ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​នឹង​បើក​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ធំ​បំផុត​របស់​ខ្លួន នៅ​ស​ប្តា​ហ៍​ក្រោយ

5 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​នៅ​ស​ប្តា​ហ៍​ក្រោយ​នឹង​បើក​ដំណើរ​កន្លែង​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ធំ​បំផុត​របស់​ខ្លួន ដែល​ប្រទេស​នេះ​បាន​អះអាង​ថា​នឹង​ឈាន​ទៅ​រក​យុគ​ថ្មី​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ បើ​ទោះបីជា​មិន​ទាន់​មាន​ដំណឹង​ថា តើ​ពេល​ណា​ប្រទេស​នៅ​អាស៊ី​បូព៌ា​មួយ​នេះ នឹង​បើក​ព្រំដែន​ពេញលេញ​សម្រាប់​ភ្ញៀវ​បរទេស​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បាន​ចេញផ្សាយ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​នៅ​ស​ប្តា​ហ៍​ក្រោយ​នឹង​បើក​ដំណើរ​កន្លែង​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ធំ​បំផុត​របស់​ខ្លួន ដែល​ប្រទេស​នេះ​បាន​អះអាង​ថា​នឹង​ឈាន​ទៅ​រក​យុគ​ថ្មី​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ បើ​ទោះបីជា​មិន​ទាន់​មាន​ដំណឹង​ថា តើ​ពេល​ណា​ប្រទេស​នៅ​អាស៊ី​បូព៌ា​មួយ​នេះ នឹង​បើក​ព្រំដែន​ពេញលេញ​សម្រាប់​ភ្ញៀវ​បរទេស​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP បាន​ចេញផ្សាយ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​រាយការណ៍​ថា តំបន់​ទេសចរណ៍​វ៉ុ​ន​សាន​-​កាល់​ម៉ា (Wonsan-Kalma) ដែល​ជា​ឆ្នេរ​ស្ថិត​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ​វ៉ុ​ន​សាន ខេត្ត​កាង​វ៉ុ​ន (Kangwon) មាន​សណ្ឋាគារ​ប្រណីត និង​កន្លែង​ស្នាក់​នៅ​ផ្សេង​ទៀត សម្រាប់​ភ្ញៀវ​ជិត​២​ម៉ឺន​នាក់ ដែល​អាច​ហែល​ទឹកសមុទ្រ ចូលរួម​ជាមួយ​សកម្មភាព​កីឡា និង​ការ​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត ព្រមទាំង​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ដែល​មាននៅ​នឹង​កន្លែង​ផង​ដែរ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) បាន​ទស្សនា​ទីតាំង ព្រមទាំង​កាត់​ខ្សែបូ​សម្ពោធ​ទីតាំង​ទេសចរណ៍​ឆ្នេរ​ខាងលើ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ។ លោក គី​ម ក៏​បាន​ថ្លែង​ថា សមិទ្ធផល​នេះ នឹង​ត្រូវ​បាន​កត់ត្រា​ថា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៅ​ឆ្នាំ​នេះ ហើយ​បាន​ហៅ​ការ​បើក​ទំព័រ​នេះ​ថា ជំហាន​ដំបូង​ដ៏​មាន​មោទនភាព ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​គោលនយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឱ្យ​ដឹង​ថា រមណីយដ្ឋាន​ឆ្នេរ វ៉ុ​ន​សាន​-​កាល់​ម៉ា ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងជើង នឹង​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​របាយការណ៍​មិន​បាន​បញ្ជាក់​ថា នៅ​ពេល​ណា​វា​នឹង​ចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរ​បរទេស​នោះ​ទេ​។ ក្រុម​អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា រមណីយដ្ឋាន​នេះ​ទំនងជា​ត្រូវការ​ការ​វិនិយោគ​ដ៏​ធំ​ពី​កញ្ចប់​ថវិកា​មាន​កំណត់​របស់​កូរ៉េ​ខាងជើង ដូច្នេះ​ហើយ​នៅ​ទីបំផុត រមណីយដ្ឋាន​នេះ​នឹង​ត្រូវ​តែ​ទទួលយក​អ្នកទេសចរ​ចិន និង​បរទេស​ផ្សេង​ទៀត ដើម្បី​រក​ផល​ចំណេញ​។

សូម​ជម្រាប​ថា លោក គី​ម ជុង​អ៊ុ​ន បាន​និង​កំពុង​តែ​ជំរុញ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ខាងជើង​ក្លាយទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ​ដែល​កំពុង​ជួប​វិបត្តិ​មាន ហើយ​រមណីយដ្ឋាន​វ៉ុ​ន​សាន​-​កាល់​ម៉ា គឺជា​គម្រោង​ទេសចរណ៍​មួយ​ក្នុង​ចំណោម​គម្រោង​ទេសចរណ៍ ដែល​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​រូប​នេះ តែងតែ​លើក​មក​និយាយ​ច្រើន​បំផុត​។
ទន្ទឹម​ជាមួយ​គ្នា​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក៏​បាន​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងជើង​នឹង​បញ្ជាក់​អំពី​ផែនការ​សាងសង់​កន្លែង​ទេសចរណ៍​ធំ​ៗ​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​របស់​ខ្លួន​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ប្រទេស​កូរ៉េ​ខាងជើង​មិន​បាន​លុប​ចោល​ទាំងស្រុង​នូវ​បម្រាម​ទេសចរណ៍​បរទេស ដែល​ខ្លួន​បាន​ដាក់​កាលពីដើម​ឆ្នាំ ២០២០ ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ