ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ពល​ការិនី​ខ្មែរ​ធ្លាក់​ខ្លួន​ពិការ​ដោយ​ថៅកែ​ម៉ា​ឡេស៊ី​វាយ​ធ្វើ​បាប​បាន​ទទួល​អំណោយ​ពី​ លោក​ជំ​ទាវ​ កែវ​ ច័ន្ទ​មុនី​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ជំ​ទាវ​ កែវ​ ច័ន្ទ​មុនី​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង​ ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៣ បាន​ដឹក​នាំ​មន្រ្តី​នៃ​សមា​គមន៍​នារី​ ដើម្បី​សន្តិ​ភាព​ ខេត្ត​កំពង់​ឆ្នាំង​ ដោយ​មាន​ការ​ចូល​រួម​ពី​ លោកស្រី​ ប៉ាល់​ យឿន​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ បាន​នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​ជំ​ទាវ​ កែវ​ ច័ន្ទ​មុនី​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង​ ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៣ បាន​ដឹក​នាំ​មន្រ្តី​នៃ​សមា​គមន៍​នារី​ ដើម្បី​សន្តិ​ភាព​ ខេត្ត​កំពង់​ឆ្នាំង​ ដោយ​មាន​ការ​ចូល​រួម​ពី​ លោកស្រី​ ប៉ាល់​ យឿន​ ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ បាន​នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ និង​ថវិកា​ទៅ​ចែក​ជូន​ដល់​ស្រ្តី​ពល​ការិនី​ខ្មែរ​ម្នាក់​ដល់​លំនៅ​ឋាន​ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ក្របៅ​ ឃុំ​ខ្លូង​ពពក​ ស្រុក​ទឹក​ផុស​ ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ក្លាយ​ជា​ជន​ពិការ​យ៉ាង​អយុត្តិ​ធម៌​ពី​សំណាក់​ថៅ​កែ​ជន​ជាតិ​ម៉ា​ឡេស៊ី​ វាយ​ធ្វើ​បាប​រយៈ​ពេល​ជិត​ ៣ឆ្នាំ​​​ ។

លោក​ជំ​ទាវ​ កែវ​ ច័ន្ទ​មុនី​ បាន​ឱ្យដឹង​ថា​ ក្រោយ​ពី​បាន​ទស្សនា​ព័ត៌​មាន​ពី​បណ្តាញ​ទូរទស្សន៍​អប្សរា​ ANN​ កាល​ពី​ពេល​កន្លង​ទៅ​ ស្តី​ពី​ជីវិត​ដ៏​ជូរចត់​របស់​ស្រ្តី​ឈ្មោះ​ តូច​ ណៃ​ អាយុ​ ២៦ឆ្នាំ​ ដែល​ទៅ​បម្រើ​ការ​ងារតាម​​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​ លោក​ជំទាវ​ក៏​មាន​ចិត្ត​អាណិត​អាសូរ​ជា​ពន់​ពេក​ ហើយ​ក៏​ឃ្លាត​ឱកាស​មក​សួរ​សុខ​ទុក្ខ​ និង​នាំ​អំណោយ​មក​ជូន​ស្រ្តី​រង​គ្រោះ​ខាង​លើ​ ដែល​កំពុង​ជួប​ការ​លំបាក​ ព្រោះ​បានធ្លាក់​ខ្លួន​ពិការ​ភ្នែក​ម្ខាង​ ត្រ​ចៀក​ម្ខាង​ រួម​ទាំង​មាន​ស្លាក​ស្នាម​ពេញ​ផ្ទៃ​មុខ​ និង​មាន​ស្មារតី​មិន​ប្រ​ក្រតី​ថែម​ទៀត​ផង​ ព្រោះត្រូវ​ថៅកែ​ជន​ជាតិ​ម៉ា​ឡេ​ស៊ី​ ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅ​ គ្មាន​មនុស្ស​ធម៌​ ៕​