ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រុង​ប្រយ័ត្ន ! ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​ហាមឃាត់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងនេះ

18 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ម្សិលមិញ​នេះ​ថា ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ ។ អំឡុង​ពេល​មាន​ផ្ទៃពោះ មិនមែន​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ស្ត្រី​ធ្វើ​ដំណើរ​ឆ្ងាយ​ឡើយ ។ ដូចនេះ​អ្នក​ម្តាយ​ទាំងឡាយ​គួរ​ស្វែង​យល់​អំពី​ចំនុច​ខាងក្រោម​ដើម្បី​ទុកជា​អត្ថប្រយោជន៍​។ ក​) ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ម្សិលមិញ​នេះ​ថា ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ ។ អំឡុង​ពេល​មាន​ផ្ទៃពោះ មិនមែន​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ស្ត្រី​ធ្វើ​ដំណើរ​ឆ្ងាយ​ឡើយ ។ ដូចនេះ​អ្នក​ម្តាយ​ទាំងឡាយ​គួរ​ស្វែង​យល់​អំពី​ចំនុច​ខាងក្រោម​ដើម្បី​ទុកជា​អត្ថប្រយោជន៍​។

ក​) ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ត្រូវ​ហាមឃាត់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ពេល​ដែល​មាន​៖
– ផ្ទៃពោះ​កូនភ្លោះ
– ប្រវត្តិ​រលូត​កូន
– មាន​សញ្ញា​គម្រាម​កើត​មិន​គ្រប់​ខែ
– ជំងឺលើសឈាម
– ជំងឺ​ទឹកនោមផ្អែម

ខ​) ទីកន្លែង​ដែល​មិន​គួរ​ធ្វើ​ដំណើរ​ទៅ​៖
– ក្នុង​តំបន់​ពុំ​មាន​កន្លែង​សំរាក​ពេទ្យ
– ក្នុង​តំបន់​ដែល​មាន​ជំងឺគ្រុនចាញ់ ជំងឺ​ហ្ស៊ី​កា គ្រុនឈាម និង​ជំងឺឆ្លង

គ​) ក្នុង​ពេល​ធ្វើ​ដំណើរ​ស្ត្រី​ត្រូវ​យក​ទៅ​ជាមួយ​នូវ ៖
– ប្រដាប់​ស្ទង់​កំ​ដៅ
– ថ្នាំ Paracétamol
– ប្រដាប់​វាស់​ឈាម

ឃ​) ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​៖
ស្ត្រី​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ (​ចំពោះ​ការ​ហោះហើរ​រយៈពេល​ខ្លី​) បាន​រហូត​កូន​ក្នុង​ផ្ទៃ​អាយុ ៧​ខែ ឬ ៨​ខែ ដោយ​មាន​សំបុត្រ​ពេទ្យ​បញ្ជាក់​ពី​ការ​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​។ ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រូវ​ហាមឃាត់​ក្នុង​រយៈពេល​ខែ​ចុង​ក្រោយ និង​៧​ថ្ងៃ ក្រោយ​សម្រាល​។

បងប្អូន​ស្ត្រី​ៗដែលមាន​ផ្ទៃពោះ គួរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ ឬ​នៅ​តំបន់​ដែល​គ្មាន​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ