ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​៖​សាលារៀន២​កន្លែង នៅ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ត្រូវ​ទាហាន​ថៃ​ផ្លោង​គ្រាប់​ដាក់​ចំនួន​៤​គ្រាប់ និង​សា​លា​រៀន​ប្រមាណ​២៦០កន្លែង​ផ្អាកទាំងស្រុង​

4 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ចំពោះ​សង្គ្រាម​ដែល​វាយប្រហារ​ពី​កងទ័ព​ថៃ​មក​លើក​ទឹកដី​កម្ពុជា​រយៈពេល​២​ថ្ងៃ​មកនេះ​បាន​ធ្វើ​ឲ្យ​សាលារៀន​ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ដែ ល​ជា​ខេត្ត ជាប់ ព្រំដែន​ជាមួយ​ថៃ​ត្រូវ​បាន​ទាហាន​ថៃ​ផ្លោង​ដាក់​ចំនួន​៤​គ្រាប់​។ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន…

​រាជធានី​ភ្នំពេញ​ ៖ ​ចំពោះ​សង្គ្រាម​ដែល​វាយប្រហារ​ពី​កងទ័ព​ថៃ​មក​លើក​ទឹកដី​កម្ពុជា​រយៈពេល​២​ថ្ងៃ​មកនេះ​បាន​ធ្វើ​ឲ្យ​សាលារៀន​ស្ថិត​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ដែ ល​ជា​ខេត្ត ជាប់ ព្រំដែន​ជាមួយ​ថៃ​ត្រូវ​បាន​ទាហាន​ថៃ​ផ្លោង​ដាក់​ចំនួន​៤​គ្រាប់​។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥​ដោយសារ​ការ​វាយប្រហារ​ព​គ​កងទ័ព​ថៃ​មក​លើ​ទឹក ដី​កម្ពុជា​បាន​ធ្វើ​ឲ្យ​សាលារៀន​ចំនួន​២​កន្លែង នៅ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ត្រូវ​បាន ទាហាន​ថៃ​ផ្លោង​គ្រាប់​ដាក់​ចំនួន​៤​គ្រាប់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​ទី​២៥ កក្កដា មាន គ្រាប់​៤​គ្រាប់​ធ្លាក់​ចូល​ក្នុង​ទីធ្លា​សាលា​បឋម​សិក្សា​មនោ​រម្យ​១+២ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ ត្តរ​មាន​ជ័យ​»​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥​មាន សាលារៀន​ប្រមាណ ២៦០​ទីតាំង​ក្នុង​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ផ្អាក​ទាំងស្រុង ដោយសារ​ការ​ឈ្លានពាន​ទាំង​ក​ម្រោ ល​របស់​ថៃ ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​។

​យោង​តាម​លោក មាស ម៉េ​ត ភក្តី អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្តឧត្តរមានជ័យ​
​បាន​បញ្ជាក់​ថា «​ដោយសារ​ចោរ​ឈ្លានពាន​ល្មោភ​សង្គ្រាម ឃ្លាន​ទឹកដី​គេ​សាលារៀន​ទាំងអស់ ២៦០​ទីតាំង ក្នុង​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ផ្អាក​ទាំងស្រុង​»​។​

​អម​ជាមួយនឹង​រូបភាព​ដែល​បង្ហាញ​ពី​ភាព​ស្ងាត់ជ្រងំ នៅ​ក្នុង​អនុ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ចុងកាល់ លោក​បាន​លើក​ឡើង​ថា ការ​វាយប្រហារ​នូវ​អាវុធ​ធុន​ធ្ងន់​របស់​ថៃ បាន​ធ្វើ​ឱ្យ​អាណា ព្យាបាល និង​សិស្សានុសិស្ស​មាន​ភាព​ភ័យ​ខ្លាច និង​មិន​អនុញ្ញាត​ឱ្យ​កូនចៅ របស់​ខ្លួន​មក រៀន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ