ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​និក ! ញ៉ាំ​សាច់​អាំង​របៀប​ម៉េច ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព?

19 ម៉ោង មុន

ដូច​ដឹង​ស្រាប់​ហើយ​ថា សាច់​អាំង មិនល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​ទេ តែ​ធ្វើ​ម៉េច​បើ​ហាម​ចិត្ត​មិន​បាន ព្រោះតែ​ឆ្ងាញ់​ពេក​ហ្នឹង​ណា ។ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង អាន​អត្ថបទ​នេះ​ហើយ​ច្បាស់​ជា​សប្បាយចិត្ត ព្រោះ​បានដឹង​ពី​វិធី​ញ៉ាំ​សាច់​អាំង​ម៉េច ឲ្យ​សុខភាព​នៅ​តែ​ល្អ…

ដូច​ដឹង​ស្រាប់​ហើយ​ថា សាច់​អាំង មិនល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​ទេ តែ​ធ្វើ​ម៉េច​បើ​ហាម​ចិត្ត​មិន​បាន ព្រោះតែ​ឆ្ងាញ់​ពេក​ហ្នឹង​ណា ។ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង អាន​អត្ថបទ​នេះ​ហើយ​ច្បាស់​ជា​សប្បាយចិត្ត ព្រោះ​បានដឹង​ពី​វិធី​ញ៉ាំ​សាច់​អាំង​ម៉េច ឲ្យ​សុខភាព​នៅ​តែ​ល្អ ។

តើ​ញ៉ាំ​សាច់​អាំង​របៀប​ម៉េច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព?
១. ជ្រើសរើស​សាច់ ដែល​មិនសូវ​ជាប់​ខ្លាញ់ ឬ​ជៀរ​ផ្នែក​ត្រង់​ខ្លាញ់​ចេញ​។ ដើម្បី​ចៀសវាង​ខ្លាញ់​ស្រក់​ទៅ​លើ​ធ្យូង​ពេល​កំពុង​អាំង យើង​អាច​ប្រើ​ស្លឹកចេក ខ្ចប់​សាច់​បាន ធ្វើ​បែប​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សាច់​មាន​ក្លិន​ឈ្ងុយ​ស្លឹកចេក​ដែរ​។

២. បើសិនជា​ប្រើ​ចង្ក្រាន​ធ្យូង​សម្រាប់​អាំង​គួរតែ​ជ្រើសរើស​យក​ធ្យូង​អនាម័យ​។​កុំ​ប្រើ​ធ្យូង​ម៉ដ្ឋ​ៗ​ឬ​ឈើ​ធំ​ៗ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​អណ្តាតភ្លើង​និង​កម្តៅ​ខ្លាំង
៣. នៅ​ពេល​សាច់​ឆ្អិន​វា​នឹង​មាន​ផ្នែក​ខ្លោច​ខ្មៅ​ៗ​ខ្លះ​មិន​ត្រូវ​ញ៉ាំ​ផ្នែក​នោះ​ទេ​ត្រូវ​តែ​កាត់​ចេញ
៤. ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​ទាំង​បន្លែ និង​ផ្លែ​ឈើ​ដើម្បី​សុខភាព​មិន​គួរ​ញ៉ាំ​តែ​សាច់​មួយ​មុខ​ទេ
៥. កាត់​បន្ថយ​ការ​ញ៉ាំ​ទឹកជ្រលក់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព បើសិនជា​ទឹកជ្រលក់​នោះ​សល់​យូរ

៦. គួរតែ​ផឹកទឹក​ជំនួស​ឲ្យ ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ផ្សេង​ៗ​ទៀត
៧. បើសិនជា​ទៅ​ញ៉ាំ​នៅ​ហាង​គួរតែ​ជ្រើសរើស​ហាង​ណា​ដែល​ប្រើ​ចង្ក្រានអគ្គិសនី​ឬ​ចង្ក្រាន​គ្មាន​ផ្សេង​ដើម្បី​ការពារ​ការ​ស្រក់​ខ្លាញ់​ទៅ​លើ​រងើកភ្លើង​និង​អាច​គ្រប់គ្រង​កម្តៅ​បាន​ល្អ​ជាង​ចង្ក្រាន​ធ្យូង
៨. កុំ​ញ៉ាំ​ច្រើន​ពេក​ដូច​ជា​បូ​ហ្វេ​មិន​គួរ​ញ៉ាំ​ឲ្យ​ស្មើនឹង​តម្លៃ​ទេ​គួរតែ​ញ៉ាំ​ត្រឹម​ម៉ា​ឆ្អែត​បាន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ