ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​សុំ​លុយ​ម្ដាយ​មិន​ឱ្យ ​លោក​កូន​ញៀ.ន.​ថ្នាំ ដុត​ផ្ទះ​ផ្អើល​សង្កាត់​អូ​បែក​ក្អម

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​នៅ​ក្នុងភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាត​ឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។ ទាក់ទិន​ការ​កើត​មាន​អ​តី​ភ័យ​នេះ​ត្រូវ​បាន​ម្ដាយ​អះអាង​បាន​ដោយសារ​កូន​ជា​អ្នក​ដុត​បន្ទាប់​ពី​ខឹង​សុំ​លុយ​មួយ​ម៉ឺន​រៀល​មិន​អោយ​។ ហេតុការណ៍​អគ្គី​ភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ការពារ​វេលា​ម៉ោង ១១​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង​នៅ​ក្នុងភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាត​ឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

ទាក់ទិន​ការ​កើត​មាន​អ​តី​ភ័យ​នេះ​ត្រូវ​បាន​ម្ដាយ​អះអាង​បាន​ដោយសារ​កូន​ជា​អ្នក​ដុត​បន្ទាប់​ពី​ខឹង​សុំ​លុយ​មួយ​ម៉ឺន​រៀល​មិន​អោយ​។ ហេតុការណ៍​អគ្គី​ភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ការពារ​វេលា​ម៉ោង ១១​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពី​ជាន់​ទី​១ នៃ​អគារ​ផ្ទះល្វែង​ផ្អែ​ង ហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​យ៉ាង​ខ្លាំង​ហើយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​និង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ដើម្បី​អន្តរាគមន៍​។តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដា​ឲ្យ​កើត​មាន​អគ្គី​ភ័យ​នេះ កូនប្រុស​ញៀន​ថ្នាំ​របស់​គាត់​ជា​អ្នក​ដុត​ដោយសារ​តែ​ខឹង​សុំ​លុយ​ចំនួន ១ ម៉ឺន​រៀល​មិន​ឱ្យ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៤​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដាល​ឱ្យ​ឆេះ​រាល​ដា​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​សម្ភារៈ​មួយ​ចំនួន​នៅ​ជាន់​ទី​១ បាន​រង​ការ​ខូចខាត​ពុំ​បណ្ដា​ឲ្យ​មនុស្ស​ព្រម​របួស​ឡើយ​។​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​កូនប្រុស​ដែល​បុក​ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ