ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ថយ​គោយន្ត​ចេញពីផ្ទះ​មិន​ប្រយ័ត្ន​បុក​ក្បាល​កូន​នឹង​រនូត​បែក​ឈាម​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កុមារា​ម្នាក់​បាន​ស្លា.ប់បាត់​បង់ជីវិត​នៅតាម​ផ្លូវ​ដ៏​គួរឱ្យ​អាណោចអាធ័ម ខណៈដែល​ឪពុកម្តាយ​របស់គេ​ដឹក​តាម​ម៉ូតូ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ដោយសារតែ​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ ពេលដែល​កុមារា​រងគ្រោះ​ត្រូវ​ឪពុក​ដាក់ឱ្យ​អង្គុយ​ក្នុង​ទ្រុង​គោយន្ត​កន្ត្រៃ​ម្នាក់ឯង ហើយ​បើក​ថយក្រោយ​បម្រុង​ចេញពី​ក្រោមផ្ទះ

ខេត្ត​ប៉ៃលិន ៖ កុមារា​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅតាម​ផ្លូវ​ដ៏​គួរឱ្យ​អាណោចអាធ័ម ខណៈដែល​ឪពុកម្តាយ​របស់គេ​ដឹក​តាម​ម៉ូតូ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ដោយសារតែ​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ ពេលដែល​កុមារា​រងគ្រោះ​ត្រូវ​ឪពុក​ដាក់ឱ្យ​អង្គុយ​ក្នុង​ទ្រុង​គោយន្ត​កន្ត្រៃ​ម្នាក់ឯង ហើយ​បើក​ថយក្រោយ​បម្រុង​ចេញពី​ក្រោមផ្ទះ ដោយសារតែ​ផ្ទះ​ទាប​ពេក ពេល​កុមារា​រងគ្រោះ​ងើបឈរ​ក៏​បណ្ដាលឱ្យ​បុក​គៀប​ក្បាល​ជាមួយ​ទ្រុង​គោយន្ត​ក ន្ត្រៃ​ផ្នែក​ខាងមុខ​ផ្ទុប​ទៅនឹង​រនូត​ផ្ទះ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​បែក​ហូរឈាម​ស្លាប់​តែម្ដង ។ ហេតុការណ៍​គៀប​ក្បាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ឧសភា ២០១៣ នៅផ្ទះ​របស់ខ្លួន ស្ថិត​ក្នុងភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។​ ​

កុមារា​រងគ្រោះ ឈ្មោះ ហួន បញ្ញា អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ហួរ ហួន អាយុ​៣៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​សុខ វណ្ណៈ អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ស្រុកកំណើត​រស់នៅ ស្រុក​កោះ​អ ណ្តែ​ត ខេត្តតាកែវ សព្វថ្ងៃ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​គ្រួសារ​នេះ​មានកូន​តែ​ម្នាក់​គត់ ៕ ​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ម្តាយ​កុមារា​រងគ្រោះ​កំពុងតែ​អង្គុយ ដាំបាយ​ធ្វើ​ម្ហូប​នៅលើផ្ទះ ចំណែក​ឪពុក​របស់គេ​បានរៀបចំ​ខ្លួន​បម្រុង​នឹង​ចុះពីលើផ្ទះ​មក​ខាង ក្រោម​ដើម្បី​បញ្ចេញ​គោយន្ត​កន្ត្រៃ​របស់ខ្លួន តែដោយសារ​កូនប្រុស​របស់គាត់​យំ​តាម ទើប​ឪ​ពុ ក​លើក​កូនប្រុស​តូច​ដ៏​គួរឱ្យ​ស្រឡាញ់​នេះ ចុះមក​ក្រោមផ្ទះ​ជាមួយ​ដែរ ។ មុនពេល​ដែល​ឪពុក របស់គេ​បាន​ដើរទៅ​បញ្ឆេះ​គោយន្ត បាន​លើក​កូនប្រុស​របស់ខ្លួន​ដាក់ឱ្យ​អង្គុយ​នៅក្នុង​ទ្រុង​ផ្នែក​ខាងក្រោយ ។

ប្រភព​បាន​បន្តទៀតថា ជា​អកុសល ពេលនោះ​ឪពុក​របស់គេ​បាន​បើក​គោ​យ ន្ត​ថយក្រោយ​ចេញពី​ក្រោមផ្ទះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​អត់​បាន​ក្រឡេកមើល​ក្រោយ នោះទេ ។ ពេលនោះ​កូនប្រុស​តូច​របស់គាត់​បាន​ងើបឈរ​តោង​ទ្រុង​គោយន្ត​ខាងមុខ​របស់គេ ទើប​បណ្តាលឱ្យ​គៀប​ទៅនឹង​រនូត​ផ្ទះ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​លាន់​ឮសូរ​យ៉ាងខ្លាំង ពេល ឪពុក​ងាក​បែរ​ទៅ​មើល​ក៏​ឃើញ​កូនប្រុស​របស់ខ្លួន​បែកក្បាល​ហូរឈាម​ធ្លាក់​ទៅលើ​ទ្រុង​គោ​យ ន្ត​ដ៏​គួរឱ្យ​សង្វេគ​បាត់ទៅហើយ ។ ពេល​ឃើញ​ដូច្នេះ​ឪពុក​របស់ខ្លួន​ក៏​ស្រឡាំងកាំង​ស្ទើរតែ​និ យាយ​មិន​ចេញ ទើប​ខំប្រឹង​ត្រដរ​ស្រែកហៅ​ឱ្យ​គេឯង​មកជួយ​មើល និង​លើក​បីត្រកង​កូន​របស់ ខ្លួន​ដាក់​លើ​ម៉ូតូ​ប្រញាប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ។ តែដោយសារ​របួស បែកក្បាល​ធ្ងន់ធ្ងរ​ពេក​ក៏​ស្លាប់​នៅតាម​ផ្លូវ​តែម្តង ។ ​ ​

ប្រភពព័ត៌មាន​ពី​លោក រី ដា​រ៉ា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ទឹងត្រង់​បានឱ្យដឹងថា នេះ​គឺជា ហេតុការណ៍​កើតឡើង​ដោយ​ចៃដន់ ដែល​ឪពុក​កុមារា​រងគ្រោះ​នឹកស្មាន​មិន​ដល់ ហើយក៏​ជា ខ្វះ​ការប្រុងប្រយ័ត្ន​ផងដែរ ។ លោក​បាន​បន្តទៀតថា ក្រោយ​ទទួលមរណភាព​សព​កុមារា​រង គ្រោះ ត្រូវបាន​ឪពុកម្តាយ​បងប្អូន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ដង្ហែរ​ទៅ​បូជា​នៅ​វត្ត ផ្ទះស្បូវ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ។

លោក​បាន​រំលឹក​ទៀតថា កាលពី​ប៉ុន្មាន​ខែ មុន​នៅ​ភូមិ​អូរ​ដូនតា​លើ ឃុំ​ស្ទឹងត្រង់ ក៏មាន​ករណី​គៀប​ក្បាល​ក្មេង​តូច​នឹង​រនូត​ផ្ទះ ដោយសារ គោយន្ត​កន្ត្រៃ​ដូចគ្នានេះដែរ តែ​រងរបួស​ស្រាល មិន​ប៉ះពាល់​ដល់​អាយុជីវិត ៕ ​