ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤៨៨​សាលារៀន​បាន​បិទទ្វារ ដោយសារ​ថៃ​បង្កើន​ការ​វា.យ.​ប្រ.ហារ​ចូល​ទឹកដី​កម្ពុជា

14 ម៉ោង មុន
  • ភ្នំពេញ

ក្រសួង​អប់រំ យុវជន និង កីឡា​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ថា ៤៨៨សាលារៀន​បាន​បិទ​តាម​បណ្ដា​ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ ព្រះ​វិហារ កោះកុង…

ក្រសួង​អប់រំ យុវជន និង កីឡា​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ថា ៤៨៨សាលារៀន​បាន​បិទ​តាម​បណ្ដា​ខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ ព្រះ​វិហារ កោះកុង និង ពោ​ធិ័​សាត់​។

ក្រសួង​បាន​ប្រកាស​បែប​នេះ ខណ​:​ដែល​ថៃ​បាន​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​ចូល​ទឹកដី​កម្ពុជា​រហូត​ដល់​ខេត្តពោធិសាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ កក្កដា​នេះ​។

ខណ​: នៅថ្ងៃ​ទី២៦ ខែ កក្កដា ប្រទេស​ថៃ​បង្កើន​ការ​វាយប្រហារ​កម្ពុជា​ចូល​ដល់ទី​តាំង​មិន​មាន​ទំនាស់​ក្នុង​ទឹកដី​កម្ពុជា​នោះ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​អោយ​ប្រទេស​កម្ពុជា​និង​ថៃ​មា​ការ​អត់ធ្មត់​ខ្ពស់​បំផុត​។

លោក ជុំ សុន្ទរី បាន​និយាយ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ លោកអគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​បាន​អំពាវ​សូម​អោយ​កម្ពុជា​និង​ថៃ​មានការ​អត់ធ្មត់​ខ្ពស់​បំផុត​។
អង្គការសហប្រជាជាតិ​បាន​ធ្វើការ​អំពាវនាវ​បែប​នេះ ខណ​:​ដែល​ថៃ​បាន​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​មក​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​ចូល​ដល់ទី​តាំង​គ្មាន​ទំនាស់​។

សកម្មភាព​វាយប្រហារ​នេះ​ ធ្វើ​អោយ​កម្ពុជា​ចាត់​ទុក​ថា​វា​ជា​ការ​ឈ្លានពាន​យ៉ាង​ក្រោល ហើយ​កម្ពុជា​ត្រូវ​តែ​ការពារ​ទឹកដី​របស់​ខ្លួន​ទោះ​ត្រូវ​បង់ថ្លៃ​ណា​ក៏​ដោយ​៕