ខេត្តឧត្តរមានជ័យ ៖ មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ពលករខ្មែរចេញពីប្រទេសថៃវិល
ត្រឡប់មកស្រុកកំណើតវិញមានចំនួន២១៦នាក់ អ្នកជំងឺវិញចូលទៅព្យាបាលចំនួន១៩នាក់។ ហេតុការនេះ កើតឡើងនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញបានឲ្យដឹងថា ពួកគាត់អ្នកខ្លះធ្វើចំណាកស្រុកស្វែងរកការងារនៅក្នុងប្រទេសថៃបាន១ឆ្នាំទៅដល់៣ឆ្នាំផងដែរ ។ ពួកគាត់បានបញ្ចាក់ថា ដោយសារតែកើតមានព្រឹត្តិការណ៍ជម្លោះគ្នារវាងកម្ពុជា-ថៃ មានអារម្មណ៍ភ័យខ្លាចមិនស្រួល ទើបសម្រេចចិត្តចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់បានឲ្យដឹងដែរថា ច្រកទ្វារអន្តរជាតិអូរស្មាច់ គឺបានបិទទ្វារមិនដំណើរការ តាំងពីពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក មិនឲ្យមានទំនិញគ្រប់ប្រភេទដឹកជញ្ជូនឆងកាត់ចេញចូល។ លើកលែងតែពលករគឺខាងក្រុមការងារ រង់ចាំទទួលរួមទាំងអ្នកជំងឺតម្រូវការចេញចូលទៅព្យាបាលនៅឯប្រទេសថៃតែប៉ុណ្ណោះ។

មន្ត្រីដដែលបានបញ្ជាក់ថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ មានពលករខ្មែរដែលចាកចេញពីប្រទេសថៃមានចំនួន២១៦នាក់ (ស្រី១០៨នាក់) កុមារ៣នាក់ ខណៈនោះប្រជាពលរដ្ឋតម្រូវទៅព្យាបាលនៅក្នុងខេត្តសុរិន្ទចូលព្រឹកវិលល្ងាចចំនួន១៩នាក់ផងដែរ សរុបចំនួន២៣៥នាក់ ៕



ចែករំលែកព័តមាននេះ