តកំពង់ធំ ។

កាលពី​ថ្ងៃ​ទី​១៦ និង​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ​ស៊ីម៉ង់ត៍​២០​តោន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ត្រូវ​បាន​ដឹក និង​ប្រគល់​ដល់ទី​បញ្ជា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ ដើម្បី​បំពេញតម្រូវការ​ចាំបាច់​ក្នុង​ការ​កសាង​ជម្រក​ស្នាក់​នៅ​របស់​កងទ័ព​ក៏​ដូច​ជា សកម្មភាព​មមាញឹក​របស់​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ ក្នុង​ការ​ស្វែង​យល់​ពី​សុខទុក្ខ និង​តម្រូវការ​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន និង​ប្រជាជន​ដែល​មាន​ជីវភាព​លំបាក ខ្វះខាត​នៅ​តាម​បណ្ដា​មូលដ្ឋាន​នានា​នៅ​ក្នុង​ខេត្តកំពង់ធំ និង​ដើម្បី​បន្ត​បម្រើប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ថែម​ទៀត នៅ​ក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ តាម​រយៈ​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ។

ដោយឡែក​អំណោយ​គោ​យន្ត​ចំនួន​០១​ឈុត​ដែល​មាន​កម្លាំង​១៥​សេះ មាន​តម្លៃ​២.៥៥០ ដុល្លារ​ក៏​ត្រូវ​បាន​ប្រគល់​ជូន​លោក​ជា ថា ដែល​ជា​អតីត​មេបញ្ជាការ​វរ​សេនា​តូច​លេខ​០១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​យុទ្ធ​ជន​កម្ពុជា​ដែល​កំពុង​ជួប​ការ​ខ្វះខាត សម្រាប់​ការ​ប្រកប​របរ​កសិកម្ម ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​បាន​មួយ​កម្រិត ។

ក្នុង​នាម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តកំពង់ធំ លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ថ្លែង​ថា នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​កិត្តិយស និង​ការ​ដឹងគុណ​ចំពោះ​ការ​ធ្វើ​ពលិកម្ម​ដ៏​មាន​តម្លៃ​របស់​អតីត​យុទ្ធ​ជន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ។ លោក​បន្ថែម​ថា ក្រុមការងារ​សមាគម​អតីត​យុទ្ធ​កម្ពុជា​ខេត្តកំពង់ធំ ប្តេជ្ញា​ចិត្ត​ដាច់ខាត​បន្ត​ឆ្ពោះទៅ​កាន់​មូលដ្ឋាន ដើម្បី​បម្រើប្រជាជន​ឲ្យ​បាន​ទ្វេ​ដង​ថែម​ទៀត ដោយ​មិន​គិត​ពី​ការ​លំបាក​ហត់នឿយ​ឡើយ ហើយ​និង​សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ កម្រិតជីវភាព និង​កិត្តិយស​របស់​កងទ័ព អតីត​យុទ្ធ​ជន យុទ្ធ​ជន​ពលី និង​គ្រួសារ​កងទ័ព ។

សូម​បញ្ជាក់​ថា ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​បាន​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ការងារ​សមាគម​អតីត​យុទ្ធ​ជន ក្នុង​ខេត្តកំពង់ធំ យ៉ាង​សកម្ម​ប្រកបដោយ​ទឹកចិត្ត និង​គុណ​តម្លៃ​ខ្ពស់​តាម​រយៈ​ការ​ចុះ​ស្វែង​យល់​ពី​សុខទុក្ខ ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន ចុះ​ជួប​សំណេះសំណាល សាកសួ​សុខទុក្ខ និង​បាន​ប្រគល់​ជូន​នូវ​គ្រឿង​ឧបភោគ បរិភោគ​យកចិត្តទុកដាក់​សម្របសម្រួល​ការ​ព្យាបាល ។

ជា​ពិសេស​សមាគម​បាន​ចុះ​ជួយ​កសាង​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន ដែល​មាន​ជីវភាព​ខ្វះខាត បាន​ចំនួន​៩៥​ផ្ទះ​ហើយ ដែល​ទាំងនេះ គឺជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ព្រមទាំង​សប្បុរសជន​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ