ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារចំនួន៤៥រូប ដែល​ជាប់​គាំង​នៅ​លើ​ប្រាសាទព្រះវិហារ​បាន​រួច​ផុត​មក​កន្លែង​សុវត្ថិភាព

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ប្រកាសអំពី​ការ​រួច​ផុត​គ្រោះថ្នាក់​របស់​បុគ្គលិក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ចំនួន​៤៥​រូប ដែល​ជាប់​គាំង​នៅ​លើ​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី​២៦​ កក្កដា…

រាជធានី​ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ប្រកាសអំពី​ការ​រួច​ផុត​គ្រោះថ្នាក់​របស់​បុគ្គលិក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ចំនួន​៤៥​រូប ដែល​ជាប់​គាំង​នៅ​លើ​ប្រាសាទព្រះវិហារ កាលពី​ថ្ងៃ​ទី​២៤ ខែ
មិថុនា ឆ្នាំ​២០២៥​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី​២៦​ កក្កដា ឆ្នាំ​២០២៥ ​បាន​លើក​ឡើង​ថា បុគ្គលិក​អាជ្ញាធរ​ជាតិ ព្រះ​វិហារ ជា​ពលករ ភ្នាក់ងារទេសចរណ៍ កម្មករ​បរិស្ថាន និង​សន្តិសុខ​សណ្តាប់ធ្នាប់​ចំនួន​៤៥​រូប បាន​ជាប់​នៅ​លើ ភ្នំ​ប្រាសាទព្រះវិហារ​ អំឡុង​ពេល​បំពេញការងារ​ប្រចាំ​ថ្ងៃ ដោយសារ​ការ​វាយប្រហារ​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដោយ​ប្រើប្រាស់​កាំភ្លើង​ធោ​ង​ធុន​ធ្ងន់ និង​ការ​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ F-16 នៅ​ប្រាសាទព្រះវិហារ​និង បរិវេណ​ជុំវិញ ចាប់តាំង​ពី​ម៉ោង ៩:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​ ។

កាលពី​ម៉ោង​២២:០០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​សម្រប​សម្រួល ជូន​បុគ្គលិក​ទាំងអស់​ធ្វើ​ដំណើរ​ថ្មើរជើង​ចុះ​ពីលើ​ភ្នំ​តាម​ចម្រាក់​ភ្នំ​ហើយ​តានី​រហូត​មក​ដល់​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ទើប​ឡើង​រថយន្ត​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បន្តដំណើរ​មក​ដល់​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ប្រចាំ រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​វេលា​ម៉ោង ៦:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​សុវត្ថិភាព បន្ទាប់​ពី​ជាប់​នៅ​លើ​ភ្នំ​ប្រាសាទព្រះវិហារ អស់​រយៈពេល ៤៥ ម៉ោង​។

ប្រភព​បញ្ជាក់​ថា​«យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ សូម​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តព្រះវិហារ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ និង​សម្រួល​ដល់​ដំណើរការ​សង្គ្រោះ​បុគ្គលិក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ចាប់តាំងពី ពេល​ជាប់​នៅ​លើ​ភ្នំ​ប្រាសាទព្រះវិហារ​រហូត​ទទួល​បាន​សុវត្ថិភាព» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ