ប្រទេសជប៉ុន ៖ ទទួលការកាត់ទោសប្រហារីជីវិតជនមានរហស្សនាមថា ឃាតករTWITTERត្រូវបានប្រហារជីវិតដោយព្យួរកនៅជប៉ុន កាលពីថ្ងៃទី២៧មិថុនា ដែលនោះជាការអនុវត្តទោសប្រហារជីវិតលើកដំបូង ចាប់តាំងពីខែកក្កដាឆ្នាំ២០២២មក ក្នុងប្រទេសនេះ ដោយសារជននោះជាមនុស្សសាហាវបំផុតសម្លាប់និងកាត់ដៃជើងមនុស្សដល់៩នាក់ ដែលជាអ្នកទាក់ទងនិងជួបជាមួយគេតាមអនឡាញ។
ឃាតករវ័យ៣៤ឆ្នាំរូបនោះ មានឈ្មោះតាកាហីុរ៉ូសីុរ៉ាអីុសីុត្រូវប្រហារជីវិតដោយព្យួរកពីបទសម្លាប់មនុស្ស៩នាក់ ក្នុងនោះមាននារី៨នាក់ បន្ទាប់ពីទាក់ទងពួកគេតាមបណ្ដាញសង្គមTWITTER ឥឡូវគឹបណ្ដាញសង្គមX។ បុរសរូបនោះកំណត់មុខសញ្ញាអ្នកដែលលេងអីុនធើណេតដែលលើកពីគម្រោងធ្វើអត្តឃាតតាមអនឡាញ ដោយប្រាប់ទៅពួកគេថារូបគេអាចជួយសម្រេចបំណងឲ្យ និងហា៊នស្លាប់នៅក្បែរពួកគេទៀតផង។
រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុនលោកកេអីុសូ៊កេ បញ្ជាក់កាលពីថ្ងៃទី២៧មិថុនា ក្នុងសន្និសីទសារព័ត៌មានមួយថា អំពើឧក្រិដ្ឋរបស់តាកាហីុរ៉ូសីុរ៉ាអីុសីុប្រព្រឹត្តក្នុងឆ្នាំ២០១៧ ពិសេសចាប់រំលោភ ប្លន់ រួចសម្លាប់និងយកសពទៅបោះចោល។ ជនរងគ្រោះទាំង៩នាក់រងការវាយដំ ច្របាច់ក សម្លាប់និងប្លន់យកទ្រព្យបន្ទាប់មកកាត់ដៃកាត់ជើង។ បណ្ដាផ្នែកនៃខ្លួនមនុស្សត្រូវបានគេដាក់ក្នុងកេស ហើយផ្នែកខ្លះទៀតបោះចោលក្នុងសម្រាម។ តាមរដ្ឋមន្ត្រីរូបនោះថា អំពើរបស់ឃាតករគឹជាការបំពេញតណ្ហាផ្លូវភេទនិងប្រមូលលុយកាក់តាមរយៈការសម្លាប់ ដែលនាំឲ្យសង្គមជប៉ុនមានការក្ដុកក្ដួលយ៉ាងខ្លាំង។
លោកថាក្រោយការពិចារណាខ្ញុំក៏សម្រេចឲ្យប្រហារជីវិតរួបគេ។ នៅផ្ទះរបស់គេក្នុងតំបន់ហ្សាម៉ាជាយក្រុងភាគនិរតីក្រុងតូក្យូ ឃាតកររូបនេះបានសម្លាប់បណ្ដាជនរងគ្រោះនិងកាត់ដៃកាត់ជើងសពពួកគេ។ កាលពីថ្ងៃទី៣១តុលាឆ្នាំ២០១៧ ប៉ូលិសបានរកឃើញក្នុងផ្ទះឃាតករសាច់មនុស្ស២៤០ដុំ លាក់ក្នុងធុងក្លាសេនិងក្នុងកេសដាក់ឥវ៉ាន់ ប៉ុនប៉ងកុំឲ្យជះក្លិនស្អុយ។
ក្នុងផ្ទះនោះគេឃើញឧបករណ៍នានាដូចជាកន្ល្រៃ កាំបិត រណានិងសម្ភារជាងឈើដទៃៗទៀត។ ប៉ូលិសទីបំផុតអាចឈានទៅចាប់ខ្លួនគេពេលប៉ូលិសតាមដានសុើបអង្កេតលើការបាត់ខ្លួននារីម្នាក់អាយុ២៣ឆ្នាំដែលបងប្រុសនាងអាចទាក់ទង់គេបានតាមគណនីTWITTER។ ជននោះត្រូវតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០២០ពីបទ សម្លាប់ជនរងគ្រោះទាំង៩នាក់៕
FILE – In this Monday, June 18, 2012 file photo provided by Montreal Police, Luka Rocco Magnotta is taken by police from a Canadian military plane to a waiting van in Mirabel, Quebec. A preliminary hearing is set to start Monday, March 11, 2013, for Magnotta, a Canadian porn actor accused of dismembering his Chinese lover and mailing the body parts to political parties and schools. He pleaded not guilty in June to first-degree murder. (AP Photo/Montreal Police, File)/NY113/120618155432/MONDAY, JUNE 18, 2012 FILE PHOTO; AP PROVIDES ACCESS TO THIS PUBLICLY DISTRIBUTED HANDOUT PHOTO PROVIDED BY MONTREAL POLICE./1303111643
ចែករំលែកព័តមាននេះ