ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eric Abidal ៖ «​គ្រប់​គ្នា​ដឹង​ទេ ពេល​ណា​ដែល Messi ខឹង​…»

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Barcelona និង​ជា​ប្រធាន​ក្រុមបាល់ទាត់​នា​ពេល​បច្ចុប្បន្ន Eric Abidal បាន​ប្រាប់​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់ Barcelona និង​ជា​ប្រធាន​ក្រុមបាល់ទាត់​នា​ពេល​បច្ចុប្បន្ន Eric Abidal បាន​ប្រាប់​ថា Messi មិន​ចាំបាច់​និយាយ​ចេញ​មក ទើប​គ្រប់​គ្នា​ដឹង​ថា ខឹង​នោះ​ទេ ។

កាលពី​ពេល​ថ្មី​ៗ​នេះ វីវ​បុរស​របស់​ក្លិប Barcelona អតីត​កីឡាករ Diego Maradona បាន​រិះគន់​ទៅ​លើ​ភាព​ជា​អ្នកដឹកនាំ​របស់ Lionel Messi តែ​ពេល​នេះ Eric Abidal បាន​ចេញ​មុខការ​ពារ​កីឡាករ Messi ដោយ​លើក​ឡើង​ថា Messi មាន​បេះដូង​ជា​អ្នកដឹកនាំ​ស្រាប់ ។

Abidal ប្រាប់​លើ​វេ​ប​សាយ Blaugrana ថា ៖«​គាត់​គឺជា​គម្រូ​កា​ពី​ទែន ។ មិនមែន​ត្រឹមតែ​ទេព​កោសល្យ​នោះ​ទេ តែ​គឺជា​លក្ខណៈ​បុគ្គល​តែ​ម្តង ។ គាត់​មិនសូវ​និយាយ​ច្រើន​ទេ តែ​គាត់​បាន​បង្ហាញ​ពួក​យើង​ពី​អ្វី​ទាំងអស់​នៅ​លើ​តារាង ។ គាត់​គឺជា​កីឡាករ​សំខាន់​សម្រាប់​ពួក​យើង​»​។

អតីត​កីឡាករ Barcelona រូប​នេះ​បាន​បន្ត​ថា ៖«​ពួក​យើង​តែងតែ​ថា Leo មិន​ចាំបាច់​និយាយ​ឡើយ ។ គ្រប់​គ្នា​អាច​ដឹង​បាន ពេល​ណា​ដែល​គាត់​ខឹង និង ពេល​ណា​គាត់​សប្បាយចិត្ត ។ ខ្សែជីវិត​របស់ Leo គឺ​ពិតជា​ល្អ​ណាស់ តែ​អ្វី​ដែល​គាត់​តែងតែ​ប្រាប់​គឺ មាន​តែ​ការ​ប្រឹងប្រែង​ទេ ទើប​អាច​ឲ្យ​អ្វី​ៗ​ជា​ច្រើន​សម្រេច​បាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ស៊ុត​ចូល​១១​គ្រាប់ ក្នុង​ការ​ប្រកួត​១១​ដង តាំងពី​ដើមរដូវ​កាល​មក​ដល់​ពេល​នេះ សម្រាប់​ក្លិប​អ្នកមាន​បុណ្យ Barcelona ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ