គ្រូធំ Manchester City គ្រោងប្រឡូកនៅលីគកំពូលអឺរ៉ុប១ទៀត
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា អ្នកចាត់ការក្លិបមេឃខៀវ Pep Guardiola បានបង្ហើបពីគម្រោងទៅកាន់កាប់នៅក្លិបមួយទៀត ក្រោយពីចាកចោលសំបុក…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា អ្នកចាត់ការក្លិបមេឃខៀវ Pep Guardiola បានបង្ហើបពីគម្រោងទៅកាន់កាប់នៅក្លិបមួយទៀត ក្រោយពីចាកចោលសំបុក…
តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា អ្នកចាត់ការក្លិបមេឃខៀវ Pep Guardiola បានបង្ហើបពីគម្រោងទៅកាន់កាប់នៅក្លិបមួយទៀត ក្រោយពីចាកចោលសំបុក Man City នៅថ្ងៃខាងមុខ។
ខណៈដែលអ្នកគាំទ្រ Man City មិនចង់ឃើញទិដ្ឋភាពរបស់ក្លិប ក្រោយការចាកចេញរបស់ Pep ក៏ដោយ ក៏ពួកគេអាចនឹងស្ងប់ចិត្តដែរ ដោយសារតែ Pep នឹងមិនទៅកាន់ក្លិបណាមួយរបស់អង់គ្លេសទេ។ គេនឹងទៅកាន់ក្លិបផ្សេងទៀត នៅក្រៅប្រទេស ។
នៅក្នុងកម្មវិធី Festival dello Sport នាប្រទេសអ៊ីតាលី អ្នកចាត់ការក្លិបមេឃខៀវ បានឆ្លើយនឹងសំនួរពាក់ព័ន្ធជាមួយនឹងបាល់ទាត់របស់អ៊ីតាលីថា ៖«អ្វីដែលខ្វះខាតនៅបាល់ទាត់អ៊ីតាលី គឺគ្មានទេ។ អ៊ីតាលីនៅតែជាអ៊ីតាលីដូចពីមុន»។
Pep បានបន្តថា ៖«វាពិតជាសំខាន់ណាស់ ក្នុងការពិនិត្យលើមូលហេតុដែលយើងមិនអាចទៅលេងដល់ World Cup កាលមុន ។ តែយើងត្រូវតែរៀនតាមអ៊ីតាលី ដែលតែងតែឈ្នះក្នុងការប្រកួត ។ ការការពារល្អគឺជាទេពកោសល្យ ហើយគេគឺជាជើងខ្លាំង។ ជីវិតគឺដូច្នេះហើយ យើងអាចឈ្នះ ហើយក៏អាចចាញ់។ តែខ្ញុំជឿជាក់ថា អ៊ីតាលីមានកីឡាករល្អៗច្រើន ហើយពួកគេក៏កំពុងតែលេងបានល្អដែរ»។
ពេលគេសួរពីអនាគតទៅកាន់នៅអ៊ីតាលី Pep មិនបានជំទាស់ទេ ហើយថែមទាំងនិយាយថា៖ «ទៅកាន់នៅអ៊ីតាលី? អាចបានតា៎ ! » ។
គួរបញ្ជាក់ផងដែឬថា កន្លងមកគ្រូធំរបស់ Manchester City រូបនេះធ្លាប់ចាកចេញពីក្លិបធំៗមួយចំនួនដូចជា Barcelona និង Bayern Munich នៅពេលណា ដែលរូបគេគិតថាគ្មានអ្វីត្រូវផ្តល់ឲ្យតទៅទៀត ។ ចំពោះ Man City ក៏ដូចគ្នាដែរ គេនឹងមិននៅយូរជាងការចាំបាច់នោះទេ ៕
ចែករំលែកព័តមាននេះ