ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសជាតិ​នៃ​អាហារ​ជួប​ជាមួយ​រសជាតិ​នៃ​សិល្បៈ​គំនូរ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហ្វ្រេ​ន​អ៊ី​ន​ធើ​រណាសិន​ណ​ល និង​មិត្ដសំលាញ់​នឹង​ប្រារឰ​ខួប​១៥ឆ្នាំ ជាមួយ​ការ​តាំងពិព័រណ៍​សិល្បៈ​គំនូរ​របស់សិស្ស និង​ពិធីជប់លៀង​នៅ​ភោជនីយដ្ឋាន រំដេង​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ចាប់ពី​ម៉ោង​៧យប់​តទៅ ។ ដោយ​មាន​បង្ហាញ​នូវ​ផ្ទាំងគំនូរ ដែល​គូរ​ដោយ​សិស្ស​នៅ​មិត្ដសំលាញ់​អំឡុង ពេល​១៥​ឆ្នាំ​កន្លង​មក ពិព័រណ៍​នេះ​នឹង​ដាក់តាំង​បង្ហាញ​អំពី​ភាព​ច្នៃប្រឌិត និង​ទេព​កោស​ល្យ​របស់​សិស្ស​តាម​រយៈ​ផ្ទាំងគំនូរ​របស់ពួក​គេ ។ ដើម្បី​ចូលរួម

រាជធានី​ភ្នំពេញ ៖ ហ្វ្រេ​ន​អ៊ី​ន​ធើ​រណាសិន​ណ​ល និង​មិត្ដសំលាញ់​នឹង​ប្រារឰ​ខួប​១៥ឆ្នាំ ជាមួយ​ការ​តាំងពិព័រណ៍​សិល្បៈ​គំនូរ​របស់សិស្ស និង​ពិធីជប់លៀង​នៅ​ភោជនីយដ្ឋាន រំដេង​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ចាប់ពី​ម៉ោង​៧យប់​តទៅ ។ ដោយ​មាន​បង្ហាញ​នូវ​ផ្ទាំងគំនូរ ដែល​គូរ​ដោយ​សិស្ស​នៅ​មិត្ដសំលាញ់​អំឡុង ពេល​១៥​ឆ្នាំ​កន្លង​មក ពិព័រណ៍​នេះ​នឹង​ដាក់តាំង​បង្ហាញ​អំពី​ភាព​ច្នៃប្រឌិត និង​ទេព​កោស​ល្យ​របស់​សិស្ស​តាម​រយៈ​ផ្ទាំងគំនូរ​របស់ពួក​គេ ។ ដើម្បី​ចូលរួម​ជាមួយ​សិល្បៈ​គំនូរ នេះ​កូនសិស្ស​ថ្នាក់​ចំអិន​អាហារ និង​ប​ដិស​ណ្ឋា​រ​កិច្ច​របស់​មិត្ដសំលាញ់​ក៏​នឹង​បង្ហាញ​នូវភាព​ច្នៃប្រឌិត​របស់​ពួក​គេ​តាម​រយៈ​ការ ប្រកួត​លាយ​ស្រា​ដែល​ប្លែក និង​ចេញពី​ភាព ច្នៃប្រឌិត​ផ្ទាល់ខ្លួន​ពួក​គេ​ផង​ដែរ ។

លោក​អ្នក​អាច​បោះ​ឆ្នោត​ឱ្យ​ស្រា​លាយ ដែល​ល្អ​ជាងគេ​បំផុត ហើយ​ស្រា​លាយ​ដែលឈ្នះ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ភេសជ្ជៈ ពិសេស​នៅ​ក្នុង​បញ្ជី​រាយ​មុខ​ភេសជ្ជៈ​របស់ភោជនីយដ្ឋាន​មិត្ដសំលាញ់ និង​ភោជនីយដ្ឋានរំដេង ។ បន្ទាប់​ពី​បាន​ទទួល​ភាព​រីករាយ ជាមួយ​សិល្បៈ​គំនូរ និង​រសជាតិ​ស្រា​លាយ ប្រសិនបើ​លោក​អ្នកក្លាហាន លោក​អ្នក​អាចសាកល្បង​ពិសា​រពីង​បំពង​របស់​ភោជនីយដ្ឋា​ន​រំដេង ។ ក្រុម Mayors of Simpleton និង​ក្រុម Los Poporks ព្រម​ជាមួយ DJ Frankie នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ចាក​ចេញពី​កន្លែង​រាំបាន​ទេ ។

វា​គឺ​ពិតជា​រាត្រី​ដ៏​ពិសេស​មួយ​ក្នុងការ​ប្រារឰ​ខួប​១៥​ឆ្នាំ​ជាមួយ​ហ្វ្រេ​ន​អ៊ី​ន​ធើ​រណា​សិន​ណ​ល និង​មិត្ដសំលាញ់ ។ សូម​មកចូលរួម​ជាមួយ​យើងខ្ញុំ​!ពិធី​តាំងពិព័រណ៍​គំនូរពិធីជប់លៀង​ខួប ១៥​ឆ្នាំ​របស់​ហ្វ្រេ​ន​អ៊ី​ន​ធើ​រណា​សិន​ណ​ល និង មិត្ដសំលាញ់​ថ្ងៃ​ទី​២៥ ខែមិថុនា ចាប់ពី​ម៉ោង ៧​យប់​ទៅ​នៅ​ភោជនីយដ្ឋាន​រំដេង​ផ្ទះ​លេខ៧៤ ផ្លូវ​លេខ​១៧៤ រាជធានី​ភ្នំពេញ ។ រាល់ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ​នឹងត្រូវ​យក​ទៅ​ឧបត្ថម្ភ​កម្មវិធី​សិល្បៈ និង​វប្បធម៌​របស់​មិត្ដសំលាញ់ និង​ហ្វ្រេ​ន​អ៊ី​ន​ធើ​រ​ណេសិន​ណ​ល កម្មវិធី​ដើម្បី​កុមារ និង​យុវវ័យ ងាយ​រង​គ្រោះ ៕