ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ទី​ក្រុង​កំពង់​ផែ​អូដេសា​ស្លា.ប់​២​នាក់​,​រ.បួ.ស​១៤​នាក់

1 នាទី មុន

ទី​ក្រុង​កៀវ​៖ ថ្ងៃ​នេះ ​រុស្ស៊ី​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​ជា​ថ្មី​ទៅ​លើ​ទី​ក្រុង​អូដេសា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​១៤​នាក់​។ អាជ្ញា​ធរ​មូល​ដ្ឋាន​និយាយ​ថា​​ដ្រូន​បាញ់​ចំ​អគារ​កម្ពស់​២១​ជាន់​​​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​កំពង់​ផែ​នៃ​សមុទ្រ​ខ្មៅ​​លើក​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង​តូច​ធំ​នានា​​ទូទាំង​ប្រទេស​​អ៊ុយ​ក្រែន​។​ ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ និង​រក​ឃើញ​២​នាក់​ប្ដី​ប្រពន្ធ​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​បន្ទាប់​ពី​ផ្ទះ​ល្វែង​​របស់​ពួក​គេ​​​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​​ពី​យន្ត​ហោះ​ដ្រូន​។ យោង​តាម​របាយការណ៍​ផ្លូវ​ការ​របស់​អ៊ុយ​ក្រែន​គិត​​​តែ​នៅ​ក្នុង​សប្ដាហ៍​នេះមួយ​​ប៉ុណ្ណោះ​ រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​ដ្រូន…

ទី​ក្រុង​កៀវ​៖ ថ្ងៃ​នេះ ​រុស្ស៊ី​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​ជា​ថ្មី​ទៅ​លើ​ទី​ក្រុង​អូដេសា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​១៤​នាក់​។ អាជ្ញា​ធរ​មូល​ដ្ឋាន​និយាយ​ថា​​ដ្រូន​បាញ់​ចំ​អគារ​កម្ពស់​២១​ជាន់​​​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​កំពង់​ផែ​នៃ​សមុទ្រ​ខ្មៅ​​លើក​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង​តូច​ធំ​នានា​​ទូទាំង​ប្រទេស​​អ៊ុយ​ក្រែន​។​

ទី​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ និង​រក​ឃើញ​២​នាក់​ប្ដី​ប្រពន្ធ​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​បន្ទាប់​ពី​ផ្ទះ​ល្វែង​​របស់​ពួក​គេ​​​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​​ពី​យន្ត​ហោះ​ដ្រូន​។ យោង​តាម​របាយការណ៍​ផ្លូវ​ការ​របស់​អ៊ុយ​ក្រែន​គិត​​​តែ​នៅ​ក្នុង​សប្ដាហ៍​នេះមួយ​​ប៉ុណ្ណោះ​ រុស្ស៊ី​វាយ​ប្រហារ​ផ្គួប​គ្នា​ដោយ​ដ្រូន និង​មីស៊ីល​ស្លាប់​២១​នាក់​នៅ​​ទី​ក្រុង​ឌី​នីប្រូ (Dnipro) ​​​ និង​ស្លាប់​៩​នាក់​នៅ​ទី​ក្រុង​កៀវ​សុទ្ធ​តែ​ជា​ជន​ស៊ីវិល​។ ឥឡូ​វនេះ រុស្ស៊ី​ងាក​មក​សម្រុក​វាយ​ប្រហារ​តំបន់​ទី​ប្រជុំ​ជន​កាន់​តែ​ខ្លាំង​ឡើង​ៗ​។​​

​អាជ្ញា​ធរ​អ៊ុយ​ក្រែន​ត្រូវ​តែ​ជម្លៀស​មនុស្ស​ទៅ​រក​ទី​កន្លែង​សុវត្ថិ​ភាព​​​​។ ​រូប​វីឌីអូ​ឃ្លីប​ដែល​បង្ហោះដោយ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​បង្ហាញ​ក្រុម​អ្នក​ពន្លត់​អគ្គិ​ភ័យ​កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​ និង​ឃើញ​ប្រជា​ជន​​​សម្រុក​ចុះ​មក​ជាន់​​ក្រោម​ទាំង​សភាព​ងងឹត​សូន្យ​។ នៅ​ពេល​កំពុង​ចរ​ចា​គ្នា​​​ដើម្បី​បញ្ចប់​សង្គ្រាម​​ដោយ​សន្តិ​វិធី រុស្ស៊ី​ក៏​សម្រុក​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​​​ដើម្បី​មាន​ប្រៀប​នៅ​លើ​​សមរភូមិ​យោធា​។

ប្រភព​ខ្លះ​អះ​អាង​ថា​នៅ​ក្នុង​ចំណោម​អ្នក​របួស​នៅ​អគារ​២១​ជាន់​នោះ​ក៏​មាន​កុមារ​៣​នាក់​ផង​ដែរ​។ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ប្រាប់​ថា​រុស្ស៊ី​បញ្ជូន​យន្ត​ហោះ​ដ្រូន​ជាង​២០​គ្រឿង​ទៅ​វាយ​ប្រហារ​។ ក្រៅ​ពី​អគារ​នោះ ដ្រូន​ក៏​បានវាយ​ប្រហារ​​​​ដេប៉ូ​ដាក់​ឥ​វ៉ាន់​របស់​ក្រុម​ហ៊ុន​ឯក​ជន,​ ​​​ការ៉ាស់​សាំង​មួយ​កន្លែង​ដែល​គេ​ទុក​ចោល​ (បិទ​ដំណើរ​ការ) និង​​រថ​យន្ត​ជា​ច្រើន​គ្រឿង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ