ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត អ​.​ស​.​ប ផ្ដល់​លក្ខន្តិកៈ​អ្នក​សង្កេតការណ៍

5 ឆ្នាំ មុន

ប៉ា​ឡេ​ស្ទី​ន​-​អ​.​ស​.​ប ៖ មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៦ តុលា បាន​ផ្ដល់​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​លក្ខន្តិកៈ​ជា​អ្នក​សង្កេតការណ៍​ជា​អំណាច​ស្របច្បាប់​បន្ថែម​ទៀត​ដែល​​អាច​ឲ្យ​ខ្លួន​ឡើង​ធ្វើ​ប្រធាន​ក្រុម​ប្រទេស​៧៧ នា​ឆ្នាំ​២០១៩ ជា​តួនាទី​ថ្មី​ដែល​សហ​រដ្ឋអាមេរិក​បរិហារ​យ៉ាង​ខ្លាំងក្លា​បំផុត​។ ដំណោះស្រាយ​មួយ​ក្នុង​ន័យ​នេះ​ដាក់​ជូន​ដោយ​អេ​ហ្ស៊ី​ប ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​១៤៦​ក្នុង​ចំណោម​ប្រទេស​ទាំង​១៩៣…

ប៉ា​ឡេ​ស្ទី​ន​-​អ​.​ស​.​ប ៖ មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៦ តុលា បាន​ផ្ដល់​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​លក្ខន្តិកៈ​ជា​អ្នក​សង្កេតការណ៍​ជា​អំណាច​ស្របច្បាប់​បន្ថែម​ទៀត​ដែល​​អាច​ឲ្យ​ខ្លួន​ឡើង​ធ្វើ​ប្រធាន​ក្រុម​ប្រទេស​៧៧ នា​ឆ្នាំ​២០១៩ ជា​តួនាទី​ថ្មី​ដែល​សហ​រដ្ឋអាមេរិក​បរិហារ​យ៉ាង​ខ្លាំងក្លា​បំផុត​។

ដំណោះស្រាយ​មួយ​ក្នុង​ន័យ​នេះ​ដាក់​ជូន​ដោយ​អេ​ហ្ស៊ី​ប ត្រូវ​បាន​អនុម័ត​ដោយ​ប្រទេស​១៤៦​ក្នុង​ចំណោម​ប្រទេស​ទាំង​១៩៣ ជា​សមាជិក អ​.​ស​.​ប​។ ប្រទេស​៣​បាន​បោះ​ឆ្នោត​ប្រឆាំង គឺ​សហរដ្ឋអាមេរិក អ៊ី​ស្រា​អែ​ល និង​អូស្ត្រាលី ប្រទេស​១៥​បោះ​ឆ្នោត​អនុប្បវាទ​រួច​ប្រទេស​ក្រៅពី​នេះ​ពុំ​ចូលរួម​បោះ​ឆ្នោត​។

គម្រោង​ដំណោះស្រាយ​នេះ​មិន​ត្រឹមតែ​មាន​លក្ខណៈ​គតិយុត្តិ​ប៉ុណ្ណោះ​ឡើយ តែ​វា​ជា​និមិត្តរូប​ធំ​មួយ ខណៈ​ប៉ា​ឡេ​ស្ទី​ន​ពុំ​ទាន់​ក្លាយជា​រដ្ឋ​មួយ​និង​ខណៈ​ដែល​រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ នៅ​តែ​ពន្យារពេល​លាតត្រដាង​ផែនការ​សន្តិភាព​មួយ ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន​។

កាលពី​ថ្ងៃ​ទី​២៧ កញ្ញា នៅ​ខាងក្រៅ​មហាសន្និបាត អ​.​ស​.​ប ក្រុម​ប្រទេស​៧៧ និង​ចិន ដែល​តាម​ពិត​ទៅ​មាន​ប្រទេស​ដល់​១៣៤ បាន​ជ្រើសរើស​ប៉ា​ឡេ​ស្ទី​ន​ឲ្យ​ធ្វើ​ប្រធាន​ប្ដូរ​វេន ក្រុម​ប្រទេស​៧៧ នា​ឆ្នាំ​២០១៩​។ បង្កើត​ឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​បណ្ដា​សមាជិក​ខ្លួន ក្រុម​ប្រទេស​៧៧​ហៅ​កាត់​ថា G77 ជា​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​បំផុត​ក្នុង​ផ្ទៃ អ​.​ស​.​ប បច្ចុប្បន្ន​ជា​កម្លាំង​ចរចា​ដ៏​មាន​ទម្ងន់​មួយ ជា​ពិសេស​លើ​បណ្ដា​បញ្ហា​ថវិកា​។

ដំណោះស្រាយ​នោះ​មាន​បែបបទ​មួយ​ចំនួន សម្រាប់​ការ​ចូលរួម​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​កិច្ចប្រជុំ​ផ្សេង​ៗ ព្រមទាំង​បណ្ដា​សន្និសីទ​អន្តរជាតិ​ដែល​មានការ​ចូលរួម​របស់ G77 នា​ឆ្នាំ​ខាង​មុខ​នេះ​។ ម្យ៉ាងទៀត​ប៉ា​ឡេ​ស្ទី​ន​មាន​សិទ្ធិ​ធ្វើ​សេចក្ដីថ្លែងការណ៍​នានា​ក្នុង​នាម​ក្រុម G77 និង​ចិន ព្រមទាំង​មាន​សិទ្ធិ​ផ្សេង​ៗ​ទៀត​។

អ្នកការទូត​ម្នាក់​បាន​និយាយ​ថា ក្លាយជា​ប្រធាន G77 អាច​ឲ្យ​គេ​ទទួលស្គាល់​ប៉ា​ឡេ​ស្ទី​ន​ជា​អន្តរជាតិ ហើយនឹង​បង្ហាញ​ថា ប៉ា​ឡេ​ស្ទី​ន​ជា​តួអង្គ​អាច​និយាយ​រឿង​ផ្សេង​ៗ​ក្រៅពី​រឿង​ជម្លោះ​អ៊ី​ស្រា​អែ​ល​-​ប៉ា​ឡេ​ស្ទី​ន​។

មាន​ភាព​ល្អក់កករ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ចាប់តាំងពី​ការ​ទទួលស្គាល់​ក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​អ៊ី​ស្រា​អែ​លម​ក សហរដ្ឋអាមេរិក​បាន​សម្ដែង​ពី​ការ​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចំពោះ​តួនាទី​ថ្មី​នោះ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​។ ចំណែក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ អ​.​ស​.​ប លោកស្រី នី​ក​គី​ហា​ឡី ក្នុង​សេចក្ដី​ប្រកាស​មួយ​បាន​បញ្ចេញ​ប្រតិកម្ម​ថា ប៉ា​ឡេ​ស្ទី​ន​ពុំ​មែន​ជា​រដ្ឋ​សមាជិក អ​.​ស​.​ប ហើយ​ពុំ​មែន​ជា​រដ្ឋ​មួយ​នៅឡើយ ដូច្នេះ​មិន​គួរ​ឲ្យ​កាន់​តួនាទី​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ