ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស៊ីដាច់​គ្រាប់​បាល់​របស់ Ronaldo នៅ​ក្នុងឆ្នាំនេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi រក​គ្រាប់​បាល់​បាន​៤១​គ្រាប់​តាំងពី​ដើមឆ្នាំ​មក​ដល់​ពេល​នេះ​ដែល​មាន​ចំនួន​ច្រើន​ជាង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi រក​គ្រាប់​បាល់​បាន​៤១​គ្រាប់​តាំងពី​ដើមឆ្នាំ​មក​ដល់​ពេល​នេះ​ដែល​មាន​ចំនួន​ច្រើន​ជាង Cristiano Ronaldo ចំនួន​៣​គ្រាប់ ។

ខណៈ​ដែល Messi មិន​បាន​ឡើង​ចូលរួម​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន រូបគេ​បាន​ស៊ុត​ប​ញ្ជូ​ល​ទី​ឲ្យ​ក្លិប Barcelona ចំនួន​១១​គ្រាប់​ក្នុង​ការ​ប្រកួត​១១​ដង​នៅ​ក្នុង​រដូវ​កាល​នេះ ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​ចំនួន​គ្រាប់​បាល់​ដែល​គេ​រកបាន​នៅ​ឆ្នាំ​នេះ​កើនឡើង ។ Messi បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ឲ្យ​គ្រប់​៤១​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Valencia កាលពី​ដើមខែ​នេះ ។

ចំពោះ Ronaldo វិញ បាន​ត្រឹមតែ​៣៨​គ្រាប់​នោះ​ទេ​តាំងពី​ដើមឆ្នាំ​មក សម្រាប់​ទាំង​ក្លិប និង​ក្រុម​ជម្រើសជាតិ ។ រូបគេ​ត្រូវ​ស្វែងរក​ពីរ​គ្រាប់​ទៀត​ទើប​អាចយ​កំណត់​ត្រា​៤០​គ្រាប់​បាន ។ Ronaldo ដែល​ចាស់​ជាង Messi ពីរ​ឆ្នាំ​មិន​អាច​យក​កំណត់​ត្រា​៤០​គ្រាប់​បាន​ទេ នៅ​ឆ្នាំ​២០០៩ ព្រោះ​រូបគេ​ត្រឹមតែ​អាច​រកបាន​៣០​គ្រាប់ ។

សរុប​គ្រាប់​ទាំងអស់​តាំងពី​ដើម​មក Ronaldo មាន​ចំនួន​គ្រាប់​ច្រើន​ជាង Messi ដែល​មាន​ចំនួន​៦៦០​គ្រាប់​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ ខណៈ​ដែល Messi បាន​ត្រឹមតែ​៦២៨​គ្រាប់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ