ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​គ្មាន​ដៃ​ទាំង​ពីរ​ទទួល​អំណោយ​ពី​សប្បុរសជន

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ បន្ទាប់​ពី​កោះ​សន្ដិភាព ចុះ​ផ្សាយ​ក្មេង​ប្រុស​អភ័ព្វ ​អាយុ៤​ឆ្នាំ គ្មាន​ដៃ​ទាំង​ពីរ​តាំងពី​កំណើត ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្រីក្រ​នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​បាកាន នោះឥឡូវនេះសប្បុរសជន ១-​លោក​វុ​ធ ផ​ល្លី និង​លោក ជំទាវ​ស ឃុន​នារី ទឹកបរិសុទ្ធ​២កេស និង​ទឹកដោះគោ​១​កេស ២-​លោក​ទា ច័ន្ទ​វី​រ៉ា និង​ក្រុម​គ្រួសារ​ផ្ដល់​មី​យើង​១​កេស នំប្រៃ​៣​កញ្ចប់ និង​ថវិកា​ចំនួន​៦០.០០០​រៀល ហើយ​លោក​ក៏​បាន​ជូនពរ​ឱ្យ​ក្មួយ

ខេត្ដពោធិ៍សាត់ ៖ បន្ទាប់​ពី​កោះ​សន្ដិភាព ចុះ​ផ្សាយ​ក្មេង​ប្រុស​អភ័ព្វ ​អាយុ៤​ឆ្នាំ គ្មាន​ដៃ​ទាំង​ពីរ​តាំងពី​កំណើត ហើយ​សព្វថ្ងៃ​កំពុង​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្រីក្រ​នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​បាកាន នោះឥឡូវនេះសប្បុរសជន ១-​លោក​វុ​ធ ផ​ល្លី និង​លោក ជំទាវ​ស ឃុន​នារី ទឹកបរិសុទ្ធ​២កេស និង​ទឹកដោះគោ​១​កេស ២-​លោក​ទា ច័ន្ទ​វី​រ៉ា និង​ក្រុម​គ្រួសារ​ផ្ដល់​មី​យើង​១​កេស នំប្រៃ​៣​កញ្ចប់ និង​ថវិកា​ចំនួន​៦០.០០០​រៀល ហើយ​លោក​ក៏​បាន​ជូនពរ​ឱ្យ​ក្មួយ​ប្រុស​ជួប​តែសេចក្ដីសុខ និង​មាន​សង្ឃឹម​ជា​និច្ច ។ដោយឡែក​លោក​ជា ប៊ុ​ន​ឈ​ន មន្ដ្រី សាលាខេត្ដ​ពោធិ៍សាត់ ក៏​បាន​ជួយ​ឧបត្ថម្ភថវិកា​បន្ថែមចំនួន​១០០.០០០​រៀល​ទៀត សរុប​១៦០.០០០​រៀល ។ អំណោយ​សប្បុរសជន​ខាងលើ​ត្រូវ​បានភ្នាក់ងារ​កោះសន្ដិភាព​ប្រចាំ​ខេត្ដពោធិ៍សាត់នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ផ្ទះ​កុមារ​អភ័ព្វ​នា ព្រឹក​ថ្ងៃ​ទី​១២ មេ​សា ឆ្នាំ​២០១០ ដោយ​មានការ​ចូលរួម​ពី​អ្នក​ជិតខាង​ផង​ដែរ ។

កុមារ​នេះមាន​ឪពុក​ឈ្មោះ​កាន់ គី​ម អាយុ​៣២​ឆ្នាំ ម្ដាយ​ឈ្មោះ​សំ វ៉ិ​ត អាយុ​៣៣​ឆ្នាំ មានកូន​៤នាក់ (​ប្រុស​២ ស្រី​២) ហើយ​កូនប្រុស​អាយុ​៤ឆ្នាំ​ដែល​កើតមក​គ្មាន​ដៃ​ទាំង​ពីរ​នេះ​ឈ្មោះ​គី​ម រ៉ា​វី​ដ ជា​កូន​ទី​៤ ។លោក​កាន់ គី​ម និង​អ្នកស្រី​សំ វ៉ិ​ត ជាឪពុក​ម្ដាយ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ដែល​បាន​ផ្ដល់អំណោយ​ជូន​ដល់​កូនប្រុស​អភ័ព្វ​របស់​គាត់នា​ពេល​នេះ សបញ្ជាក់​ពី​ការ​អាណិតស្រលាញ់​ចំពោះ​គ្រួសារ​គាត់​ជា​អ្នក​ក្រីក្រ ។​​ពួក​គាត់​បាន​រ៉ាយរ៉ាប់​ថា កូនប្រុស​របស់​គាត់នេះ ថ្វី​ដ្បិត​ពុំ​មាន​ដៃ​ទាំង​ពីរ​មែន ប៉ុន្ដែ​គេអាច​ប្រើ​ជើង​ទាំង​ពីរ​ជំនួសដៃ​ដូច​ជា​កាន់​នំហូប​កាន់​ស្លាបព្រា​ដួស​បាយ​ហូប ឬ​យក​ជើងអេះ​កន្លែង​ណា​រមាស់​ជាដើម ។ មិន​តែប៉ុណ្ណោះ រ៉ា​វី​ដ ជា​ក្មេងរ​ពិស​នៅ​មិន​ស្ងៀម ពេល​ឮ​ភ្លេង ឬ​បទ​ចំរៀង​គេ​តែងតែ​លោត​រាំកាច់ចង្កេះ​តាម ។

ម្យ៉ាងវិញទៀត​ឃើញបង​ៗ​ទៅ​រៀន គេ​ក៏​ចង់ទៅ​រៀន​ដែរ ប៉ុន្ដែដោយសារ​មិន​ទាន់​គ្រប់​អាយុ ទើប​សាលា​មិនទាន់​ទទួល​ឱ្យ​ចូល​រៀន ។ នៅ​ពេល​ដួល ឬក្រោក​ពី​ដេក គឺ​គេ​ប្រើ​ក្បាល និង​ជើង​ដោលងើប​ទាល់តែ​រួច​ទោះបីជា​មានការ​លំបាកបន្ដិច​ក៏​ដោយ ។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ លោក​មានការព្រួយបារម្ភ​អំពី​អនាគត​របស់​គេ​មិនដឹង​ថា គេ​ធ្វើ​អ្វី​កើត​ដើម្បី​រកស៊ី​ចិញ្ចឹមជីវិត ព្រោះគ្មាន​ដៃ​ទាំង​ពីរ​លំបាក​ណាស់ បើ​គ្មាន​ជើង តែ​មាន​ដៃ​វិញ​ប្រសើរ​ជាង ។ ជាមួយ​នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​អង្គការ ឬ​សប្បុរស​ជន​នានា​ដែល​ធ្វើ​ការងារ​ខាង​ក្មេង​ពិការមេត្ដា​ជួយ​បណ្ដុះបណ្ដាល​មុខ​ជំនាញ​វិជ្ជាជីវៈ ណា​ដែល​ក្មេង​ពិការ​បែប​នេះ​អាច​ធ្វើ​បានដើម្បី​អនាគត​របស់​គេ​ផង ។