រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញសកម្មភាពកងទាហានថៃបានធ្វើការបាញ់ប្រហារដោយរំលោភច្បាប់អន្តរជាតិអ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកសម្មភាពរបស់ថៃគឺគ្មានទំនួលខុសត្រូវ និងបង្ករ ឲ្យកាន់តែធ្ងន់ធ្ងរឡើងហើយនាំឲ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។លើសពីនេះ
អំពាវនាវដល់សហគមន៍អន្តរជាតិធ្វើការថ្កោលទោសដោយមិនស្ទាក់ស្ទើ និងយ៉ាងម៉ឺងម៉ាត់ចំពោះ សកម្មភាពខុសច្បាប់របស់ភាគីថៃ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការ ពារជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថាកងទ័ពថៃបា នធ្វើការវាយប្រហារមកលើកម្ពុជាដោយប្រើគ្រាប់បែកបង្កោម យន្តហោះដ្រូនដើម្បីទម្លា ក់គ្រាប់បែប និងយន្តហោះF16 ដោយបានវាយមកតំបន់ភ្នំទ្រព្យ តាថាវ តំបន់ភ្នំខ្មោច តំបន់ អូកាស្នេហនៅអានសេះ តំបន់មុំបី ប្រាសាទមាន់ធំ ប្រាសាទតាក្របី ។
លោកជំទាវបានបញ្ជាក់ថាថៃបានប្រើប្រាស់អាវុធកាន់តែធ្ងន់ធ្ងរទៅៗ និងពង្រាយកំលាំងទា ហានកាន់តែលើសលុបឡើងដើម្បីទន្ទ្រាយទឹកដីកម្ពុជា គឺជាការរំលោភទឹកដីកម្ពុជាយ៉ាងច្បាស់ ដែលផ្ទុយពីធម្មនុញ្ញអង្កសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ដែលជាគោលការណ៍មូលដ្ឋាន នៃច្បាប់អន្តរជាតិ។ លោកជំទាវបានចាត់ទុកសម្មភាពរបស់ថៃគឺគ្មានទំនួលខុសត្រូវ និងបង្ករ ឲ្យកាន់តែធ្ងន់ធ្ងរឡើង ហើយនាំឲ្យមានអស្ថេរភាពនៅក្នុងតំបន់ផងដែរ។ កាលពីថ្ងៃទី២៤កក្កដា ទាហានថៃបានធ្វើ ការទម្លាក់គ្រាប់ពីយន្តហោះF16 មកតំបន់ប្រាសាទព្រះវិហារ ដែលបង្កឲ្យមានការខូចខាត ដល់តំបន់បេតិកណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ។
លោកជំទាវបានបន្ថែមថាទាហានថៃបានធ្វើការបាញ់គ្រាប់ផ្លោងទៅកាន់តំបន់ស៊ីវិល ធ្វើឲ្យខូច ខាតមួយចំនួនផងដែរ ក្នុងនោះបានទម្លាក់គ្រាប់នៅក្នុងវត្តដែលជាទីអារាម និង ទីប្រជុំជនរស់ នៅ។
លោកជំទាវបានគូសបញ្ជាក់ថា៖«កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើការថ្កោលទោសដោយមិនស្ទាក់ស្ទើ និងយ៉ាងម៉ឺងម៉ាត់ចំពោះ សកម្មភាពខុសច្បាប់របស់ភាគីថៃហើយ ត្រូវ ឲ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាន់ទាំងកម្រោលរបស់ខ្លួន»។លោកជំទាវបានលើកឡើងកម្ពុជាសូមអំពាវនាវដល់ថៃសូមបញ្ឈ្ប់ជាបន្ទាន់ចំពោះអារិភាពចំពោះរបស់ខ្លួន និងដកកំលាំងរបស់ខ្លួនចេញពីតំបន់ឈ្លានពានមកលើទឹកដីកម្ពុជា ដែលធ្វើស្ថាន ភាពកាន់តែតឹងតែងផងដែរ។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា៖កម្ពុជាសូមបញ្ជាក់ជំហរជាថ្មីថា កម្ពុជារក្សាគោលការណ៍ការពារខ្លួនដោយផ្តោតលើគោលដៅយោធា និងមិនផ្តោត លើស៊ីវិលណាមួយឡើយ។ រដ្ឋាភិបាលកម្ពុជា ប្រជាជន បានរួមគ្នាជាធ្លុងមួយ ដើម្បីរួមគ្នាការពារអធិបតេយ្យភាព សេចក្តី ថ្លៃថ្នូ របស់ខ្លួនមិនងាករ៉េទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។ លើសពីនេះអ្នកនាំពាក្យក្រសួងការពារជាតិក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមនិងគាំទ្រ ហើយឈរជាមួយកងកំលាំងប្រដាប់អាវុធរបស់យើងនៅក្នុងការពារដែនអធិបតេ យ្យភាពរបស់កម្ពុជា ឲ្យកាន់តែរឹងមានថែមទៀត៕
ចែករំលែកព័តមាននេះ