ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តឹប​ចោរ​នាំ​គ្នា​លួច​ម៉ូ​ទ័​រ ម្ចាស់​ឃើញ​ទាន់​ប្តឹង​សមត្ថកិច្ច

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​បី​នាក់ បាន​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​លួច​ម៉ូ​ទ័​រ​បូមទឹក ហើយ​ត្រូវ​ម្វា​ស់​គេ​ឃើញ​ទាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ៦​កើត ខែអស្សុជ ឆ្នាំច…

ខេត្តកណ្តាល ៖ ជនសង្ស័យ​បី​នាក់ បាន​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​លួច​ម៉ូ​ទ័​រ​បូមទឹក ហើយ​ត្រូវ​ម្វា​ស់​គេ​ឃើញ​ទាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ៦​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ តុលា ២០១៨ វេលា​ម៉ោង​០៩ និង​១៥​នាទី នៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ស្រៀ​ន សុ​ខុន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ ។

ជនសង្ស័យ​ទី​០១-​ឈ្មោះ សំ គ​ន្ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​០២-​ឈ្មោះ សុក មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​០៣-​ឈ្មោះ សុក វិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​០៤-​ឈ្មោះ អុ​ន ពន្លក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​។ អ្នក​ទាំង​បួន​នាក់​ខាងលើ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើត​ខាងលើ កូន​ជន​រង​គ្រោះ​បាន​ដើរទៅ​កន្លែង​បូមទឹក ពេល​ទៅ​ដល់​ស្រាប់តែ​បាត់​ម៉ូ​ទ័​រ​បូមទឹក ពេល​នោះ​ក៏​បាន​ដើរ​រក​ម៉ូ​ទ័​រ ហើយ​បានឃើញ​ឈ្មោះ សំ គ​ន្ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជិះ​ម៉ូតូ​មាន​ដាក់​បាវ​ពីមុខ ដោយ​មានការ សង្ស័យ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​មក​ដល់​ផ្លូវ​ទាល់ ឈ្មោះ​សំ គ​ន្ធា បាន​បោះ​បាវ​នោះ​ចោល​ក៏​ទៅ​មើលឃើញ​ថា ពិតជា​ម៉ូ​ទ​រ័​របស់​ខ្លួន​ក៏​បាន​ផ្តល់​ព័ត៌មាន​ដល់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បន្ទាយដែក​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍ បន្ទាយដែក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​សួរនាំ​ឈ្មោះ សំ គ​ន្ធា បាន​សារភាព​ថា ខ្លួន​រួម​គ្នា​០៣​នាក់​ទៀត​ដូច​មានឈ្មោះ​ខាងលើ​ពិតជា​បាន​លួច​ម៉ូ​ទ​រ័​បូមទឹក​ប្រាកដ​មែន​។ ជនសង្ស័យ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ