ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​២​នាក់​ប្តី​-ប្រពន្ធ​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​​ប្រើ​សែក​ស្អុយ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នេះ សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលរាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​សំណុំរឿង​ប្តី​ប្រពន្ធ​២នាក់បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពាក់​ពន្ធ​ករណី មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និងឆបោកដែល​មាន​ទំ​ហំ​ទឹក​ប្រាក់​ប្រមាណ​៤ម៉ឺន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នេះ សមត្ថ​កិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលរាជធានី​ភ្នំពេញ បាន​ត្រៀម​រៀបចំ​សំណុំរឿង​ប្តី​ប្រពន្ធ​២នាក់បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពាក់​ពន្ធ​ករណី មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​
បាន និងឆបោកដែល​មាន​ទំ​ហំ​ទឹក​ប្រាក់​ប្រមាណ​៤ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ដោយ​ទទួលបញ្ជា​ដឹកនាំ​ពីលោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នង ការ​នគរបាលរាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ផែនកា​រិ យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។

នៅ​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​២ នាក់​ប្តី​ប្រពន្ធ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២៥៦ ផ្លូវ​លេខ​១៥ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​ឆបោក​ ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង ឆ្នាំ​២០២៣ និង​អំឡុង​ខែមេសា ឆ្នាំ​២០២៤  តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា សំអាត ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ លេខ​១១៨០ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជ ធានី​ភ្នំពេញ មុខរបរ ជា​បុគ្គលិក​ក្រុមហ៊ុន​ផ្សាយពាណិជ្ជ​កម្ម (​ប្តី​) និង​ម្នាក់​ឈ្មោះ កែវ ស៊ី​វលី ភេទ​ស្រី អាយុ​៣១ ឆ្នាំ (​ជា​ប្រពន្ធ​) មុខរបរ​នៅផ្ទះ ។

ការ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ពន្ធ​ខាងលើ​នេះ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ សមត្តិ​ច្ច​បញ្ជាក់​ថា ជា​ការ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ ដែល​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដោយ​ប្រើប្រាស់​នូវ​មូល​ប្ប​ទាន​ប័ត​គ្មាន​សាច់ប្រាក់​”​សែក​ស្អុយ​”​ប្រមាណ​៤ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ៕​

អត្ថបទសរសេរ ដោយ