ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​,ជាពិសេស​ខេត្ត​​ឆៀង​រ៉ាយ​លិច​លង់​ខ្លាំង

16 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ផ្នែក​ខ្លះ​នៃ​ប្រទេស​ថៃ​កំពុង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ដោយ​សារ​​គ្រោះ​ទឹក​ជំនន់​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​​ជាប់​គ្នា​។ អាជ្ញាធរ​អះ​អាង​ថា​​ស្រុក​ទាំង​អស់​នៃ​ខេត្ត​ឆៀង​រ៉ាយ​ទទួល​ការ​ជូន​ដំណឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ តាម​ពិត​ ខេត្ត​នេះ​រង​គ្រោះ​ជា​បណ្ដើរ​ៗ​ចាប់​ពី​ពេល​នេះ​ទៅ​ហើយ​។ ជាក់​ស្ដែង ​​​ស្រុក​ចំនួន​៥​កំពុង​លិច​លង់​ ​និង​​ប៉ះ​ពាល់​លំនៅ​ដ្ឋាន​របស់​ប្រជា​ជន​ជាង​៤​ពាន់​ខ្នង​​។ ថ្ងៃ​នេះ​ មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ឆៀង​រ៉ាយ​​បាន​ចេញ​សេច​ក្ដី​​ណែ​នាំ​ឱ្យ​ក្រុម​ការ​ងារ​នៅទូទាំង​ខេត្ត​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​រួច​រាល់​ដើម្បី​ត្រៀម​ចុះ​ប្រយុទ្ធ​…

ទី​ក្រុង​បាងកក​៖ ផ្នែក​ខ្លះ​នៃ​ប្រទេស​ថៃ​កំពុង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ដោយ​សារ​​គ្រោះ​ទឹក​ជំនន់​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​​ជាប់​គ្នា​។ អាជ្ញាធរ​អះ​អាង​ថា​​ស្រុក​ទាំង​អស់​នៃ​ខេត្ត​ឆៀង​រ៉ាយ​ទទួល​ការ​ជូន​ដំណឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ តាម​ពិត​ ខេត្ត​នេះ​រង​គ្រោះ​ជា​បណ្ដើរ​ៗ​ចាប់​ពី​ពេល​នេះ​ទៅ​ហើយ​។ ជាក់​ស្ដែង ​​​ស្រុក​ចំនួន​៥​កំពុង​លិច​លង់​ ​និង​​ប៉ះ​ពាល់​លំនៅ​ដ្ឋាន​របស់​ប្រជា​ជន​ជាង​៤​ពាន់​ខ្នង​​។

ថ្ងៃ​នេះ​ មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ឆៀង​រ៉ាយ​​បាន​ចេញ​សេច​ក្ដី​​ណែ​នាំ​ឱ្យ​ក្រុម​ការ​ងារ​នៅទូទាំង​ខេត្ត​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​រួច​រាល់​ដើម្បី​ត្រៀម​ចុះ​ប្រយុទ្ធ​ និង​ដោះ​ស្រាយ​ករណី​កើត​មាន​ជំនន់​ទឹក​ភ្លៀង​ដែល​ហក់​ឡើង​ព្រឹប​ៗ​យ៉ាង​ឆាប់​រហ័ស​។ ជា​ពិសេស​ ​ផ្លូវ​ទឹក​នានា​នៅ​តាម​ត្រពាំង​ បឹង​ បួរ ស្ទឹង​ ទន្លេ​អាច​នឹង​ឡើង​លិច​ច្រាំង​។ រីឯ​​ភ្លៀង​​ក៏​បន្ត​ធ្លាក់​ខ្លាំង​ដូច​​គេ​ហែក​មេឃ​នៅ​ទូទាំង​ខេត្ត​ឆៀង​រ៉ាយ​។​

មន្ត្រី​រដ្ឋបាល​ខេត្ត​ឆៀង​រ៉ាយ​ពិនិត្យ​ឃើញ​ថា​​ទីតាំង​នៅ​សង​ខាង​ត្រើយ​ទន្លេ​អ៊ីង​ (Ing River) ជា​តំបន់​​ដែល​ប្រឈម​នឹង​ការ​លិច​លង់​បំផុត​ព្រោះ​កម្ពស់​ទឹក​ទន្លេ​កំពុង​តែ​ឡើង​ស្រឺតៗ​។ ដូច្នេះ រដ្ឋ​បាល​ខេត្ត​សូម​​អំពាវ​នាវ​ទៅ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ត្រៀម​ខ្លួន​ទុក​ឱ្យ​ហើយ​។​ បើ​មើល​សភាព​ការណ៍​មិន​ស្រួល​ទេ​ត្រូវ​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ទៅ​កាន់​ទី​ទួល​សុវត្ថិ​ភាព​។ ទន្លេ​អ៊ីង​លាត​សន្ធឹង​ពី​ទន្លេ​ចៅ​ផាយ៉ា (ឬ​ចៅ​ពញា) ឆ្លង​កាត់​ស្រុក​ចំនួន​បួន​រួម​ទាំង​ស្រុក​ផាយ៉ា​ មីង​រ៉ាយ និង​ស្រុក​ថឺងរហូត​ដល់​ទន្លេ​មេ​គង្គ​។

គ្រាន់​តែ​ទឹក​ជំនន់​នៅ​​ក្នុង​សុ្រក​ចំនួន​​ប្រាំ​គឺ​ឆៀង​រ៉ុង​ (Chiang Run), ឆៀង​សែន (Chiang Saen), ផាយ៉ា​ មីង​រ៉ាយ (Phaya Mengrai) , ថឺង (Thoeng) និង​វីង​ឆៃ (Wieng Chai) បាន​ប៉ះ​ពាល់​លំនៅ​ដ្ឋាន​៤៤០០​ខ្នង​​ និង​ខូច​ខាត​ដី​ស្រែ​​៨០​ហិកតារ​។ នេះ​បើ​យោង​តាម​មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​ឆៀង​រ៉ាយ​។ ស្រុក​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​គឺ​ផាយ៉ា មីង​រ៉ាយ និង​វីង​ឆៃ។​

មន្ទីរ​ខាង​លើ​មិន​បាន​បញ្ជាក់​ថា​តើ​ប្រជា​ជន​ប៉ុន្មាន​នាក់​​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​លើក​នេះ​ទេ​។ ប៉ុន្តែ​គេ​ដឹង​ថា​ស្រុក​មេ​សៃ (Mae Sai) ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​មីយ៉ាន់​ម៉ា​មិន​ទាន់​មាន​ទឹក​ជំនន់​នៅ​ឡើយ​ទេ​។ អាជ្ញា​ធរ​ព្យា​ករ​ថា​ខេត្ត​ចំនួន​ប្រាំ​របស់​ថៃ​នឹង​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​យ៉ាង​ខ្លាំង​ក្លា​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។ ក្នុងនោះ​ក៏​មាន​ខេត្ត​ឆៀង​រ៉ាយ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ