ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​លើ​ផ្លូវជាតិ​លេខ​៧

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​២​គ្រឿង​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុ​ច​ដី​ឡូ​ត៍​របស់ ឈ្មោះ​ម៉ៅ ពៅ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥១-១៥២ ក្នុងភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​២​គ្រឿង​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុ​ច​ដី​ឡូ​ត៍​របស់
ឈ្មោះ​ម៉ៅ ពៅ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥១-១៥២ ក្នុងភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។ ​ហេតុ
ការ​ណ៏​នោះ​កើតឡើង​នៅ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ តុលា ២០១៨ បណ្តាល​ឲ្យ​រថយន្ត​ទាំង​សង
ខាង​រង​ការ​ខូច​ទាំង​សងខាង​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​ក៏​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ត្បូងឃ្មុំ និង​បាន​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

តាម​នគរបាល​ចរាចរ​ណ៏​ស្រុក​ត្ប​ង​ឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះឡឹ​ក សាមី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​បើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​ឈ្មោះ ទូច ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកបើកប​រថយន្ត​ធុន​ធំ នៅ​ភូមិ​អ្នកតា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

នគរបាល​ចរាចរ​ណ៏​ប្រាប់​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ​រថយន្ត​សាំង​យ៉ុ​ង បាន​បើកបរ​ក្នុង​ទិស​ដៅ​ពីលិច
ទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្រប​ពេល​ដែល​បើក​មក​ដល់​ត្រង់​ចំនុច​ខាងលើ​ស្រាប់តែបុក​
ជាមួយនឹង​រថយន្ត​ធុន​ធំ​លាន់​ដូច​រន្ទះ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ងមាន​ដឹក
​ខ្យង​បាន​រង​ការ​ខូចខាត​ជា​ដំណំ ហើយ​រថយន្ត​ធំ​វិញ​បាន​រង​ការ​ខូចខាត​ដូច​គ្នា​ដោយ​កាប៊ី​នខា​ង​មុខ​បាន​ជ្រុះ​ដល់​ថ្នល់​ហើយ​ក្បាល​រថយន្ត​បាន​ត្រឡប់​ក្រោយ​ផង​ដែរ ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​ឱ្យ​អ្នកបើកបរ​ទាំង​សងខាង​បាន​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​សង្គ្រោះ​ដឹក​តាម​រថយន្ត​មក​កាន់​មន្ទីរពេទ្យ ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ដោយសារ​តែ​ការ​ប្រើប្រាស់​ល្បឿន ។

រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​អូស​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដោយសារ​តែ​រថយន្ត​រង​ការ​ខូចខាត​ជា​ដំណំ ទំ​រាំ​តែ​ចំណាយពេល​អូស​រួច​រហូត​ដល់​ពេល​យប់​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ