សង្គ្រាមអីុស្រាអែល-អីុរ៉ង់ ៖ ពិភពលោកទាំងមូលកំពុងមានការងឿងឆ្ងល់ខណៈកាលពីថ្ងៃទី២២មិថុនា ប្រធានាធិបតីអាមេរិកប្រកាសថា បានកម្ទេចអស់ហើយបណ្ដាទីតាំងនុយក្លេអ៊ែរអីុរ៉ង់ តែលោកហាសាន់អាបេឌីនីអនុប្រធាននៃស្ថានីយវិទ្យុនិងទូរទស្សន៍រដ្ឋអីុរ៉ង់បានថ្លែងបន្តផ្ទាល់ថា មុនការវាយប្រហាររបស់របរពិសេសអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចហើយ ត្រូវបានជញ្ជូនចេញអស់បាត់ទៅហើយពីទីតាំងនុយក្លេអ៊ែររងការវាយប្រហារ។
ការព្រួយបារម្ភ របស់លោកខាងលិច ផ្ដោតជាពិសេសលើអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិត៦០%ទម្ងន់៤០៨,៦គីឡូក្រាមស្តុកទុកក្នុងទីតាំងនុយក្លេអ៊ែរFORDO ដែលកសាងក្រោមដីយ៉ាងជ្រៅនៅចង្កេះភ្នំមួយស្ថិតនៅចម្ងាយប្រមាណជា១៥០គីឡូម៉ែត្រខាងត្បូងក្រុងតេហេរ៉ង់។
តាមអ្នកជំនាញការនុយក្លេអ៊ែរថា ជាមួយអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិត៦០%ទម្ងន់ជាង៤០០គីឡូក្រាមនោះ អាចយកទៅប្រើផលិតបានគ្រាប់បែកនុយក្លេអ៊ែរដល់១០គ្រាប់។ តែបើតាមបណ្ដាភ្នាក់ងារសើុបការណ៍លោកខាងលិចថា អីុរ៉ង់ត្រូវប្រើពេលដល់ទៅរវាងពី១ឆ្នាំដល់២ឆ្នាំទៀតទើបអាចផលិតបានអាវុធនុយក្លេអ៊ែរពេញលេញមួយគ្រាប់ តែពុំទាន់មានការសម្រេចចិត្តខាងនយោបាយណាមួយត្រូវបានធ្វើក្នុងន័យនេះ ដោយមេដឹកនាំកំពូលអីុរ៉ង់លោកអាយ៉ាតុលាអាលីខាមេនីនៅឡើយ៕
ចែករំលែកព័តមាននេះ