រាជធានីភ្នំពេញ ៖ តំណាងថៃនៅអង្កការសហប្រជាតិ(UN)បានគេចពីអ្នកសារព័ត៌មានដោយសារ
មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន ខុសពីតំណាងកម្ពុជាហ៊ានជួបជាមួយអ្នកសារព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សាស្ដីពីស្ថានការណ៍តានតឹង និងការវាយប្រហារដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ អ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិ និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់ជុំវិញការផ្ទុះសង្គ្រាមនៅព្រំដែន។
បើតាមឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាអ្វីដែលជាការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំ អ.ស.ប. បែរជាបានគេចខ្លួនចេញពីកិច្ចប្រជុំដោយមិនបានឆ្លើយសំណួរទៅកាន់សារព័ត៌មានឡើយ។
ឯកឧត្តមនេត្រ ភក្ត្រាគូសបញ្ជាក់ថា ៖«ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង»៕
ចែករំលែកព័តមាននេះ