ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ផ្តើម​ពី​ថៃ ធ្វើ​ឲ្យ​សាលារៀន​នៅ​ព្រំដែន​ខេត្តឧត្តរមានជ័យ ព្រះ​វិហារ បន្ទាយ​មាន​ជ័យ និង​កោះកុង ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖​ ដោយសារ​តែ​ថៃ​ ជា​អ្នក​ផ្តើម​ធ្វើសង្គ្រាម​មុន ​ធ្វើ​ឲ្យ​សាលារៀន​ផ្អាក​ដំណើរការ​ទាំងស្រុង​ គឺ​ខេត្តឧត្តរមានជ័យ និង​មួយ​ចំនួន​តាម​បណ្តា​ខេត្តព្រះវិហារ បន្ទាយ​មាន​ជ័យ និង​កោះកុង ​នេះ​បើ​តាម​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖​ ដោយសារ​តែ​ថៃ​ ជា​អ្នក​ផ្តើម​ធ្វើសង្គ្រាម​មុន ​ធ្វើ​ឲ្យ​សាលារៀន​ផ្អាក​ដំណើរការ​ទាំងស្រុង​ គឺ​ខេត្តឧត្តរមានជ័យ និង​មួយ​ចំនួន​តាម​បណ្តា​ខេត្តព្រះវិហារ បន្ទាយ​មាន​ជ័យ និង​កោះកុង ​នេះ​បើ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោង ៧​យប់​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០២៥​ ។

សូម​រំលឹក​ថា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​ចំនួន​៧​ទីតាំង ដោយ​មានការ​ប្រើប្រាស់​អាវុធ​ធុន​ធ្ង​រ និង​យន្តហោះ​ចម្បាំង F-16 ផង​ដែរ​។ ទីតាំង​ទាំង​៧​នោះ រួម​មាន​៖ តំបន់​ភ្នំ​ទ្រព្យ​, តា​ថាវ​, ភ្នំ​ខ្មោច​, អូរ​ផ្កា​ស្នេហ៍​, មុំ​បី​, ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី​ ។

ការ​ផ្ទុះអាវុធ​រវាង​កម្ពុជា​-​ថៃ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយ​បាន​រាលដាល​ទៅ​កាន់​តំបន់​សមរភូមិ​ផ្សេង​ទៀត នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ ការ​ប្រយុទ្ធ​គ្នា​នេះ បាន​កើតឡើង​បន្ទាប់​ពី​ភាគី​ថៃ បាន​ផ្ទុះអាវុធ​មុន នៅ​ចំណុច​ប្រាសាទតាមាន់ធំ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ