ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​! ប៉េតង់​កម្ពុជា​ឈ្នះមេដាយមាស​ពិភពលោក​ទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​បារាំង ៖ ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់សម្រាប់​កីឡាការិនី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ ដែល​បាន​ចាប់ដៃ​គ្នា​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​កម្រិត​ពិភពលោក​នៅ​ប្រទេស​បារាំង​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ តុលា (​ម៉ោង​នៅ​កម្ពុជា​)​។…

ប្រទេស​បារាំង ៖ ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់សម្រាប់​កីឡាការិនី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ ដែល​បាន​ចាប់ដៃ​គ្នា​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​កម្រិត​ពិភពលោក​នៅ​ប្រទេស​បារាំង​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ តុលា (​ម៉ោង​នៅ​កម្ពុជា​)​។

វិញ្ញាសា​វាយ​គូ​នារី​២​ទល់​២​នេះ​ជា​វិញ្ញាសា​ដំបូង​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាងលើ ។ សម្រាប់​ផ្នែក​នារី​របស់​កម្ពុជា​នេះ​នៅ​សល់​ពីរ​វិញ្ញាសា​ទៀត​ដែល​មិន​ទាន់​ប្រកួត​គឺ​៣​ទល់​៣ និង​ឯកត្តជន ។ ចំណែក​ផ្នែក​បុរស​មិន​ទាន់​រកបាន​លទ្ធផល​ល្អ​នៅ​ឡើយ​ទេ​។

កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន ៦​រូប​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​កម្រិត​ពិភព​លោក​ខាងលើ ។ សម្រាប់​មេដាយមាស​នេះ​ដែរ​គឺជា​ការ​ឈ្នះ​លើក​ទី​៤​របស់​កីឡា​ការិនី​កែ ឡេ​ង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក ខណៈ​កីឡាការិនី អ៊ុ​ក ស្រី​មុំ ក៏​ធ្លាប់​ឈ្នះ​មេដាយមាស​កម្រិត​ពិភពលោក​នេះ​ផង​ដែរ​លើ​វិញ្ញាសា​ឯកត្តជន​កាល​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ