ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃវែង​យើង​ហ្នឹង​…​ទាំង​សប្បាយ ទាំង​រឹតចំណង​មិត្តភាព​ជាមួយនឹង​ការ​ប្រណាំងទូក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទូក.ង និងទូកត្នោតសរុបចំនួន២៣ទូក និងកីឡាករប្រមាណជាង១០០នាក់ បានចូលរួមប្រកួតនៅក្នុងការប្រណាំងទូកលក្ខណៈមិត្តភាពមួយដែលរៀបចំឡើងដោយព្រះគ្រូ យឹម សាយ័ន្តចៅ​អធិ​ការ​វត្តពោធិសិរីអណ្តែត ហៅវត្តព្រែកចាម កាលពីរសៀលថ្ងៃទី៩…

ខេត្តព្រៃវែង ៖ ទូក.ង និងទូកត្នោតសរុបចំនួន២៣ទូក និងកីឡាករប្រមាណជាង១០០នាក់ បានចូលរួមប្រកួតនៅក្នុងការប្រណាំងទូកលក្ខណៈមិត្តភាពមួយដែលរៀបចំឡើងដោយព្រះគ្រូ យឹម សាយ័ន្តចៅ​អធិ​ការ​វត្តពោធិសិរីអណ្តែត ហៅវត្តព្រែកចាម កាលពីរសៀលថ្ងៃទី៩ តុលា ដែលជាថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ។

ការប្រណាំងទូកលក្ខណៈមិត្តភាពនេះបានធ្វើឡើងនៅខាងមុខវត្តព្រែកចាម ដែលស្ថិតនៅតាមបណ្តោយដងទន្លេតូច ក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយមានការចូលរួមទស្សនានិងគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំយ៉ាងច្រើនកុះករផងដែរ ។

ព្រះតេជគុណ យឹម សាយ័ន្ត ចៅអធិការវត្តពោធិសិរីអណ្តែត ហៅវត្តព្រែកចាម បានមានសង្ឃដីការថា នេះជាលើកទី២ហើយដែលព្រះតេជគុណបានបង្កើតកម្មវិធីប្រណាំងទូកនេះឡើង ដោយលើកទី១ធ្វើឡើងនៅក្នុងថ្ងៃឆ្លងបុណ្យភ្ជុំឆ្នាំមុន ហើយឆ្នាំនេះក៏ធ្វើក្នុងថ្ងៃឆ្លងបុណ្យភ្ជុំដែរ ហើយក្នុងបំណងរបស់ព្រះតេជគុណ និងរៀបចំធ្វើជារៀងរាល់ឆ្នាំតែម្តង ដើម្បីរឹតចំណងសាមគ្គីភាព និងបង្កលក្ខណៈសប្បាយរីករាយនៅក្នុងមូល​ដ្ឋាន ហើយក្រោយពីបញ្ចប់ការប្រណាំងទូក ក៏មានកម្មវិធីចាក់ធុងបាស់រាំលេងកំសាន្តនាពេលរាត្រីផងដែរ ។

គួរបញ្ជាក់ផងដែរថា សំរាប់ការប្រណាំងទូកលក្ខណៈមិត្តភាពនេះ ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ តាឡូញមានជ័យបារមីតាអោក ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ ម៉ែម៉ឺនឆក់វ័យបារមីតេជោ និងទូកលេខ៣បានទៅលើទូកឈ្មោះ សង្វាតសែនជ័យបារមីតាអោក ចំណែកឯរង្វាន់សម្រាប់ជ័យលាភី លេខ​១ទទួលបានប័ណ្ណអនុស្សាវរីយ១ និងថវិកា៥០ម៉ឺនរៀល លេខ២ទទួលបានប័ណ្ណអនុស្សាវរីយ១ និងថវិកា​២០ម៉ឺនរៀល លេខ៣ទទួលបានបណ្ណ័អនុស្សាវរីយ១ និងថវិកា១៥ម៉ឺនរៀល ចំណែកទូកដែលគ្មានចំណាត់ថ្នាក់ទទួលបានថវិកាឧបត្ថម្ភក្នុង១ទូកចំនួន៥ម៉ឺនរៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ