ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមដៃ​ធំ និង​ខ្លាញ់​មែន​ទេ ! សាក​វិធីសាស្ត្រ៤​យ៉ាងនេះ​សិន​ទើប​ដឹង

17 ម៉ោង មុន

វា​ពិតជា​មាន​អារម្មណ៍​មិន​ស្រួល​ទេ នៅ​ពេល​ដែល​ចង់​ពាក់អាវ​វាល​ក្លៀក តែ​អាច ព្រោះតែ​ដៃ​របស់​អ្នក​មិន​ស្អាត​ដូច​គេ​។ ការ​មាន​ខ្លាញ់​ច្រើន​នៅ​ដើមដៃ គឺ​មើលទៅ​មិន​មាន​ភាព​ទាក់ទាញ​នោះ​ទេ​។ ដូចនេះ ហើយ​អ្នក​គួរតែ​រក​វិធី​បំបាត់​វា​ចោល​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​វិធី​ធម្មជាតិ​ងាយ​ៗ…

វា​ពិតជា​មាន​អារម្មណ៍​មិន​ស្រួល​ទេ នៅ​ពេល​ដែល​ចង់​ពាក់អាវ​វាល​ក្លៀក តែ​អាច ព្រោះតែ​ដៃ​របស់​អ្នក​មិន​ស្អាត​ដូច​គេ​។ ការ​មាន​ខ្លាញ់​ច្រើន​នៅ​ដើមដៃ គឺ​មើលទៅ​មិន​មាន​ភាព​ទាក់ទាញ​នោះ​ទេ​។ ដូចនេះ ហើយ​អ្នក​គួរតែ​រក​វិធី​បំបាត់​វា​ចោល​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​វិធី​ធម្មជាតិ​ងាយ​ៗ ៤​យ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

១. ទទួលទាន​អាហារ​ល្អ​ៗ
អាហារ​ល្អ មិន​សំដៅ​តែ​លើ​អាហារ​ថ្លៃ​ៗ​នោះ​ទេ​។ អ្នក​ត្រូវ​ស្គាល់​អាហារ​ណា​ដែល​អ្នក​គួរ​ទទួលទាន និង ពេលវេលា​ដែល​អ្នក​គួរ​ទទួលទាន​។ អ្នក​នឹង​មិន​អាច​ទទួល​បាន​ដើមដៃ​ដែល​ស្រ​ឡូ​ន នៅ​ពេល​ដែល​អ្នកមាន​ទម្លាប់​ទទួលទាន​អាហារ​នៅ​ពេល​អា​ធ្រា​ត​ឡើយ​។ កាត់​បន្ថយ​កាល់​ឡូ​រី ហើយ​ញ៉ាំ​បន្លែ​ឱ្យ​បាន​ច្រើន​។ ជាតិ​អាល់កុល​ក៏​មាន​កាឡូរី​ខ្ពស់​ផង​ដែរ ដូច្នេះ​ត្រូវ​កាត់​បន្ថយ​។ អាហារ​ដ៏​ល្អ​បំផុត​មួយ​ដែល​ត្រូវ​ញ៉ាំ​គឺ​ត្រី​សាល​ម៉ុ​ន​។ ត្រី​សា​ម៉ុង​មានគុណ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូច​ជា​អាស៊ីត​អូ​មេ​ហ្គា​៣ ដែល​ជួយ​អ្នក​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​។

២. ទទួលទាន​ជាតិ​ប្រូតេអ៊ីន
ការ​ផឹក​ម្សៅ​ប្រូតេអ៊ីន ជួយ​អ្នក​ឱ្យ​សាច់ដុំ​របស់​អ្នក​រឹង​មាំ​។ ព្យាយាម​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ឬ ទឹកក្រឡុក​ប្រូតេអ៊ីន បន្ទាប់​ពី​ហាត់ប្រាណ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​អតិបរមា​។

៣. លើក​ដុំ​ដែក
នៅ​ពេល​អ្នក​កំពុង​ហាត់ប្រាណ ប្រើ​ដុំ​ដែក​សម្រាប់​ការ​លើក​នៅ​ដើមដៃ (Bicep Curls) ដើមដៃ​របស់​អ្នក​នឹង​ឡើងសាច់​ដុំ និង កាត់​បន្ថយ​ការ​មាន​ខ្លាញ់​លើស​។ ដៃ​របស់​អ្នក​នឹង​មាន​ភាព​ស្រ​ឡូ​ន​ស្អាត ហើយ​លែង​មាន​ខ្លាញ់​នៅ​ក្រោម​ដើមដៃ​ទៀត​ហើយ​។

៤. ធ្វើ​លំ​ហាត់ប្រាណ Cardio
Cardio រួម​បញ្ចូល​ការ​ដើរ ការ​រត់ ហែល​ទឹក ឬ ការ​ហាត់ប្រាណ​ណាមួយ​ដែល​បង្កើន​អត្រា​បេះដូង​របស់​អ្នក​។ Cardio ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ជា​ទូទៅ ហើយ​រួម​ទាំង​ដៃ​ផង​ដែរ​។ ដូចនេះ វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​ទាំងមូល​នោះ​ទេ តែ​វា​ក៏​ធ្វើ​ឱ្យ​ដើមដៃ​របស់​អ្នក​ស្អាត​ជាង​មុន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ