ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​នឹង​ខាត​លុយ​ជិត​២​ពាន់​លាន​ដុល្លារ បើ​ការ​បិទ​ព្រំដែន​អូស​បន្លាយ​ដល់​ចុងឆ្នាំ

15 ម៉ោង មុន
  • ភ្នំពេញ

ប្រទេស​ថៃ​នឹង​ខាត​លុយ​យ៉ាងតិច​ជិត​២​ពាន់​លាន​ដុល្លារ​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា បើសិនជា​ការ​បិទ​ព្រំដែន​នៅ​តែ​អូ​ស​បន្លាយ​ពេលវេលា​ ។ នេះ​គឺជា​ការ​ព្រមាន​របស់​អ្នកជំនាញ​ថៃ​ ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Thai PBS World របស់​ថៃ…

ប្រទេស​ថៃ​នឹង​ខាត​លុយ​យ៉ាងតិច​ជិត​២​ពាន់​លាន​ដុល្លារ​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា បើសិនជា​ការ​បិទ​ព្រំដែន​នៅ​តែ​អូ​ស​បន្លាយ​ពេលវេលា​ ។

នេះ​គឺជា​ការ​ព្រមាន​របស់​អ្នកជំនាញ​ថៃ​ ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Thai PBS World របស់​ថៃ ​កាលពី​ថ្ងៃ​ទី​២៨​​ ខែ​មិថុនា​។

លោកស្រី Arada Fuangthong អគ្គនាយក​ពាណិជ្ជកម្ម​បរទេស​របស់​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​មក​កម្ពុជា​ នៅ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​ អាច​នឹង​ធ្លាក់​ចុះ​ប្រហែល 60 ពាន់​លាន​បាត ឬ​ជិត​២​ពាន់​លាន​ដុល្លារ ប្រសិនបើ​ការ​រឹត​បន្តឹង​ការ​ឆ្លងកាត់​ព្រំដែន​នៅ​តែ​បន្ត​
រហូត​ដល់​ចុងឆ្នាំ​នេះ​ ។

លោកស្រី​បាន​និយាយ​ថា ការ​ខូចខាត​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ជា​មធ្យម​១៤,៥​ពាន់​លាន​បាត​ក្នុង​មួយ​ខែ រួម​ទាំង​ការ​នាំ​ចេញ​មាន​តម្លៃ​ប្រហែល​១១​ពាន់​លាន​បាត និង​ការ​នាំ​ចូល​មាន​តម្លៃ ២,៧​ពាន់​លាន​បាត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ