ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​អី​ក៏​ថ្លើមធំ​ម្ល៉េះ ហ៊ាន​ក្លែងបន្លំ​ឯកសារ និង​ហត្ថលេខា​ដើម្បី​ផ្ទេរសិទ្ធិ​កាន់កា.ប់​ដីធ្លី​ផង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកដោយបដិសេធ និងថ្កោលទោសដល់ជនខិលខូចដែលរដ្ឋបាលស្រុកថា បានក្លែងបន្លំឯកសារ ហត្ថលេខាក្លែងក្លាយ របស់រដ្ឋបាលស្រុកព្រៃនប់…

ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានបង្ហោះសារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកដោយបដិសេធ និងថ្កោលទោសដល់ជនខិលខូចដែលរដ្ឋបាលស្រុកថា បានក្លែងបន្លំឯកសារ ហត្ថលេខាក្លែងក្លាយ របស់រដ្ឋបាលស្រុកព្រៃនប់ ពាក់ព័ន្ធលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលមានខ្លឹមសារខាងក្រោម​ ៖

«ក្នុងនាមរដ្ឋបាលស្រុកព្រៃនប់ និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមធ្វើការបដិសេធលិខិតផ្ទេរសិទ្ធិកាន់កាប់ដីនៅភូមីគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលជនខិលខូចបានក្លែងបន្លំដើម្បីបោកប្រាស់អ្នកដទៃ(ហត្ថលេខា និងត្រាក្លែងក្លាយ) ។

ដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ក្នុងតួនាទីជាអភិបាលស្រុកខ្ញុំពុំដែលចុះហត្ថលេខា ឬអនុញ្ញាតឲ្យអភិបាលរងស្រុកណាម្នាក់ចុះហត្ថលេខាជំនួសលើការផ្ទេរអចលនទ្រព្យមិនទាន់ចុះបញ្ជី(ប្លង់ទន់) ដែលមិនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីឡើយ ។

រដ្ឋបាលស្រុកនឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការ​លើ​ជនខិលខូចដែលក្លែងបន្លំឯកសារសាធារណៈមកផ្តន្ទាទោស។ សូមសាធារណជនទាំងអស់ដែលមានបំណងទិញដីធ្លីនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់មានការប្រុងប្រយ័ត្ន ពិនិត្យឲ្យបានល្អិតល្អន់​ទៅលើឯកសារដែលពាក់ព័ន្ធ មុននឹងឈានទៅដល់ការសម្រេចចិត្ត ជៀសវាងការចាញ់​បោកជនខិលខូចធ្វើឲ្យខាតបង់ថវិកា និងប្រឈមនឹងទោសទណ្ឌមួយចំនួន ។

ដើម្បីធានាបាននូវការទិញ-ដូរបានដោយស្របច្បាប់ សាធារណជនទាំងអស់អាចមកទំនាក់ទំនងសាកសួរព័ត៌មានពីរដ្ឋបាលស្រុកព្រៃនប់ នៅរៀងរាល់ម៉ោងធ្វើការ»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ