ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​​មាន​វិធាន​យ៉ាងណាហើយ​ចំពោះ​បែ​ចិញ្ចឹម​ត្រី​ និងផ្ទះទឹក​ជនជាតិ​វៀតណាម?

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ នៅ​តែ​បន្ត​អណ្តែត​ខ្លួន​ត្រៀម​ត្រា​លើ​ផ្ទៃ​ទឹក កំពុង​តែ​បង្ក​អោយ​ប៉ះពាល់​ដល់​សោ​ភ័ណ​ភាព​រាជធានី​ភ្នំពេញ​ និង​បរិស្ថាន​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ​ ៖​ ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ នៅ​តែ​បន្ត​អណ្តែត​ខ្លួន​ត្រៀម​ត្រា​លើ​ផ្ទៃ​ទឹក កំពុង​តែ​បង្ក​អោយ​ប៉ះពាល់​ដល់​សោ​ភ័ណ​ភាព​រាជធានី​ភ្នំពេញ​ និង​បរិស្ថាន​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ពន្យារ​ពេល​នៅ​ក្នុង​ការ​រុះរើ​នោះ​ ។

​ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ នេះ គឺ​នៅ​ដល់​តែ១​និង​៥​ថ្ងៃ​នោះ​ទេ​ ដល់​ថ្ងៃ​ឱ​សាន​វាទ​ហើយ តើ​អាជ្ញាធរមាន​វិធានការ​យ៉ាងណា? ​ឬ​មួយ​ពន្យា​រពេល​អោយ​ទៀត​។
តាម​ប្រជាពលរដ្ឋ​នៅ​រស់នៅ​ភូមិគ្រួ​ស បានអោយ​ដឹង​ថា ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី​របស់​ជនជាតិ​វៀត​ណាម​ទាំងនោះ ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សោ​ភ័ណ​ភាព​យ៉ាងធ្ងន់ធ្ងរ ​បន្ទាប់​ពី​បន្ទាប់​ពី​អាជ្ញាធរ បាន​ប្រើ​កម្លាំង​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​យ៉ាង​ក្រៅ​គគុក កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា​ឆ្នាំ ២០២១ កន្លង​មក ហើយ​បណ្តេញ​បែ​ត្រី​នឹង​ផ្ទះទឹក​ទាំងនោះ​បាន​ច​លត មក​ចត​ត្រៀបត្រា នៅ​មាត់​ទន្លេសាប​ក្រោយ​វត្ត​គ្រួ​ស​។

ការ​ច​ល័ត​បែ​ចិញ្ចឹម​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំរបស់​អាជ្ញាធរ ដើម្បី​ទុក​ពេល អោយ​ម្ចាស់​បែ ចិញ្ចឹម​​ត្រី​ធំ​សិន ​តែ​ម្ចាស់បែរ​ចិញ្ចឹម​ត្រី​ទាំងនោះ បាន​បន្ត​ដាក់​កូន​ត្រី​ចិញ្ចើម​ឡើង​វិញ ។ ​តាម​ប្រជាពលរដ្ឋម្នាក់​បានអោយ​ដឹង​ថា ចាប់តាំងពី​ផ្ទះទឹក​បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ​ច​លត​មក​តាំង​ទីលំនៅក្នុង​តំបន់​នោះ ប្រជាពលរដ្ឋលែង​បាន​ប្រើប្រាស់​ទឹកទន្លេ ។​

មិនតែប៉ុណ្ណោះ នៅ​ក្នុងភូមិត្រង់​ចំណុចកំពុង​ទំលាក់​ចំណី​ត្រី​ធំ​ក្លិនស្អុយ ឆ្អាប​សាយភាយ ព្រោះ​ទាំង​យប់​ទាំង​ថ្ងៃ ជនជាតិ​វៀតណាម​បាន​ដឹក​ចំណី​ត្រី​រួម​មាន​៖ ក្បាល​ត្រី​,​កាក​សំណល់​, ពោះវៀន​មាន់ ទា ជ្រូក​ស្អុយ​ៗ​ជាដើម​យក​ទៅ​អោយ​ត្រី​ស៊ី ជ្រុះ​ធំ​ក្លិនស្អុយ​អា​សោច​។

​តាម​លោកពូ​ម្នាក់ ដែល​ជា​អ្នក​ចិញ្ចឹម​ដែរ​នោះ បានអោយ​កោះសន្តិភាព​ដឹង​ថា បែ​ចិញ្ចឹម​ត្រី​ទាំង​នោះ​ដើម​ឡើយ​បាន​អូស​ទៅ​វៀតណាម នៅ​ពេលដែល​អាជ្ញាធរ បាន​ប្រើ​ក​ម្លាំ​រុះរើ​ហើយ​អាជ្ញាធរ​វៀតណាម​ហាមឃាត់​នៅ​ជាប់​ព្រំប្រទល់​។ ​នៅ​ពេល​ស្ងប់ស្ងាត់​ក៍បាន​អូស​ត្រឡប់​មក​វិញ​មក​ប្រមូលផ្តុំ​គ្នា​នៅ​ភូមិ​គ្រួ​ស​នេះ​។

តាម​អ្នក​ចិញ្ចឹម​ត្រី​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា ដោយ​មានការ​ស្នើ​សុំ អាជ្ញាធរ​បាន​ទុក​ពេល​៦​ខែ​ចាំ​ត្រី​ធំ​សិន​ក្រោយមក​មាន​អន្តរាគមន៍​ពី​ស្ថានទូត​វៀតណាម​សុំ​ពន្យា​ពេល​៣​ឆ្នាំ ហើយ​ពេល​នេះ នៅ​សល់​តែ ជាង​១​ខែ​ទៀត​។

តាម​អាជ្ញាធរ​មូលដ្ឋានបានអោយ​ដឹង​ថា ពុំ​ដឹងថ្ងៃ​ណា​នោះ​ទេ​ បាន​មាន​វិធាន​ការណ៍​រុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងនោះ​រង​ចាំតែ​ថ្នាក់លើ ។
តាម​អាជ្ញាធរ បានអោយ​ដឹង​ទៀត​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង សំណង់​មិន​រៀប​រយ​ទាំងនោះ​មុន​ដំបូង​មាន​ចំនួន​២៧០​ខ្នង ហើយ​បើ​តាម​ការ​ចុះ​ធ្វើ​ស្ថិតិ​របស់​នគរបាល​អន្តោរ​ប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ កាលពី​កំឡុង​ខែ​កុ​ម្ភះ​ឆ្នាំ​២០២៤ ផ្ទះទឹក សល់​ចំនួន​១០៧​ផ្ទះ​,​បែ​ចិញ្ចឹម​ត្រី​ចំនួន​១៥២​បែ​, សរុប​ចំនួន​១០៩​គ្រួសារ មនុស្ស​ចំនួន​៤៤៧​នាក់​,​ស្រី​ចំនួន​២១៩​នាក់​, អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន​៣០៨​នាក់ ,​។​នៅ​ក្នុង​នោះ​ជនជាតិ​ខ្មែរ​ចំនួន​០៨​គ្រួសារ​, ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ចំនួន​៤​គ្រួសារ​និង​ជនជាតិ​វៀតណាម ៩៧​គ្រួសារ​។

តាម​បញ្ជី រាយ​នាម​គ្រួសារ​ជនបរទេស​អន្តោរ​ប្រវេ​ស​វៀតណាម​លើ​ផ្ទះទឹក ក្នុងភូមិ គ្រួ​ស សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ បានអោយ​ដឹង​ទៀត​ថា ជនជាតិ​វៀតណាម​ទាំងនោះ សុទ្ធតែ​មាន​ឯកសារ​ប្រើប្រាស់ ស្នាក់​នៅ ជា​ជន​អន្តោ​ប្រវេ​ស​ស្របច្បាប់​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​កន្លង​មក អាជ្ញាធរ​ខណ្ឌ​ទាំង​៦​នៅ​ជាប់​ដង​ទន្លេ បាន​ប្រើ​កម្លាំង​អនុវត្តន៍​វិធានការ​រដ្ឋបាល​រុះរើ បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និងសំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ដើម្បី​បើកផ្លូវ​នាវាចរ កុំអោយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​កុំអោយ​បន្ត​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណរ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​មហាជន​យ៉ាង​ខ្លាំង ហើយ អាជ្ញាធរ​បាន​ចាត​ទុក​ថា ការ​អនុវត្ត​វិធាន ការ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ផ្ទៃ​ទន្លេ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​និង​ទទួល​បាន​ជោគជ័យ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​២៦​របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោកប៉ា សុ​ជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​និង​ជា​តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពីដើម​ខែកក្កដា ឆ្នាំ២០២១​កន្លង​។

​កាលនោះ​ លោក​មាន ចាន់​យ៉ា​ដា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​០៦ ដែល​មានផ្ទះ​បណ្ដែត​ទឹក បែ​ត្រី​និង​សំណង់​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ ដែល​មាន​ចំនួន​១៤៧២​ទីតាំង ចែក​ចេញ​ជា​៤​ប្រភេទ ក្នុង​នោះ​មាន​ប្រភេទ​ជា បែ​ត្រី សំណង់​មិន​រៀបរយ ដៃ​ត្រី​និង​ទូក​នេសាទ​។

អាជ្ញាធរក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធនាការ​រុះរើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​បាន​ចំនួន​១២៤២​ទីតាំង​។ នៅ​សល់​មួយ​ចំនួន អាជ្ញារ​បាន​រៀបចំ​ឲ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន​ចំនួន​២​ទីតាំង​ផ្សេង​គ្នា​,​ទី​១ នៅ​ជាប់​ព្រំប្រទល់​រវាង​ស្រុក​ពញាឮ​និង​ខណ្ឌ​ព្រែក​ព្នៅ មាន​ចំនួន​១៩៤​ទីតាំង​និង​ទីតាំង​ទី​២ នៅ​ជាប់​និង​ស្រុក​លើក​ដែក​ចំនួន​១៩​ទីតាំង​ហើយ​កំពុង​តែ​រុះរើ​ជា​បណ្តើរ​។​

ការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅ​តាម​ដង​ទន្លេ​នៅ​រាជធានី​ភ្នំពេញ​នេះ​ទទួល​បាន​ជោគជ័យ គឺ​ដោយសារ យើង​បាន​សហការ​គ្នា​ល្អជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​និង​មានការ​គាំទ្រ​ពី​មហាជន​យ៉ាង​ពេញទំហឹង​។

​ទោះបីជា​យ៉ាងណា នៅ​មាន​បែ​ត្រី ដែល​អាជ្ញាធរ​អះអាង​ថា​នៅ​សល់​ប្រមាណ២០០​ទៀត បន្ត​នៅ​ចត​ត្រៀម​ត្រា​តាំង​លំអ​រាជធានី​ភ្នំពេញ ​រហូត​មក​ដល់​ពេល​នេះ​ជិត​៣​ឆ្នាំ​មក​ហើយ ៕​

អត្ថបទសរសេរ ដោយ