ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ព្រឹទ្ធសភា​ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ចំពោះ​ជន​ណា​ឃុបឃិត​ជាមួយ​ជនបរទេស​បំផ្លាញ​ខ្មែរ

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ថ្លែង​ពី​ទឹកដី​ខេត្តព្រះវិហារ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ស្នើ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ដ្រី…

រាជធានី​ភ្នំពេញ​ ៖ ​ថ្លែង​ពី​ទឹកដី​ខេត្តព្រះវិហារ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ស្នើ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បា​ប់​ដក​សញ្ជាតិ​ខ្មែរ​ជន​ទាំងឡាយ​ណា​ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ខ្មែរ​។

ការ​ស្នើ​របស់​សម្ដេច​តេ​ជោ​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​​បាន​កើតឡើង​ចំ​ពេល​ក្រុមប្រឆាំង​ជ្រុល​និ​យម​ជា​ជនជាតិ​ខ្មែរ​មួយ​ក្តាប់​តូច​កំពុង​រស់នៅ​បរទេស​បាន​និង​កំពុងធ្វើការ​វាយប្រហារ​​ជាតិ​ឯង​ក្នុង​ចេតនា​បំបាក់ទឹកចិត្ត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ក្នុង​កាលៈទេសៈ​កម្ពុជា​កំពុង​កើត​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ​ ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ស្រុក​-​ក្រុង ខេត្ត​ព្រះ​វិហារ នៅ​សាលា​ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ទោះបី​អ្នកប្រឆាំង ក៏​ជា​ជនជាតិ​ខ្មែរ​ដែរ ប៉ុន្ដែ​បើ​អ្នកប្រឆាំង ហើយ​បែរជា​ឃុបឃិត​ជាមួយ​ប្រទេស​ប្រឆាំង​ខ្មែរ ក្នុង​កាលៈទេសៈ​វិវាទ​ព្រំដែន​ជាមួយ​ថៃ ដូច្នេះ​មាន តម្រូវការ​កែ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​សារ​ជា​ថ្មី​ម្ដងទៀត ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា​ «​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួង​យុ​ត្តិ​ធម៌​កម្ពុជា សិក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​ការ​ដក​ស​ញ្ជា​តិ​ពលរដ្ឋ​កម្ពុជា​​ណា​ដែល​ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ខ្មែរ​»​ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា យោង​តាម​រដ្ឋ​ធម្ម​នុ​ញ្ញ​កម្ពុជា បច្ចុប្បន្ន មិន​មាន​ចែង​ពី​កា​រដក​សញ្ជាតិ ឬ​មិន​អាច​និរទេស​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯ​ង​បាន ឡើយ តែបើ​សិន​ក្នុង​ករណី ដែល​បុគ្គល​នោះ ​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ចូល​ដៃ​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​កម្ពុជា តើ​គួរ​មានច្បាប់​សម្រាប់​ចា ត់​វិធានការ​ចំពោះ​បុ​គ្គល​នោះ​ដែ​រ​ឬទេ?​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ