ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យជា​​បន្តបន្ទាប់ពាក់ព័ន្ធករណី​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល សហការ​ជាមួយក​ម្លាំ​ង​ផ្នែក ​ព្រហ្មទណ្ឌ​ស្រុក​និង​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​ផង​ដែរ​។ ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​១១ ខែតុលា…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល សហការ​ជាមួយក​ម្លាំ​ង​ផ្នែក
​ព្រហ្មទណ្ឌ​ស្រុក​និង​នគរបាល​ប៉ុស្តិ៍​សំរោង​លើ​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​មង្គល​បូ​រី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ មង្គល​បូ​រី ឃុំ​សំរោង​លើ (​ជា​អ្នក​ជួញដូរ​) ២-​ឈ្មោះ ងិ​ន មក​រា ហៅ​ណុ​យ អាយុ​២០​ឆ្នាំ មុខរប​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល (​ជា​មុខសញ្ញា​ជួញដូរ​) ៣-​ឈ្មោះ​ស្រស់ សៀ​ក​ឡេ​ង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​កោះ ឃុំ​សំរោង​លើ​ស្រុក​អង្គស្នួល
(​ជា​អ្នក​ប្រើប្រាស់ ) ៤-​ឈ្មោះ​ឌី ផា​នុ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល (​ជា​អ្នក​ប្រើប្រាស់​)​។

នគរបាល​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​១​កញ្ចប់ ទូរស័ព្ទ​ដៃ ម៉ាក​ណូ​ក​គា​ចុច​ពិល​២​គ្រឿង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចុះ​បង្ក្រាប​កម្លាំង​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ចំណុច​កើតហេតុ​ខាងលើ​។

ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្នែក​យុ​ត្តិ​ធ​ម៍ ស្រុក រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ងិ​ន មក​រា​ហៅ​ណុ​យ​។

ពេល​នោះ​កម្លាំង​បាន​ឆែក​ត្រួតពិនិត្យ​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​នៅ​ជាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ថែម​ទៀត​ផង ហើយ​នៅ​ពេល​សួរនាំ​ជន​នេះ​បាន​ប្រាប់​ថា បាន​ទិញ​ថ្នាំ​ញៀន​នេះ ពី​ឈ្មោះ​រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ​។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​កម្លាំង​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័ ឈ្មោះ​រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ រួម​និង​ឈ្មោះ ស្រស់ ហៀ​ក​ឡេ​ង និង​ឈ្មោះ ឌី ឆា​នុ ផង​ដែរ ។

ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​រិ​ទ្ធ ចាន់​រ៉ា ហៅ​ង៉ិ បាន​សារភាព​ថា ថ្នាំ​ញៀន​នេះ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ម្នាក់ មាន​អាយុ​ជាង​២០​ឆ្នាំ មាន​ទី​លំ​ន​នៅ​ក្នុងភូមិ​ទួល​សេរី ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល រួច​ហើយ​ខ្លួន​បាន​ប្រើ​ឲ្យ​ឈ្មោះ ងិ​ន មក​រ៉ា ជា​អ្នក​យក​ទៅ​លក់​បន្ត​ដើម្បី​បាន​ប្រាក់​ចំណេញ​ចែក​គ្នា​។


ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ