ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​មេគោ​១​ក្បាល​យក​ទៅ​លក់​ឱ្យ​កុងស៊ី តែ​គេ​មិន​ទិញ​ក៏​ដឹក​ទៅ​ចង​ទុក​ចោល​នៅផ្ទះ​តា​ម៉ុ​ក សង្ស័យ​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

10 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម្នាក់​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​មេគោ​មួយ​ក្បាល​យក​ទៅ​លក់​ឲ្យ​កុងស៊ី​កាប់​គោ…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម្នាក់​កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​មេគោ​មួយ​ក្បាល​យក​ទៅ​លក់​ឲ្យ​កុងស៊ី​កាប់​គោ តែ​គេ​មិន​ទិញ ហើយ​ក៏​ដឹក​យក​ទៅ​ចង​ទុក​ចោល​នៅផ្ទះ​តា​ម៉ុ​ក ទើបត្រូវ​ចាប់ខ្លួន ។

តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ មាន​ករណី​អំពើ​លួច​គោមួយ​ក្បាល នៅ​ចំណុច​វាលស្រែ ខាងជើង​វត្ត​ស្វាយ​អំពារ ស្ថិត​ក្នុងភូមិ​ស្វាយ​អំពារ ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះអ៊ុ អូន ហៅ​ស៊ា​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​កសិករ ។

មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​យក​គោ​ចំនួន​បួន​ក្បាល ទៅ​ចងឱ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ង៉ែត សុភា​រិ​ទ្ធ ហៅ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជិតខាង​គ្នា បាន​ទៅ​លួច​ដឹកគោ​មេ​មួយ​ក្បាល​ពណ៌​ស យក​ទៅ​លក់​ឱ្យឈ្មោះ យ៉េ​ប ម៉ា​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ធ្នុង សង្កាត់​រកា​ក្រៅ មុខរបរ​អាជីវកម្ម​កាប់​គោ តែ​គេ​មិន​ទិញ ។

បន្ទាប់​ពី​លួច​មេគោ​យក​ទៅ​លក់​ឲ្យ​កុងស៊ី​គេ​មិន​ទិញ ជនសង្ស័យ​បាន​ដឹកគោ​មេនោះ​យក​ទៅ​ចង​ចោល​នៅផ្ទះ​តា​ម៉ុ​ក រួច​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ដូច​អត់​មានរឿង​អី​អ​ញ្ចឹ​ង​។ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​រកា​ក្រៅ បាន​ហៅ​ជនសង្ស័យ​ដើម្បី​សួរនាំ តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​រហូត​ទៅ​ដល់​វត្ត​តុំ ភូមិ​តុំ សង្កាត់​រកា​ក្រៅ ខណ្ឌ​ដូន​កែវ ខេត្តតាកែវ ទើប​ឃាត់ខ្លួន​បាន​។

លុះ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​គោ​មេ​មួយ​ក្បាល យក​ទៅ​លក់​ឲ្យ​កុងស៊ី​កាប់​គោ​នោះ​ប្រាកដ​មែន តែ​គេ​មិន​ទិញ​ក៏​យក​ទៅ​ចង​ទុក​នៅផ្ទះ​តា​ម៉ុ​ក ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក
មេគោ​មួយ​ក្បាល​នោះ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​វិញ​៕