ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ទាត់​ចោល​ព័ត៌មាន​ភូត​កុហក​របស់​ថៃ ដែលថា​កម្ពុជា​ប្រើ​មី​ស៊ី​ល​ចម្ងាញ​ឆ្ងាយ​បា.ញ់​ចូល​ដី​ខ្លួន

57 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ប្រកាស​ទាត់​ចោល​ព័ត៌មាន​ភូត​កុហក​របស់​ថៃ ដែល​ផ្សាយ​ថា កម្ពុជា​ប្រើ​មី​ស៊ី​ល PHL 03 បាញ់​ចូល​ដី​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ប្រកាស​ទាត់​ចោល​ព័ត៌មាន​ភូត​កុហក​របស់​ថៃ ដែល​ផ្សាយ​ថា កម្ពុជា​ប្រើ​មី​ស៊ី​ល PHL 03 បាញ់​ចូល​ដី​ខ្លួន ។

ការ​ប្រកាស​របស់​ក្រសួងការពារជាតិ​កម្ពុជា បន្ទាប់​ពី​មេដឹកនាំ​ភូមិភាគ​២ របស់​ថៃ បាន​សម្ដែង​ការ​ព្រួយបារម្ភ និង​ខ្លាច​កម្ពុជា ក្នុង​ការ​បាញ់​គ្រាប់ PHL-03 ក្នុង​ទឹកដី​ខ្លួន ។

ការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​កម្ពុជា ខណៈ​កងទ័ព​ថៃ នៅ​តែ​ឈ្លានពាន​កម្ពុជា​ទាំង​កំរោល និង​បន្ត​ពង្រីក​ការ​ឈ្លានពាន​តាំងពី​ទិស​ខេត្តព្រះវិហារ ឈាន​ដល់​ខេត្តពោធិ៍សាត់់ និង​ខេត្តបន្ទាយមានជ័យ ហើយ​ថែម​ទាំង​ចោទប្រកាន់​កម្ពុជា​ថា បាន​បាញ់​គ្រាប់​ផ្លោង​ចូល​ទឹកដី​ឡាវ និង​ប្រើ​មី​ស៊ី​ល​ចម្ងាញ​ឆ្ងាយ បាញ់​ចូល​ទឹកដី​ថៃ​ទៀត​ផង នេះ​បើ​តាម​ការ​ថ្លែង​របស់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ទាត់​ចោល​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​ទាំងនេះ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​ថ្លែង​ថា «​មុន​នេះ​បន្តិច ក៏​មាន​ព័ត៌មាន​ចោទប្រកាន់​ថា កម្ពុជា​បាន​ប្រើ​នូវ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ PHL-03 ទៅ​លើ​ភាគី​ថៃ ។ ចំណុច​កន្លែង​នេះ ក្រសួងការពារជាតិ សូម​ទាត់​ចោល​អំពី​ព័ត៌មាន​ភូត​កុហក និង​ជា​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ​លាប​ពណ៌​មក​លើ​កម្ពុជា ។ កម្ពុជា​គ្មាន​ការ​ចាំបាច់​ក្នុង​ការ​ប្រើ​មី​ស៊ី​ល​នេះ​ទេ​» ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក៏​បាន​បដិសេធ​ទាំងស្រុង ចំពោះ​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ ថា កម្ពុជា​បាន​បាញ់​ចូល​ទឹកដី​ឡាវ ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន ខណៈ​ប្រទេស​ឡាវ មិន​បាន​ចោទប្រកាន់​កម្ពុជា និង​មិន​ទាន់​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​នៅឡើយ ។

ជា​ថ្មី​ម្ដងទៀត កម្ពុជា​ទាមទារ​ឱ្យ​ភាគី​ថៃ បញ្ឈប់​រាល់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចេតនា​ក្នុង​គោលដៅ​បង្វែរ​ចំណាប់អារម្មណ៍​អំពី​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​របស់​ខ្លួន ដោយ​លាប​ពណ៌​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ