មិនដឹងជាចេញមកពីណា កាប់យកៗដូចកាប់សាច់ជ្រូក
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅក្រុងប៉ោយប៉ែតកាលពីវេលាម៉ោងជិត5ទាបភ្លឺព្រឹក ថ្ងៃទី11 តុលា មនុស្ស3នាក់បានរងរបួសដោយសារក្រុមជនមិនស្គាល់មុខតាមកាប់នឹងដាវសាំម៉ូរ៉ៃ2កន្លែងផ្សេងគ្នានៅភូមិចាន់គិរី និងភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ។

តាមប្រភពពីជនរងគ្រោះទី1 និងទី2អះអាងថា ពេលដែលពួកគេកំពុងជិះម៉ូតូម៉ាក Zoomer-X ស៊េរីឆ្នាំ2017 ចេញពីក្រុងប៉ោយប៉ែតបំណងទៅផ្ទះវិញ លុះដល់ចំណុចឡធ្យូងក្នុង ភូមិបាលិលេយ្យ2 ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា4ទៅ5ម៉ូតូកាន់កាំបិតសាំម៉ូរ៉ៃដេញកាប់ឲ្យរបួស ។

ទាំង2ករណីនេះក្រុមជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយករណីនេះលោកវរសេនីយ៌ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់តាមប្រព័ន្ធ WhatsApp ថាកំពុងដុតដៃដុតជើងស្រាវជ្រៀវរកជនសង្ស័យដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ