ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ចង់​ឲ្យ Barcelona ដក​កីឡាករ​បារាំង Ousmane Dembele ចេញ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Naija បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ប្រាប់​ក្លិប​របស់​ខ្លួន​ឲ្យ​ដក​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង Ousmane Dembele ចេញ​។…

តាម​ប្រភព​ព័ត៌មាន Naija បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ប្រាប់​ក្លិប​របស់​ខ្លួន​ឲ្យ​ដក​កីឡាករ​ក្រុម​ជម្រើសជាតិ​បារាំង Ousmane Dembele ចេញ​។ Dembele ដែល​ជា​កីឡាករ​ក្រុម​ឈ្នះ​ពាន World Cup រុ​ស្ស៊ី​ឆ្នាំ​២០១៨ បាន​លេង​ត្រឹមតែ​៦​នាទី​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ប្រកួត​រវាង Barca និង Valencia ជាមួយនឹង​លទ្ធផល 1-1 កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែតុលា​កន្លង​មកនេះ ។

កីឡាករ​អា​ហ្ស​ង់​ទី​ន Messi ត្រូវ​បាន​សារព័ត៌មាន Don Balon ចុះ​ផ្សាយ​ថា មិនសូវ​ជា​ពេញចិត្ត​នឹង​ការ​លេង​របស់​កីឡាករ Dembele ដោយសារ​តែ​ភាព​ខ្សោយ​ចំពោះ​ការ​ការពារ​។ ការ​លេង​របស់​កីឡាករ​ទាំង​ពីរ​មិន​ចូល​គ្នា​នោះ​ទេ ដោយសារ​តែ​ភាព​ជិត​ស្និទ្ធ​គ្នា​ខ្លាំង​រវាង Messi និង​កីឡាករ​ផ្សេង​ទៀត​ដូច​ជា Philippe Coutinho, Luiz Suarez និង Arthur គ្រូបង្វឹក Ernesto Valverde បាន​ចាប់ផ្តើម​ទុក Dembele ចោល បើ​ទោះបីជា​រូបគេ​ធ្លាប់​រក​គ្រាប់​បាល់​បាន​ច្រើន​គួរសម​ក៏​ដោយ ។

លេខាធិការ​បច្ចេកទេស ក៏​គ្រោង​នឹង​មិន​យក​កីឡាករ​បារាំង​រូប​នេះ​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ​ទៀត​ទេ ដោយ​នឹង​ជំនួស​មក​វិញ​នូវ​ការ​មក​ដល់​របស់​កីឡាករ​ក្លិប​អ្នកមាន​បារាំង Adrien Rabiot ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ