រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ដាក់វេណប្រចាំការ ដើម្បីរក្សារសន្តិសុខ សណ្តាប់ធ្នាប់ និង សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ចុះប្រមូលសំរាម នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ របស់ខ្លួនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ធានាអោយបានស្អាត ។
ជាក់ស្តែងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជារបញ្ជារអោយមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌ និងកំលាំងសន្តិសុខចំនួន៥១នាក់ រថយន្តស៊ីនទ្រីចំនួន០៣គ្រឿង ម៉ូតូអនាម័យខណ្ឌចំនួន០៤គ្រឿង និងរថយន្តខណ្ឌចំនួន០៤គ្រឿង បែងបែកជា៣ក្រុម ដោយធ្វើការប្រមូល សំរាមគ្រប់ផ្លូវទាំងអស់ក្នុងខណ្ឌដូនពេញ ។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមការងារប្រចាំការដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះ ត្រូវបានបែងចែក កម្លាំងជា៦គោលដៅធំៗរួមមាន ៖ សាលាខណ្ឌដូនពេញ-វត្តស្រះចក-គល់ស្ពានជ្រោយចង្វារ- រមណីរដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ-មុខព្រះបរមរាជវាំង និងសួនច្បារមុខវត្តបទុមវតី សរុបអ្នកប្រចាំការចំនួន៤៧នាក់ ។
ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថាមានសភាពល្អប្រសើរ មានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង៨០% បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅលេងស្រុកកំណើត និងទីកំសាន្តនានា ៕
ចែករំលែកព័តមាននេះ