ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តី​មួយ​ម៉ាត់ បន្សល់​​ទុក​បណ្តាំ​ចាក់​ដោត​បេះដូង​អ្នកស្រុក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​គិត​ខ្លី​ទាំង​វ័យក្មេង​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ព្រោះតែ​វិបត្តិ​គ្រួសារ គ្រាន់តែ​ប្រពន្ធ​និយាយ​លេង​ថា «​សុំ​លែង​» ព្រោះ​មិន​ចង់​ឲ្យ​ប្តី​ផឹក ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​គិត​ខ្លី​ទាំង​វ័យក្មេង​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ព្រោះតែ​វិបត្តិ​គ្រួសារ គ្រាន់តែ​ប្រពន្ធ​និយាយ​លេង​ថា «​សុំ​លែង​» ព្រោះ​មិន​ចង់​ឲ្យ​ប្តី​ផឹក ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ លុយ ចាន់​ថន ហៅ​ចក់ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​-​ឃុំ​កើតហេតុ ចំណែក​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ធុ​ច សុ​គ​ន្ធា អាយុ​២៧​ឆ្នាំ មានកូន​ប្រុស​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុក ។ ជន​រង​គ្រោះ​បាន​ចង​.​ក​នឹង​ខ្សែ​គោ ពណ៌​ខៀវ ទៅ​នឹង​រ៉​ង​ដា​ផ្ទះ​ចំ​ខាងលើ ចំណុច​ផ្លូវ​ឡើង​ទៅ​ឡៅតឿ​តែ​ម្តង​។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ស​សេរ​លិខិត​បណ្តាំ​ចុង​ក្រោយ​មួយ​ច្បាប់​ទុក​ឲ្យ​មើល​ដែល​បណ្តាំ​ចុង​ក្រោយ​មួយ​សន្លឹក​នេះ ធ្វើ​ឲ្យ​ចាក់​ដោត​ដល់​បេះដូង​អ្នកស្រុក​ដែល​អាណិត​ស្រឡាញ់​ជន​រង​គ្រោះ​គិត​ថា ជា​មនុស្ស​ស្លូត ហើយ​គ្រួសារ​មួយ​នេះ​ក៏​មាន​ជីវ​ភាព​ធូរធា មាន​ទាំង​ឡាន​ដឹក​ដី ដែល​គ្រប់​គ្នា​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​បាន ព្រោះ​យល់​ថា មិន​គួរ​គិត​ខ្លី​បែប​នេះ បន្សល់​ទុក​កូនប្រុស​ស្រី​តូច​២​នាក់​ក្នុង​បន្ទុក ។ ក្នុង​លិខិត​បណ្តាំ​នោះ​សរសេរ​ថា «​អ្នក​ម៉ែ និង​កូន​ៗ ខ្ញុំ​លា​ហើយ​!! ខ្ញុំ​មិនល្អ​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​លំបាក​»​។

ប្រភព​នៅ​កន្លែង​កើតហេតុ​ថា មុន​កើតហេតុ​មួយ​ថ្ងៃ គឺ​នៅ​យប់​ថ្ងៃ​ទី​១២ តុលា គ្រួសារ​មួយ​នេះ​មាន​ជម្លោះ​កើតឡើង ដោយ​ប្រពន្ធ​សុំ​លែង ព្រោះតែ​រឿង​ផឹកស៊ី​តិចតួច លុះ​យប់​ថ្ងៃ​ទី​១៣ តុលា​នេះ មាន​សម្លេង​ជម្លោះ​កើតឡើង​ម្តងទៀត ព្រឹក​ឡើង​ស្រាប់តែ​ភ្ញាក់ផ្អើល​ថា ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ​។

នៅ​កន្លែង​កើតហេតុ​នាង​ជា​ប្រពន្ធ​ទ្រហោយំ​ដោយ​និយាយ​ថា «​មិនមែន​ឲ្យ​លែង​បែប​ស្លាប់​នោះ​ទេ គឺ​ចង់​ឲ្យ​លែង​រស់នៅ​ផ្សេង​គ្នា​តើ​» ដឹង​អី​ឯង​គិត​ខ្លី​បែប​នេះ​!!​។ ពេល​សួរនាំ​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​សមត្ថកិច្ច​ថា បញ្ហា​ខាងលើ​កើតឡើង​ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ​តិចតួច នាង​និយាយ​លេង ព្រោះ​មិន​ចង់​ឲ្យ​ប្តី​ផឹកស្រា​ដោយ​និយាយ​ថា «​សុំ​លែង​» ដឹង​អី​ប្តី​នាង​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​នគរបាល​ជំនាញ​ផ្នែក​បច្ចេកទេស​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ​សព និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។ ជា​លទ្ធផល​សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​មែន បន្ទាប់​មក​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ