ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​នាំ​ផ្លែ​ដូង​ពី​ប្រទេស​ថៃ សមត្ថកិច្ច​កម្ពុជា​ចាប់​ដុត​កម្ទេច​ចោល

6 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖​ អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា ឆ្នាំ​២០២៥​ ​ធ្វើការ​ដុត​កំទេច​ចោលផ្លែ​ដូងក្រអូប​ប្រមាណ​ជាង​មួយ​តោន ​ក្រោយ​រក​ឃើញ​អំពី​ការ​នាំ​ចូល​ឆ្លងដែន​ដោយ​មិន​ស្របច្បាប់​ ។ យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា…

ខេត្តព្រះវិហារ ​៖​ អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមិថុនា ឆ្នាំ​២០២៥​ ​ធ្វើការ​ដុត​កំទេច​ចោលផ្លែ​ដូងក្រអូប​ប្រមាណ​ជាង​មួយ​តោន ​ក្រោយ​រក​ឃើញ​អំពី​ការ​នាំ​ចូល​ឆ្លងដែន​ដោយ​មិន​ស្របច្បាប់​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​រឹបអូស​ផ្លែ​ដូង​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ទំនិញ​បន្លែ​ស្ពៃក្តោប ​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ប្រទេស​ឡាវ​មក​កម្ពុជា​ខុសច្បាប់​ត្រង់​ចំណុច​កំពង់ចម្លង​កំពង់​ស្រឡៅ ស្រុក​ឆែប ​។​សមត្ថកិច្ច​បាន​បន្ត​ ការ​សិក្សា​ស្រាវជ្រាវ​ដល់​គោលដៅ​ឬ​ស​គល់​នៃ​ប្រភព​ទំ​និញ​ក៏​បាន​រក​ឃើញ​ថា បន្លែ​ស្ពៃក្តោប​នោះ​ជា​ផលិតផល​ដាំ​ដុះ​ក្នុង​ប្រទេស​ឡាវ សមត្ថកិច្ច​ក៏​បាន​ផាកពិន័យ​អន្តរការណ៍​ និង​ដោះ​លែង​ទៅ​វិញ​។

តែ​ខណៈ​ត្រឡប់​មក​វិញ កម្លាំង​សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ ២A-២៣៤៣ កំពុង​ដឹក​ជញ្ជូន​ផ្លែ​ដូង នៅ​ចំណុច​កំពុងចម្លង​ដដែល​ក៏​បាន​ឃាត់​សាកសួរ​និង​បន្ត​ស្រាវជ្រាវ​ករណី​នេះ​ជា ថ្មី​។ លុះ​ក្រោយមក​ទើប​ដឹង​ថា​ផ្លែ​ដូង​ទាំងនោះ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បា​ត្រួត​ពិ​និត្យ​ឃើញ​ផ្លែ​ដូងក្រអូប​ទាំងនោះ​មាន​ចំនួន ២៨៥០ ផ្លែ​ស្នើ​នឹង​១៥០០​គីឡូក្រាម​.​ទឹកដូង​ច្រក​ដាក​ក់ដប​ចំនួន ២៨០ ដប ស្មើនឹង ៤២០​លី​ត្រ​.​និង​សាច់ដូង ២៤​គីឡូក្រាម​។ ភ្លាម​នោះ​ដែរ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​សម្រេច​ឃាត់​ទុក​និង​ធ្វើ​របាយការណ៍រាយ​​ការណ៍​រង់ចាំ​ការ​សម្រេច​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​។

យោង​តាម​អាជ្ញាធរ​ស្រុក​ឆែប ឱ្យ​ដឹង​ថា ក្រោយ​ទទួល​បានការ​ណែនាំនិង​ឯកភាព​ពី​ឯកឧត្ដម គី​ម
រិ​ទ្ធី អភិ​បាល​ខេត្តព្រះវិហារ លោក ឃិ​ត សុធា​រ៉ា អភិបាលស្រុក​ឆែប បាន​ដឹកនាំ​កំលាំង​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក ដោយបាន​សហការ​ជាមួយ​ពី​មន្ត្រី​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មន្ត្រី​គយ​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ធំ កម្លាំង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ​២០២៥ យក​ទំនិញ​ទាំងនោះ ទៅ​ធ្វើការ​ដុត​បំផ្លាញ​ចោល នៅ​ក្នុង​បរិវេណ​សាលាស្រុក​ឆែប ធ្វើឡើង​នៅ​ចំពោះ​មុខ​អ្នកបើកបរ​រថយន្ត​ដឹក​ដូងក្រអូប​នោះ​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​រឹបអូស​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មកកាន់​កម្ពុជា​ហើយ​អនុវត្ត​នីតិវិធី​ក្នុង​ការ​កម្ទេច​ចោល​នោះ វា​ជា​សញ្ញា​មួយ​នៃ​ការ​ព្រមាន​ដល់​ក្រុម​ឈ្មួញ​ឆ្មក់​នាំ​ចូលទំនិញ​ឆ្លង​ដែន​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ