ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រ.ហារ​ជី.វិ.ត​ឃា.ត​ករ​ដៃ​ឆៅ​ស.ម្លា.ប់​មនុស្ស​៩​នាក់​យ៉ាង​ឃោ.រ​ឃៅ

17 ម៉ោង មុន

ទីក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​ប្រហារ​ជីវិត​យុវ​ជន​ម្នាក់​ពី​បទ​​​សម្លាប់​មនុស្ស​​​៩​នាក់​ដែល​​​​ស្គាល់​គ្នា​តាម​អន​ឡាញ​។ បុរស​​ឈ្មោះ​តាកា​ហ៊ី​រ៉ូ ស៊ី​រ៉ៃ​ស៊ី (Takahiro Shiraishi) វ័យ​៣៤​ឆ្នាំ​​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ «​ទ្វីត​ថឺ​ ឃីល​ឡឺ…

ទីក្រុង​តូក្យូ៖ ថ្ងៃ​នេះ ប្រទេស​ជប៉ុន​ប្រហារ​ជីវិត​យុវ​ជន​ម្នាក់​ពី​បទ​​​សម្លាប់​មនុស្ស​​​៩​នាក់​ដែល​​​​ស្គាល់​គ្នា​តាម​អន​ឡាញ​។ បុរស​​ឈ្មោះ​តាកា​ហ៊ី​រ៉ូ ស៊ី​រ៉ៃ​ស៊ី (Takahiro Shiraishi) វ័យ​៣៤​ឆ្នាំ​​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ «​ទ្វីត​ថឺ​ ឃីល​ឡឺ – Twitter Killer» ឬ​ឃាត​ករ​តាម​ទ្វីត​ថឺ​។ អាជ្ញា​ធរ​ជប៉ុន​ប្រហារ​ជីវិត​គាត់​ដោយ​ព្យួរ​ក​។ ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ក្មេង​លើក​លែង​តែ​​មួយ​ករណីគត់​​ដែល​ជា​បុរស​។ គាត់​យក​បណ្ដាញ​ទ្វីត​ថឺ​​ធ្វើ​ជា​មធ្យោបាយ​ទំនាក់​ទំនង​​ជា​មួយ​ជន​​រង​គ្រោះ​ឱ្យ​ចូល​ទៅ​ក្នុង​អន្ទាក់​របស់​គាត់​។

​គាត់​ច្រើន​ឆែក​មើល​តាម​ទ្វីត​ថឺ​ដើម្បី​តាម​ដាន​មើល​ជន​រង​គ្រោះ​រូប​ណា​ដែល​ឧស្សាហ៍​បង្ហោះ​សារ​បង្ហាញ​អំពី​ការ​ធុញ​ថប់​នឹង​ជីវិត​រស់​នៅ​របស់​ខ្លួន​ បង្ហោះ​សារ​បែប​ដ្រា​ម៉ា (drama) លែង​ចង់​រស់​នៅ​លើ​ភព​ផែន​ដី​នេះ​ត​ទៅ​ទៀត​។ នោះ​ហើយ​ជា​គោល​ដៅ​ដែល​បុរស​ជប៉ុន​រូប​នេះ​ចង់​បាន​។ នៅ​ពេល​ឃើញ​អ្នក​បង្ហោះ​សារ​បែប​នេះ គាត់​ប្រាប់​ទៅ​ពួក​គេ​វិញ​ថា​គាត់​អាច​ជួយ​សម្រេច​បំណងរបស់​ពួក​គេ​​​បាន​។ គាត់​ប្រើ​ភាសា​បោក​ថា​ «បើ​ថា​ម៉េច​ម៉ា​​ណាត់​ជួប​គ្នា​ ហើយ​យើង​​ស្លាប់​​ជា​មួយ​គ្នា​តែ​ម្ដង»​។​

រដ្ឋ​មន្ត្រី​យុត្តិ​ធម៌​ជប៉ុន​ លោក​កេ​អ៊ី​ស៊ូ​កេ ស៊ុយហ្ស៊ុយ​គី​ (Keisuke Suzuki)​​ថ្លែង​ថា​​ស៊ី​រ៉ៃស៊ី​ប្រព្រឹត្ត​បទ​ល្មើស​​នៅ​អំឡុង​ឆ្នាំ​២០១៧​មាន​ច្រើន​ករណី​ដូច​ជា​ប្លន់​យក​ទ្រព្យ​សម្បត្តិ​, រំលោភ​សេព​សន្ថវៈ​, មនុស្ស​ឃាត, កម្ទេច​សាក​សព​ (មួយ​ករណី) និង​ទុក​សាក​សព​ចោល​ (មួយ​ករណី​)។ ​លោក​ថ្លែង​ថា​ជន​រង​គ្រោះ​៩​នាក់​ត្រូវ​ជន​ដៃ​ដល់​រូប​នេះ​វាយ​ដំ​ច្រំ​ធាក់​ និង​រឹត​ក​រហូត​ដល់​ស្លាប់​។

ជួន​កាល​គាត់​ប្លន់​ទ្រព្យ​សម្បត្តិ​ជន​រង​គ្រោះ ជួន​កាល​គាត់​កាត់​ច្រៀក​សរីរៈ​រាង​របស់​សាក​សព​ជន​រង​គ្រោះ​ជា​កង់​ៗ​ថែម​ទៀត​ ហើយ​លាក់​បំពួន​នៅ​ក្នុង​កេស​។ មាន​ករណី​ខ្លះ​គាត់​បោះ​បំណែក​សាក​សព​ចោល​ទៅ​ក្នុង​វាល​ចាក់​សំរាម​។​ បន្ទាប់​ពី​ពិចារ​ណា​ទៅ​លើ​សំណុំ​រឿង​នេះ​សាចុះ​សា​ឡើង​យ៉ាង​ដិត​ដល់​ លោក​រដ្ឋ​មន្ត្រី​រូប​នេះ​សម្រេច​ចិត្ត​ថា​ត្រូវ​​តែ​ផ្ដន្ទា​ទោស​ប្រហារ​ជី​វិត​។

​ស៊ី​រ៉ៃ​ស៊ី​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​កាល​ពី​ឆ្នាំ​២០២០​ពី​បទ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ទៅ​លើ​ជន​រង​គ្រោះ​៩​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​២៦​ឆ្នាំ​។ បន្ទាប់​ពី​គាត់​ល្បួង​ជន​រង​គ្រោះ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​របស់​គាត់​នៅ​ក្បែរ​ទី​ក្រុង​តូក្យូ និង​សម្លាប់​រួច​​ គាត់​រក្សា​ទុក​សាក​សព​នៅ​​ក្នុង​ទូ​ក្លាស្សេ។ មេធាវី​ថ្លែង​ថា​កូន​ក្ដី​របស់​ខ្លួន​​គួរ​ណាស់ផ្ដន្ទា​ទោស​ត្រឹម​ជាប់​ពន្ធ​នា​គារ​គឺ​គ្រប់​គ្រាន់​ហើយ​ មិន​ចាំ​បាច់​ដល់​ថ្នាក់​ប្រហារ​ជីវិត​ទេ​ព្រោះ​ជន​រង​គ្រោះទាំង​នោះ​សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត​ស្លាប់​ដោយ​ខ្លួន​ឯង​។

ទោះ​បី​​ខំ​តវ៉ា​បែប​នេះ​ក្ដី​​ ចៅ​ក្រម​ម្នាក់ជំទាស់​នឹង​ទឡ្ហីករណ៍​នេះ​។ គាត់​ថា​អំពើ​ឧក្រិដ្ឋ​របស់​​​​ស៊ី​រ៉ៃ​ស៊ី​មាន​ភាព​សាហាវ​ឃោរ​ឃៅ និង​ពោរ​ពេញ​ដោយ​ល្បិច​កល​បោក​បញ្ឆោត​។ គាត់​បាន​ជាន់​ឈ្លី​ជ្រុល​ពេក​ហើយ​ទៅ​លើ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ជន​រង​គ្រោះ​។ ចៅ​ក្រម​​ថ្លែង​បន្ត​ទៀត​ថាស៊ី​រ៉ៃ​ស៊ី​​​ឆ្លៀត​ឱកាស​ដែល​ជន​រង​គ្រោះ​កំពុង​ជួប​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​​ងាយ​ស្រួល​អូស​ទាញ​​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុ​ងអន្ទាក់​ដ៏​ខ្មៅ​ងងឹត​របស់​គាត់​។

សំណុំ​រឿង​មនុស្ស​ឃាត​ដ៏​ព្រឺសម្បុរ​នេះ​ត្រូវ​បាន​លាត​ត្រដាង​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​២០១៧​នៅ​ពេល​សមត្ថ​កិច្ច​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​នារី​វ័យ​២៣​ឆ្នាំ​ម្នាក់​។ សាក្សី​និយាយ​ថា​នារី​នោះ​បង្ហោះ​សារ​នៅ​លើ​ទ្វីត​ថឺ​ថា​ចង់​សម្លាប់​ខ្លួន​។ បង​ប្រុស​របស់​ស្ត្រី​រូប​នោះ​ចូល​ប្រើ​គណ​នី​ទ្វីត​ថឺ​របស់​នាង​ដើម្បី​ចង់​ដឹង​ថា​តើ​នាង​​ធ្លាប់​ទាក់​ទង​ជា​មួយ​នរណា​ខ្លះ​​។​ នៅ​ទី​បំផុត​ សមត្ថ​កិច្ច​​​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ជន​ដៃ​ដល់​​តែ​ម្ដង​។ ​នៅ​ពេល​ទៅ​ដល់​ឃើញ​សាក​សព​ជន​រង​គ្រោះ​ដាច់​កំណិត​កំណាត់​ពេញ​ផ្ទះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ