ខេត្តកណ្តាល ៖ ផ្ទះល្វែងស្តុកសម្ភារអគ្គិសនីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី ២៨ ខែ
មិថុនា ឆ្នាំ២០២៥ ចំណុចបូរីពិភពថ្មីកំបូល៣ ផ្លូវបេតុងលេខ៩A ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះផ្ទះល្វែងអស់ចំនួន០៦ល្វែង ៖ (ទន្លាយចូលគ្នា) ដែលមានម្ចាស់ផ្ទះឈ្មោះ លិ ហាយហ្វុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្ទះធ្វើពីថ្ម កំពស់ពីរជាន់ ទំហំ 4m x 12m
១/ផ្ទះលេខ១៩០
២/ផ្ទះលេខ១៨៨
៣/ផ្ទះលេខ១៩២
៤/ផ្ទះលេខ១៩៤
៥/ផ្ទះលេខ១៩៦
៦/ផ្ទះលេខ១៩៨
សរុបចំនួន០៦ល្វែង ឆេះខូចខាត ប្រហែល៦០% និងឆេះខូចខាតសំភារះអគ្គីសនី ប្រហែល៨០%។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អគ្គីភ័យនេះ ត្រូវបានរលត់ទៅវិញ១០០% នៅវេលាម៉ោង០៣និង៣០នាទី នាថ្ងៃដដែល ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គភ័យ ចំនួន១៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៦ ឡាន និងកម្លាំងសរុបនាក់ ១១៣នាក់។ ក្នុងនោះរួមមាន ៖

១/រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន០១គ្រឿងមនុស្ស៣៥នាក់ ប្រើប្រាស់ទឹក ០៣ឡាន
២/រថយន្តពន្លត់អគ្គីភ័យ៩១១ ចំនួន០៤គ្រឿងកម្លាំង០៨នាក់ ប្រើប្រាស់ទឹកអស់ ០៤ឡាន
៣/រថយន្តពន្លត់អគ្គីភ័យបូរីសង្ឃឹមថ្មី ចំនួន០២គ្រឿងកម្លាំង០៦នាក់ ប្រើប្រាស់ទឹកអស់ ០២ឡាន
៤/រថយន្តពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៧គ្រឿងកម្លាំង២៥នាក់ ប្រើប្រាស់ទឹកអស់ ១០ឡាន
៥/រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស ចំនួន០១គ្រឿងកម្លាំង៤នាក់ ប្រើប្រាស់ទឹកអស់ ៣ឡាន
៦/រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលខណ្ឌកំបូល ចំនួន០២គ្រឿង កម្លាំង២៥នាក់ ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន

ចំពោះករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យខាងលើនេះមិនបង្កឱ្យមានអ្នកស្លាប់ទេ តែទោះបីជាយ៉ាងណា នៅក្នុងហេតុការឆេះនេះ ម្ចាស់មានការតក់ស្លុតទន់ដៃជើងនិងបានបញ្ជូនទៅពេទ្យឯកជនផងដែរ ៕



ចែករំលែកព័តមាននេះ