ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ធ្វើបុណ្យ​កតញ្ញូ​កតវេទី​តប​អ្នក​មានគុណ

5 ឆ្នាំ មុន

បុណ្យ​កតញ្ញូ​កតវេទី​ភាគច្រើន​គេ​និយម​ធ្វើ​ត្រឹមតែ​មួយ​កំណាត់​ថ្ងៃ​ហើយ​បន្ត​ពេញ​មួយ​ព្រឹក​ទៀត​តែបើ​អ្នកមាន​ល​​​ទ្ធភាព​គេ​អាច​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​មិន​ខុសឆ្គង​អ្វី​ទេ​ដោយ​មានការ​និមន្ត​ព្រះសង្ឃ​យ៉ាងតិច​ពី​៤​អង្គ​ឡើង​ទៅ។ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ដ៏​មានគុណ​មាន មាតាបិតា ជីដូន​ជីតា​ជាដើម និង​សូមពរ​ជ័យ​ពី​លោក​អ្នក​មានគុណ​ទាំងឡាយ​នោះ​។ មុន​នឹង​ផ្តើម​ធ្វើបុណ្យ សាមី​ដើម​ទាន​ទាំងអស់​បាន​ពិភាក្សា​គ្នា​លើ​ការ​ចំណាយ​ទិញ​សម្ភារ​សម្រាប់​ពិធីបុណ្យ តាម​លទ្ធភាព តិច​ច្រើន​ទៅ​តាម​អ្នក​ធូរធារ អ្នកក្រ…

បុណ្យ​កតញ្ញូ​កតវេទី​ភាគច្រើន​គេ​និយម​ធ្វើ​ត្រឹមតែ​មួយ​កំណាត់​ថ្ងៃ​ហើយ​បន្ត​ពេញ​មួយ​ព្រឹក​ទៀត​តែបើ​អ្នកមាន​ល​​​ទ្ធភាព​គេ​អាច​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​មិន​ខុសឆ្គង​អ្វី​ទេ​ដោយ​មានការ​និមន្ត​ព្រះសង្ឃ​យ៉ាងតិច​ពី​៤​អង្គ​ឡើង​ទៅ។

ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ដ៏​មានគុណ​មាន មាតាបិតា ជីដូន​ជីតា​ជាដើម និង​សូមពរ​ជ័យ​ពី​លោក​អ្នក​មានគុណ​ទាំងឡាយ​នោះ​។ មុន​នឹង​ផ្តើម​ធ្វើបុណ្យ សាមី​ដើម​ទាន​ទាំងអស់​បាន​ពិភាក្សា​គ្នា​លើ​ការ​ចំណាយ​ទិញ​សម្ភារ​សម្រាប់​ពិធីបុណ្យ តាម​លទ្ធភាព តិច​ច្រើន​ទៅ​តាម​អ្នក​ធូរធារ អ្នកក្រ និង មធ្យម ។

ពេល​ព្រឹក​គេ​និមន្ត​ព្រះសង្ឃ​ឆាន់​ទាំង​ព្រឹក​ទាំង​ថ្ងៃត្រង់ ហើយ​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ជិត​ផ្ទះ បុណ្យ​លោក​ក៏​និមន្ត​ទៅ​វត្ត​វិញ​ជា​ធម្មតា តែបើ​ព្រះសង្ឃ​វត្ត​ឆ្ងាយ​ម្ចាស់​បុណ្យ​ឌុ​បលោក​ទៅ​វត្ត​វិញ​ ។

ពិធី​នេះ​ដំបូង​អាចារ្យ​ចាប់​ប្រ​កូក​ប្រកាស ហើយ​ធ្វើ​ពិធីបួងសួង​ម្ចាស់​ទឹក​ម្ចាស់​ដី អា​រុក្ខ​អារក្សទេវតា ប្រកាស​នាម​សាមី​ដើម​ទាន​ដែល​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង​ ។

បន្ទាប់​មក​អាចារ្យ​និយាយ​ចំពោះ​សាមីខ្លួន​កូនចៅ​ណាមួយ​ជា​តំណាង​អាច​និយាយ​ផ្ទាល់​ពី​ការ​សុំ​ខមាទោស​នូវ​រាល់​ទោស​កំហុស ដែល​កូនចៅ​បាន​ប្រព្រឹត្ត​មិន​សមគួរ​ចំពោះ​លោក​អ្នក​ដ៏​មានគុណ​ក្នុង​កាល​កន្លង​មក និង​សូម​ប្តេជ្ញា​គោរព​រាប់អាន​ស្រលាញ់​បងប្អូន​មិន​ធ្វើអំពើ​អាក្រក់​ណាមួយ​ឲ្យ មាតាបិតា ជីដូន​ជីតា ព្រួយបារម្ភ​ឡើយ ។ រួច​កូនចៅ​ទាំងអស់​លុតជង្គង់​គោរព​ជូន​គ្រឿង​សក្ការៈ​មាន​សម្លៀក​បំពាក់ ប្រាក់​កាក់​ជាដើម​ទៅ​លោក​អ្នក​មានគុណ​ដែល​បាន​បម្រុង​រួច​ជា​ស្រេច​ហើយ ។

នៅ​ពេល​កូនចៅ​ជូន​គ្រឿង​សក្ការៈ​ហើយ អ្នក​មានគុណ​ត្រូវ​ជូនពរ ជ័យ​ដល់​កូនចៅ​ផ្ទាល់មាត់ បន្ទាប់​មក​អញ្ជើញ​គាត់​ទៅ​ផ្ងូត​ទឹក​(​ពិធី​នេះ​មាននៅ​ក្នុង​ពិធី​ស្រង់​ព្រះ​)​ ។

សូម​បញ្ជាក់​ថា ការ​ធ្វើ​ពិធី​នេះ​មិន​ប្រកាន់​ថា​បង ប្អូន មា មីង​ទេ ដោយ​ការ​ធ្វើ​កតញ្ញូ​កតវេទី​នេះ​ទោះបី បុរស ស្ត្រី គ្រហស្ថ បព្វជិត​ណាមួយ​ក៏​ដោយ ដែល​បាន​ទទួលផល​ប្រយោជន៍ និង​សេចក្ដីសុខ សេចក្តីចម្រើន​ជាដើម​អំពី​អ្នក​ដទៃ​ដែល​គេ​បាន​ទំនុកបម្រុង​ដល់​ខ្លួន​ហើយ យើង​មិន​គួរ​បំភ្លេច​គុណ​បំណាច់​គឺ​សេចក្ដី​ល្អ​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​នោះ​ទេ គប្បី​ធ្វើ​កតវេទី​តបស្នង​សងគុណ​គាត់​វិញ​ ។

ត្រូវ​ចង​ចាំ​ថា អានិសង្ស​កតញ្ញូ​កតវេទី​នេះ​មាន​កម្លាំង​ធំធេង​ណាស់​ដូច​មាន​បញ្ជាក់​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​ក្នុង​នោះ​មាន​និទាន​ពី​រឿង​សុវណ្ណ​សាម​ជាដើម ។