ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ទម្លា.យ៨ចំណុចរបស់ប្រទេសថៃរួមមានលោក ថាក់ស៊ីន ស៊ីណាវ៉ាត កុហកធ្វើឈឺ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ទម្លាយ​រឿង​សម្ងាត់​ចំនួន​៨​ចំណុច​របស់​ប្រទេស​ថៃ មាន​ក្រុម​គ្រួសារ​លោក ថា​ក់ ស៊ី​ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ទម្លាយ​រឿង​សម្ងាត់​ចំនួន​៨​ចំណុច​របស់​ប្រទេស​ថៃ មាន​ក្រុម​គ្រួសារ​លោក ថា​ក់ ស៊ី​ន ស៊ី​ណា​វ៉ា​ត អតីត នាយក​រដ្ឋមន្ត្រី​ថៃ ក្នុង​នោះ​ក៏​មាន​ករណី​លោក​កុហក ធ្វើ​ជា​ឈឺ​ផង​ដែរ ។

ថ្លែង​ចេញពី​ទឹកដី​ខេត្តព្រះវិហារ​ជាប់​ព្រំដែន​ថៃ​ក្នុង​ពិធី​អញ្ជើញ​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន​សែន ទម្លាយ​រឿង​សម្ងាត់​របស់​ក្រុម​គ្រួសារ​លោក ថា​ក់ ស៊ី​ន ស៊ី​ណា​វ៉ា​ត ជូន​ចំពោះ​ប្រជាជន​ថៃ​ផង ពិសេស​ថ្នាក់ដឹកនាំ និង​ក្រុម​គ្រួសារ​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត ចំនួន​៨​ចំណុច ត្រូវ​បាន​លាតត្រដាង​ដែល​បាន​បង្ហាញ​ពី​កលល្បិច និង​ភាព​គ​គ្លើ​.​ន​ចំពោះ​សម្តេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ផលប្រយោជន៍​នៃ​ប្រជា ជន​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ ។

សម្តេច​តេ​ជោ បាន​លើក​លើក​ឡើង​ថា ករណី​ទាំង​៨ រួម​មាន ៖ ១. ករណី​នៃ​ការ​បែកធ្លាយ នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​សម្តេច​តេ​ជោ និង​នាយក​រដ្ឋមន្ត្រី​ថៃ ២. ករណី​រឿង​ការ​ចោ ទ​អំពី​ការ​ឆបោក​តាម​អន​ឡាញ ៣. ករណី​ការ​គំរាម​ពី​ថៃ និង​យន្តការ​របស់​កម្ពុជា ឆ្លើយ​តប​នឹង​បញ្ហា​អគ្គិសនី និង​អ៊ី​ន​ធើ​ណែ​ត គឺ​កាត់​ផ្តាច់​តែ​ម្តង ៤. ការ​គំរាម​លើ​ប្រេង និង​ឧស្ម័ន​របស់​ថៃ ហើយ​កម្ពុជា​បាន​ធ្វើការ​ផ្តាច់​ការ​នាំ​ចូល​ទាំងស្រុង ៥. ករណី​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ ៦. ករណី​រឿង​ផែនការ​រៀបចំ​ការ​រុះរើ​គណ​:​រដ្ឋមន្ត្រី​ថៃ​ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​ថៃ ៧.​ករណី​រឿង​ជំងឺ​របស់​លោក​ថា​ក់​ស៊ី​ន គឺ​កុហក គ្មាន​ឈឺ​អ្វី​ទាំងអស់ និង​៨. ករណី​នៃ​ការ​គេចខ្លួន​របស់​យី​ង​ឡាក់​កន្លង​ទៅ ។

ចំពោះ​៨ ករណី​ខាងលើ ពិត​ណាស់​នឹង​ផ្តល់​ការ​រញ្ជួយ​ថៃ​ជាក់​ជា​មិន​ខាន តែ​នៅ​ខ្វះ​រឿង​ប្រមាថ​ព្រះមហាក្សត្រ​មួយទៀត សម្តេច​តេ​ជោ នៅ​មិន​ទាន់​បាន​លើក​ឡើង​ទេ ដោយ​ទុក​ជូន​ភាគី​ថៃ ប្រសិនបើ​ចង់​ដឹង​អាច​បញ្ជូន​បេសកជន​មក​ស្តាប់​ពី​សម្តេច​តេ​ជោ​ផ្ទាល់​តែ​ម្តង​ក៏​បាន ។

សម្ដេច​តេ​ជោ ទម្លាយ​ថា លោក ថា​ក់​ស៊ី​ន សម្ដែង​ធ្វើ​ជា «​គ្រុនញាក់ គ្រុន​ញ័រ គ្រុន​ត្រាក់ទ័រ គ្រុន​ឡាន គ្រុន​បាយ​បាន គ្រុន​សម្ដែង​» ដើម្បី​គេច​ផុត​ពី​ដំណើរការ​ក្ដី​នៅ​តុលាការ​លើ​សំណុំរឿង​ជា​ច្រើន ។

សម្ដេច​តេ​ជោ ទម្លាយ​ថា នៅ​ពេល​សម្ដេច​ទៅ​សួរសុខទុក្ខ​ថា​ក់​ស៊ី​ន កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក ថា​ក់​ស៊ី​ន គ្មាន​ឈឺ​ជំងឺ​អ្វី​ឡើយ ប៉ុន្តែ​ពេល​ថតរូប​ជាមួយ​សម្ដេច បែរជា​យក​សម្ភារៈ​អ្នកជំងឺ​មក​ពាក់​បំភាន់​ភ្នែក​ពលរដ្ឋ និង​សមត្ថកិច្ច​ថៃ ។ សម្ដេច​បន្ត​ថា ពេល​ដែល​សម្ដេច​ទៅ​សួរសុខទុក្ខ​ថា​ក់​ស៊ី​ន សម្ដេច​មិនដឹង​ទាល់តែ​សោះ​ថា បុគ្គល​នេះ​សម្ដែង​ធ្វើ​ជា​ឈឺ ។

សម្ដេច​តេ​ជោ ទម្លាយ​ថា មូលហេតុ​ដែល​សម្ដេច​ទើប​ទម្លាយ​នៅ​ពេល​នេះ គឺ​ព្រោះតែ​ពេល​សម្ដេច​ដឹង​ភ្លាម​ៗ សម្ដេច​គោរព​គុណធម៌ ទើប​មិន​ទម្លាយ ហើយ​មូលហេតុ​ដែល​ទម្លាយ​នៅ ពេល​នេះ គឺ​ដោយសារ​តែ​កូនស្រី​របស់​ថា​ក់​ស៊ី​ន ជា​នាយក​រដ្ឋមន្ត្រី​ខ្វះ​គុណធម៌ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ៖«​យើង​មិន​ស្អប់​ថៃ​ទេ តែ​ថៃ​ខ្លួនឯង ចេញពី​មួយ​ក្រុម​តូច​បាន​ក្បត់ និង​រៀបចំ​ផែនការ​អាក្រក់ ហើយ​ប្រមាថ​មក​ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា ដូចនេះ​អ្នក​ក៏ សាម​សម​នឹង​ទទួលលទ្ធផល​នៃ​ការ​បែកបាក់​នេះ ហើយ​សាក​សម​ចំពោះ​មនុស្ស​ដែលរ​មើល​គុណ​ផង​ដែរ​» ។

ស​ម្តេ​ចេ​ជោ បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​មិត្ត​ប្រកបដោយ​ភាព​ស្មើភាព ឈរ​លើ​កិច្ច​សហ​ប្រតិបត្តិ​ខ្ពស់ បម្រើ​ផលប្រយោជន៍​ប្រជាជាតិ​ទាំង​ពីរ និង​អធិបតេយ្យភាព បូរណភាព​ទឹកដី ហើយ​មិន​ឈ្លានពាន ឬ​ប្រើ​ល្បិច​កល​បម្រើ​ផែនការ​ណាមួយ​របស់​ខ្លួន​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ