រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅខេត្តកោះកុងមិនមានការប៉ះទង្គិចគ្នារវាងកងទ័ពថៃ និងកម្ពុជានោះទេ ប៉ុន្តែកងទ័ពថៃបានធ្វើការចល័តនាវាចំនួន៤គ្រឿងបន្ថែមមកតំបន់កោះមួយចំនួនរបស់កម្ពុជា ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹថា នៅខេត្តកោះកុងគិតត្រឹមម៉ោង១១ថ្ងែទី២៦ ខែកក្កដា ឆ្នាំ២០២៥ កំលាំងឈរជើងនៅតាមទីតាំងមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្តែមានសកម្មភាពតានតឹងដោយសារសកម្មភាពឈ្លានពាន បង្ខិតបង្ខំរបស់ភាគីថៃតាមរយៈការធ្វើការត្រៀមចល័ត នាវាចូលក្នុងចន្លោះកោះកូត កោះឆាង ចំនួន៤គ្រឿងបន្ថែមទៀតដែលសរុបទាំ ងអស់ចំនួន៨គ្រឿង ។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចាត់ទុកការវាប្រហាររបស់ថៃលើកម្ពុជា គឺជាការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិរួមទាំង ធម្មនុញ្ញអង្កការសហប្រជាជាតិផងដែរ ។
លោកជំទាវថា កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ហារ ចំពោះទង្វើឈ្លានពានរបស់ កងកំលាំងប្រដាប់អាវុធថៃ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែដល់សន្តិភាព ស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ទាំងមូល។
ជាមួយគ្នានោះដែរ លោកជំទាវបានលើកឡើងថា កម្ពុជាបានបន្តអំពាវនាវដល់សហគមអន្តរជាតិ ចូលរួមជាមួយកម្ពុជាក្នុងការថ្កោលទោសចំពោះឈ្លានពានដោយកំរោលរបស់ថៃ និងទាមទារឲ្យ ថៃបញ្ឈប់ជាបន្ទាន់នូវប្រកបដោយអារិភាពរបស់ខ្លួន មិនគោរពដែនអធិបតេយ្យភាពរបស់កម្ពុ ជាដូចដែលក្នុងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្កការសហប្រជាជាតិធម្មនុញ្ញអាស៊ាន និងសន្ធិ សញ្ញាស្តីពីមិត្តភាព សហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ៕
ចែករំលែកព័តមាននេះ