ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បាល​ខេត្ត​ក្រ​ចេះ​ចេញ​សេចក្តីជូនដំណឹង និងវិធានការទប់ស្កាត់​ករណីកា.ប់ទន្រ្ទាន​ដីព្រៃ​

1 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ចាប់តាំងពី​ឆ្នាំ​២០១៩​មក ដែល​សកម្មភាព​នេះ ជា​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ។ ពេល​នេះ​រដ្ឋបាល​ខេត្តក្រចេះ​ក៏​បាន​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា…

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ចាប់តាំងពី​ឆ្នាំ​២០១៩​មក ដែល​សកម្មភាព​នេះ ជា​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ។

ពេល​នេះ​រដ្ឋបាល​ខេត្តក្រចេះ​ក៏​បាន​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ថា ដោយសារ​សង្កេត​ឃើញ​មាន​បងប្អូន​មួយ​ចំនួន ទោះបីជា​រដ្ឋបាល​ខេត្ត​ផ្នែក​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​យ៉ាងណា​ក្តី ក៏​នៅ​មាន​ប្រជាពលរដ្ឋ​បន្ត​ការ​ចូល​កាប់​គាស់ រុករាន​ទន្ទ្រាន ដាំ​ដំណាំ សង់​លំនៅ​ឋាន​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដដែល ។ មិនតែប៉ុណ្ណោះ ទាមទារ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​វាស់វែង ដើម្បី​បាន​ប្រើប្រាស់​អាស្រ័យ​ផល​ស្របច្បាប់​ថែម​ទៀត ។

ក្នុង​ន័យ​នេះ ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព​លើ​ការ​គ្រប់​ដី​រដ្ឋ និង​ធនធាន​ព្រៃឈើ​នៅ​តាម​តំបន់​ការពារ ធនធានធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​នេះ រដ្ឋបាល​ខេត្តក្រចេះ​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ដូច​ខាងក្រោម​៖
ទី​១-​មោឃភាព​ចោល​នូវ​រាល់​លិខិត​លក់​-​ទិញ ឬ​លិខិតបញ្ជាក់​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ នៅ​ក្នុង​តំបន់ការពារធម្មជាតិ ។
ទី​២-​ដកហូត​យក​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​នូវ​រាល់​ដី​ព្រៃ ដែល​បាន​កាប់​គាស់​រុករាន​ទន្ទ្រាន ដាំ​ដំណាំ សង់​លំនៅ​ឋាន​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ក្នុង​តំបន់ការពារធម្មជាតិ ។

ទី​៣-​ការ​កាប់​កាស់​រុករាន​ដី​ព្រៃ​ដុត​ព្រៃ​សង់ផ្ទះ សង់​តូប រោង​ធ្វើ​របង​ហ៊ុម​ព័ទ្ធ និង​ដាំ​ដំណាំ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​តំបន់ការពារធម្មជាតិ គឺជា​បទល្មើស​ធនធានធម្មជាតិ ដែល​មាន​ចែង​ក្នុង​មាត្រា​៦១ និង​មាត្រា​៦២​នៃ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​។

ទី​៤-​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​ស្រុក​ត្រូវ​ជួយ​ផ្សព្វផ្សាយ​និង​ចូលរួម​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចូល​កាប់ ទន្ទ្រាន​ឈូស​ឆាយដី​ព្រៃដាំ​ដំណាំ សាងសង់​ផ្ទះ ខ្ទម រោង ធ្វើ​របង​ហ៊ុម​ព័ទ្ធ ក្នុងភូមិ​សាស្ត្រ​ខេត្ត ក្រចេះ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចូល​រស់នៅ​កាន់កាប់​ដោយ​ត្រូវ​រុះរើ​ដោយ​វិធានការ​រដ្ឋបាល ឬ​ដោយ​ការ​ស្ម័គ្រចិត្ត ។

ទី​៥-​ក្នុង​ករណី​មិន​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​ខាងលើ​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​ស្រុក​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

ពេល​ទទួល​បាន​សេចក្តីជូនដំណឹង​នេះ​ហើយ រដ្ឋបាល​ខេត្តក្រចេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​ស្រុក ពាក់ព័ន្ធ​ផ្នែក​ជំនាញ​សាធារណជន និង​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ដែល​កំពុង​រស់នៅ និង​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ នឹង​ចូលរួម​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ និង​ចូលរួម​អនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ