ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់ ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា ​ប្រាប់​​ថា ​យក​ដឹក​អេ​ត​ចាយ តាម​ពិត​ជិះ​ទៅ​​លួច​ដែក​ក្នុង​រោងចក្រ

14 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​៣​នាក់ បាន​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា យក​ទៅ​លួច​ដែក​ក្នុង​រោងចក្រ ចាំ​ពេល​ម៉ូតូ​អស់​សាំង ក៏​បាន​ទៅ​លួច​សាំង​ម៉ូតូ​រ៉ឺ​ម៉ក ដែល​គេ​ទុក​ចោល​លើ​ផ្លូវ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​គេ​ទាន់ ស្រែ​កថា​ចោរ​ៗ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​៣​នាក់ បាន​ខ្ចី​ម៉ូតូ​អ្នក​ស្គាល់គ្នា យក​ទៅ​លួច​ដែក​ក្នុង​រោងចក្រ ចាំ​ពេល​ម៉ូតូ​អស់​សាំង ក៏​បាន​ទៅ​លួច​សាំង​ម៉ូតូ​រ៉ឺ​ម៉ក ដែល​គេ​ទុក​ចោល​លើ​ផ្លូវ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​គេ​ទាន់ ស្រែ​កថា​ចោរ​ៗ នាំ​គ្នា​ផ្តួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន ចុង​ក្រោយ​ត្រូវ​អាវុធហត្ថ​ស្រាវជ្រាវ ចាប់​បាន​ទាំង​៣​នាក់ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​អាវុធហត្ថ​ខេត្ត បាន​បើក​ការ​ស្រាវ​ជាវ​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង ១៥​និង​២៥​នាទី ថ្ងៃ​ទី​២៦ មិថុនា ២០២៥ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​មាន ៖
១.​ឈ្មោះ ហួច លាង​ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​អ្នក​ខ្ចី​ម៉ូតូ​) តេស្ត​ទឹកមូត្រ​រកសា​ធាតុ​ញៀន​(​វិជ្ជមាន​+)​ធ្លាប់​ជាប់ពន្ធ​ធនាគារ ០១​លើក នៅ​ខេត្តកណ្តាល ឆ្នាំ​២០១៨ ពី​បទ​ហិង្សា​ដោយ​ចេតនា​។
២.​ឈ្មោះ​ ​ប្រូ អា​សាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​មិន​ពិត (​អ្នក​លួច​សាំង​) តេស្ត​ទឹកមូត្រ​រកសា​ធាតុ​ញៀន​(​វិជ្ជមាន​+)​។
៣.​ឈ្មោះ​ ​វឿ​ន សា​រឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិត (​អ្នក​ចូល​លួច​ដែក​) តេស្ត​ទឹកមូត្រ​រកសា​ធាតុ​ញៀន​(​វិជ្ជមាន​+)​
ធ្លាប់​ជាប់ពន្ធ​ធនាគារ​០១​លើក នៅ​ខេត្ត​ត្បូងឃ្មុំ​ឆ្នាំ​២០១៩ ពី​បទប្រើប្រាស់​គ្រឿងញៀន​ ។

ជនសង្ស័យ​ទាំង ០៣នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

គួរ​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង​១៨ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ជន​រង​គ្រាះ​ចេញពី​ធ្វើការ​រោងចក្រ ក៏​បាន​ជួប​ជនសង្ស័យ ទាំង​០៣នាក់ នៅ​កា​រ៉ា​ស​សាំង​ក្បែរ​រោងចក្រ ជនសង្ស័យ​ឈ្មោះ ហួច លាង​ហួរ ជា​អ្នក​ខ្ចី​ម៉ូតូ ​ដោយ​ប្រាប់​ថា​ យកទៅដឹក​អេ​ត​ចាយ​ ​ទើប​ជន​រង​គ្រោះ​បាន​ប្រគល់​ម៉ូតូ​ឲ្យ រួច​ហើយពួក​គេ​បាន​ជិះ​ទៅ​បាត់​ មិនឃើញ​យក​ម៉ូតូ​មក​ប្រគល់​ឱ្យ​វិញ​។ ​លុះ​ព្រឹក​ឡើង ​ជន​រង​គ្រោះ​បាន​ទៅ​សួរ​រក​ម៉ូតូ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ ប្រាប់​ថា​ បាត់​ហើយ ទើប​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋានកងរាជអាវុធហត្ថស្រុក​អង្គស្នួល​។ ​ក្រោយ​ពី​ទទួល​បណ្តឹង​រួច កម្លាំងអាវុធហត្ថស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ រួច​នាំ​មក​សាកសួរ​នៅ អាវុធហត្ថ​ស្រុក​អង្គស្នួល​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​បាន​ខ្ចី​ម៉ូតូ​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន គឺ​ដើម្បី​ជិះ​នាំ​គ្នា​ទៅ​លួច​ដែក​នៅ​ក្នុង​រោងចក្រ ស្ថិត​នៅ​ភូមិ​ព្រៃ​រការ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល
ពេល​ទៅ​ដល់​គោលដៅ​(​លួច​) ​ម៉ូតូ​អស់​សាំង ជនសង្ស័យ​ឈ្មោះ​ ​ប្រូ អា​សាក់ បាន​ទៅ​លួច​សាំង​ម៉ូតូរ៉ឺម៉ក ដែល​គេ​ទុក​ចោល​លើ​ផ្លូវ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​គេ​ទាន់​ស្រែ​កថា​ ចោរ​ៗ គេ​បាន​ផ្តួល​ម៉ូតូ​ចោល ​រត់គេច​ខ្លួន​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ហួច លាង​ហួរ និង​ឈ្មោះ វឿ​ន សា​រឿ​ន ជា​អ្នក​ដើរ​ចូល​ទៅ​លួច​ដែក ​នៅ​ក្នុង​រោងចក្រ ដោយ​ឮ​គេ​ស្រែក​ ក៏​នាំ​គ្នា​រត់គេច​ដែរ​ទៅ​ ។ ​ចំពោះ​គ្រឿងញៀន​ពួក​គេ​ ចេះ​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទិញ​ថ្នាំ​មក​ពី​ម្តុំ​ក្តាន់​ពី ​នៅ​រាជធានី​ភ្នំពេញ​ ។

បច្ចុប្បន្ន ជនសង្ស័យ​ បាន​នាំ​មក​សាកសួរ​នៅ​មូលដ្ឋាន អាវុធហត្ថ​ស្រុក​អង្គស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ